ព្រោះតែល្បែង! បុរសម្នាក់ ជីះម៉ូតូ រត់ទាំងព្រលឹងចុងសក់ បណ្ដាលឲ្យដួលបោក សន្លប់ស្ដូកស្ដឹង ខណៈលួចម៉ូតូ អ្នកចូលលេងល្បែង នៅក្នុងកាស៊ីណូ

ចេញផ្សាយ ថ្ងៃ២ រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃសុកហរ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ ទូរស័ព្ទលេខ : 097 777 6000 នាយកការផ្សាយ

ប៉ៃលិន​ ៖ កាលពី​ រសៀល ​ថ្ងៃ ទី​១ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ នេះ មានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈ បុរសម្នាក់ ជីះម៉ូតូ មកដួល នៅ​ចំណុច​ ភូមិ​ ផ្សារ​ព្រំ​ ជើង ឃុំ​ស្ទឹង​កាច់ ស្រុក ​សាលា​ក្រៅ ខេត្ត​ ប៉ៃលិន​។​

បើតាមសេចក្ដី រាយការណ៍ បានឲ្យដឹងថា ក្រោយហេតុកាណ៍ គ្រោះថ្នាក់ ទើបគេដឹង ថា បុរស រងគ្រោះនេះ ជាជន សង្ស័យ​ ម្នាក់ បាន​លួច ​ម៉ូតូ​ របស់គេ ​ពីកន្លែង កាស៊ីណូ ជិះ​រត់ ដោយ ភ័យខ្លាច មានគេ តាមពីក្រោយ ជីះលឿន មិនប្រយ័ន្ត ក៍បណ្ដាល ឲ្យដួល នៅកន្លែង កើតហេតុ ខាងលើ ​របួសធ្ងន ហើយត្រូវបាន ​ប្រជាពលរដ្ឋ​ ចាប់​ប្រគល់​ ឲ្យ​សមត្ថកិច្ច ស្រុក​ សាលា​ក្រៅ ខេត្ត​ប៉ៃលិន តែម្ដង​។​

បុរស រងគ្រោះ ដែល ជាជនសង្ស័យ ​សមត្ថកិច្ច បានឱ្យដឹងថា មានឈ្មោះ ចាន់ សារិទ្ធ ភេទ​ប្រុស អាយុ​ ៤៨​ឆ្នាំ បច្ចុប្បន្ន​ រស់នៅ ក្នុង​ ភូមិ​« ១២ »សង្កាត់​ ផ្សារ​ថ្មី​« ៣ » ​ខណ្ខ​ ដូនពេញ រាជធានី​ ភ្នំពេញ។ ចំណែក​ ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ដែល​ត្រូវគេ​លួច មាន ឈ្មោះ បួន សា​រ៉ុង ភេទ​ប្រុស អាយុ​ ៣១​ឆ្នាំ រស់នៅ ​ភូមិ​ កើតហេតុ​ ខាងលើ ។​
ករណីនេះ ​សមត្ថកិច្ច​ បានបន្តថា មុនពេល ​កើតហេតុ ជនរងគ្រោះ​ ដែលជា ម្ចាស់ម៉ូតូ ចូលទៅ​លេង ល្បែង នៅ​កាស៊ីណូ « ប្រភេទ ល្បែងហ្គេម​ បាញ់​ត្រី​ » ហើយ​បានទុក កូនសោ​ ