ជនសង្ស័យឈ្មោះ កើត វេហា កាងឲ្យជនជាតិយួន កាប់បំផ្លាញព្រៃឈើ របស់ខ្មែរ បាញ់សម្លាប់ខ្មែរ ជាតិឯង ព្រោះតែមហិច្ឆតា លោភលន់ នឹងលាភសក្ការៈ ឈាមស្រែក ស្បែកហៅ សមត្ថកិច្ច ឃាត់ខ្លួនបានហើយ

ចេញផ្សាយ ថ្ងៃ១ រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃព្រហស្បត្តិ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ ទូរស័ព្ទលេខ : 097 777 6000 នាយកការផ្សាយ

មណ្ឌលគិរី ៖ ប្រភពច្បាស់ការណ៍ ពីខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០១៨ នេះថា កម្លាំង ស្នងការដ្ឋាន ខេត្តមណ្ឌលគិរី បានធ្វើការចាប់ខ្លួន មន្ត្រីយោធាម្នាក់ ឈ្មោះ កើត វេហា ដែលជា ជនសង្ស័យម្នាក់ ក្នុងចំណោម ៣នាក់ ពាក់ព័ន្ធករណី បាញ់សម្លាប់ ក្រុមដើរក្បាល ការពារធនធាន ធម្មជាតិ ក្នុងស្រុកអូររាំង កាលព្រលប់ថ្ងៃទី៣០ ខែមករា។

ប្រភពដដែល បានបន្តទៀតថា ជនសង្ស័យម្នាក់ទៀត​​​ ដែលជានគរបាល ការពារព្រំដែន ឈ្មោះ ផល ពេញ កំពុងតែរត់ គេចខ្លួន ហើយកម្លាំង សមត្ថកិច្ច កំពុងតាមប្រមាញ់។ ចំណែកប្រភពច្បាស់ការណ៍ មួយទៀត បានបង្ហើប ឲ្យដឹងថា ឈ្មោះ ផល ពេញ បានទាក់ទង សមត្ថកិច្ច ខេត្តមណ្ឌលគិរី ជាសម្ងាត់ តាមទូរស័ព្ទ ហើយអះអាងថា ខ្លួនជាអ្នកបាញ់ ជនទាំង៣នាក់ ។

នគរបាលជាន់ខ្ពស់ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ កើត វេហា បានចូលសារភាព នៅស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី កាលវេលា រង្វង់ម៉ោង ៩យប់ ថ្ងៃទី៣១ ខែមករា ចំណែកឈ្មោះ ផល ពេញ កំពង់គេចខ្លួន ។

កាលពីរសៀល ថ្ងៃទី៣១ ខែមករា កម្លាំងចម្រុះ របស់ខេត្តបានហៅ ជនសង្ស័យ ជាទាហាន ២នាក់ និងជនស៊ីវិលម្នាក់ មក សាកសួរពាក់ព័ន្ធករណី បាញ់សម្លាប់ មន្ត្រីកងរាជ អាវុធហត្ថម្នាក់, មន្ត្រីបរិស្ថានម្នាក់ និងបុគ្គលិក អង្គការអភិរក្ស សត្វព្រៃម្នាក់ ក្នុងព្រៃជ្រៅជាប់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុក អូររាំង ខេត្តមណ្ឌលគិរី កាលពីព្រលប់ថ្ងៃទី៣០ ខែមករា។

ប្រភពដដែល បានបញ្ជាក់ថា ទាហាន ២នាក់ និងជនស៊ីវិល ម្នាក់ ដែលត្រូវបានមកសាកសួរនៅក្នុងស្នងការខេត្ត មិនត្រូវបានទម្លាយអត្តសញ្ញាណទេ ដោយសារកំពុង ស្ថិតក្នុង ដំណាក់កាល ស៊ើបអង្កេត ដើម្បីស្វែងរក ជនដៃដល់ ផ្សេងទៀត។ ប៉ុន្តែ មកដល់ពេលព្រលប់នេះ ពួកគេ ទាំង៣នាក់ មិនទាន់ត្រូវបាន អនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ នៅឡើយទេ។

លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាល មណ្ឌលគិរី នៅពេល ទាក់ទង បានមុននេះបន្តិច បានបដិសេធថា មិនទាន់មានការឃាត់ខ្លួន ពិតប្រាកដទេ គ្រាន់តែហៅមក សាកសួរប៉ុណ្ណោះ ជុំវិញករណី បាញ់ប្រហារ យ៉ាងសាហាវ មកលើក្រុម ដើរល្បាតបង្ក្រាបបទល្មើស ព្រៃឈើ។

លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ ប្រាប់ អ្នកសាព័ត៌មានថា រហូតមកដល់នេះ មិនទាន់មានការ ឃាត់ខ្លួន ជនណាម្នាក់ឡើយ មានតែអញ្ជើញ និងហៅមនុស្ស មួយចំនួន ដើម្បីសាកសួរបំភ្លឺ បានឃើញ និងបានឮអ្វីខ្លះ រួចឲ្យត្រឡប់ ទៅវិញ ?

មន្ត្រីទាំង ៣នាក់នេះ បានធ្វើសកម្មភាព បាញ់ប្រហារ យ៉ាងសាហាវ មកលើក្រុម ដើរល្បាត បង្ក្រាបបទល្មើស ព្រៃនៅក្នុងតំបន់ ព្រៃការពារ ក្នុងខេត្តមណ្ឌលគិរី នៅវេលាម៉ោង ចន្លោះ ៤-៥ ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុច ចម្ងាយប្រមាណជា២៥ គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាល ការពារព្រំដែន គោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានបង្ហាញ នៅក្នុង របាយការណ៍ នេះ ថា មានឈ្មោះ ផល ពេញ ជាមន្ត្រី នគរបាល​ ការពារព្រំដែន និងឈ្មោះ កើត វេហា និងឈ្មោះ ងួ ជាមន្ត្រីយោធា ការពារព្រំដែន។

បុរសដែលស្លាប់ ទាំង៣នាក់ គឺជាអ្នកធ្វើការ ឲ្យគម្រោងអង្គការ អភិរក្សសត្វព្រៃ Wildlife Coservative Society (WCS) មានឈ្មោះ តើន សុខណៃ ជាមន្ត្រីបរិស្ថា​​ន​ខេត្ត, ឈ្មោះ វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចំណែក ជនរងគ្រោះ ម្នាក់ទៀត ដែលស្លាប់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ ឈ្មោះ ថុល ខ្នា ជាអ្នកធ្វើការ ឲ្យអង្គការ អភិរក្សសត្វព្រៃ និងជាអ្នកនាំផ្លូវ ដើរល្បាត។

របាយការណ៍ របស់ស្នងការ នគរបាល ខេត្តមណ្ឌលគិរី រាយការណ៍ជូន​ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​ នគរបាលជាតិ បានបង្ហាញថា ​​ករណីបាញ់សម្លាប់​ មន្ត្រីកងរាជអាវុធហត្ថ ម្នាក់ មន្ត្រីបរិស្ថាន និងបុគ្គលិក​អង្គការ ការពារសត្វព្រៃ ម្នាក់ នៅក្នុងខេត្តមណ្ឌលគិរី កាលព្រលប់ ថ្ងៃទី៣០ ខែមករា គឺបង្កឡើង ដោយមន្ត្រីនគរបាល និងទាហាន​ ការពារ​ព្រំដែន ៣នាក់ ឈរជើង នៅតាមព្រំដែន កម្ពុជា-វៀតណាម ហើយជាអ្នក ការពារ ក្រុមជនជាតិ វៀតណាម កាប់ឈើខុសច្បាប់ នៅក្នុងតំបន់ អូររលែ ជាប់តំបន់ អូរហ៊ុច ដែលសម្បូរ បទល្មើសព្រៃឈើ។

មូលហេតុ នៃការបាញ់ ប្រហារនេះ កើតឡើង ដោយសារ ពួកគេទាំង៣នាក់ បានចាប់ម៉ូតូ ដឹកឈើ របស់​ជនជាតិណ៉ វៀតណាម ចំនួន៨ គ្រឿង រណាយន្ត ​និងថតទុក ជាវត្ថុតាង នៅតាមព្រំដែន ត្រង់ចំណុច អូររលែ ជិតតំបន់ អូរហ៊ុច​ ក្នុងខេត្តមណ្ឌលគិរី​​។

ចំណែក សមត្ថកិច្ច នៅក្នុង ខេត្តមណ្ឌលគិរី បានបង្ហើបប្រាប់ អ្នកសាព័ត៌មាន នៅព្រឹកនេះថា​​​ នៅថ្ងៃទី៣០ ខែមករា ក្រុមដើរល្បាត មានគ្នាប្រហែល ១០​​​នាក់ បានដើររុក ក្នុងតំបន់ ដែនជម្រក សត្វព្រៃ កែវសីមា តាមខ្សែ ក្រវាត់ ព្រំដែន ត្រង់ចំណុច អូររលែ ជាប់ព្រំប្រទល់ អូរហ៊ុច ហើយបានប្រទះ នឹងក្រុមជនជាតិ វៀតណាម កំពុងបោះតង់កាប់អារឈើ ដោយខុសច្បាប់ ហើយពួកគេ បានចាប់យក រណាយន្ត ដែលឈ្មួញ ជនជាតិវៀតណាម លួចមកកាប់ បំផ្លាញព្រៃ ក្នុងតំបន់នេះ បន្ទាប់មក ក្រុមជនរងគ្រោះ បានលើក រណាយន្ត មកដាក់លើម៉ូតូ ដើម្បី យកមករក្សាទុក នៅស្នងការ តែត្រូវជនជាតិ វៀតណាមទាំងនោះ តេទូរស័ព្ទ ប្រាប់បក្ខពួក ឲ្យពូនស្ទាក់ បាញ់ប្រហារ តែម្តង នៅលើដងផ្លូវ កងវិស្វកកម្ម ឈូសឆាយ តាមខ្សែបន្ទាត់ ព្រំដែនតំបន់ អូរហ៊ុច ស្ថិតនៅក្នុង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

រហូតដល់ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ទាំងប៉ូលិស និងទាំងតំណាង អយ្យការ អមតុលាការ​ សាលាដំបូង ខេត្តមណ្ឌលគិរី កំពុងកសាងសំណុំរឿង​ ប្រមូល​​ភ័ស្តុតាង​ ដោយ​​សាកសួរ​ សាក្សី និងចុះ ទៅកន្លែងកើតហេតុ ជាថ្មីទៀត ជុំវិញករណី​ ប៉ូលិស និងទាហានការពារ ព្រំដែន​ បាញ់សម្លាប់ មន្ត្រីប៉េអឹម មន្ត្រីបរិស្ថាន និង​បុគ្គលិក​អង្គការ​ បរិស្ថាន​ ៣នាក់ នៅព្រំដែន ​​ខេត្ត​​មណ្ឌល​គិរី​​។

កាលពីព្រឹកថ្ងៃទី៣១​ ខែមករា​ថា កម្លាំង​​ នគរបាល ខេត្តមណ្ឌលគិរី កំពុងតែសហការ ជាមួយស្ថាប័ន តុលាការ ដើម្បីកសាង​ សំណុំរឿង​ក្តីបាញ់ ប្រហារ​នេះ ដោយមានការ ដឹកនាំសម្របសម្រួល ពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​ និងជាអ្នកនាំ​ពាក្យ​ តំណាង​អយ្យការ អមសាលាដំបូង​​ ខេត្តមណ្ឌលគិរី ដែលបានដឹក នាំកម្លាំង ​ចុះទៅកន្លែងកើតហេតុ​ ទាំងយប់ កាលពីយប់មិញ។

កម្លាំងចម្រុះ​ បាន​រកឃើញ សំបកគ្រាប់​កាំភ្លើង ២​គ្រាប់ នៅកន្លែងកើតហេតុ តែករណីនេះ បាញ់​ច្រើនគ្រាប់​។ នៅព្រឹកថ្ងៃទី៣១​ មករានេះ កម្លាំងចម្រុះ ​ចុះទៅពិនិត្យ កន្លែងកើត​ហេតុ​ ជាច្រើន​ទៀត​ នៅព្រឹកថ្ងៃ​ទី​៣១​ មករា កម្លាំង​​​ចម្រុះ កំពុង​​​​​សាក​សួរ​​ សាក្សី​​មួ​យ​ចំ​​នួន។

ជា​​មួយ​​គ្នា​​នេះ លោក​​ឧត្តម​​សេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក៏បានប្រាប់​ អ្នកសាព័ត៌មាន នៅព្រឹកថ្ងៃទី៣១ មករា​ថា ក្រុមការងារ​​ កង​រាជ​អាវុធ​ហត្ថ ១ក្រុម​ ដឹកនាំដោយ​ មេបញ្ជាការរង​ កងរាជអាវុធហត្ថ លោក ឧត្តម​សេនីយ៍ ឯក ហុង វិណុល បានចុះទៅ​ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣១ ខែមករា ដើម្បី​ស្រាវជ្រា វ​ជុំវិញហេតុការណ៍​ បាញ់ប្រហារ សម្លាប់​មន្ត្រី កងរាជ​អាវុធហត្ថ យើង នៅ​ក្នុងព្រៃ​ ព្រំដែននោះ​។

សូមជួយស៊ែរព័ត៌មាននេះផង: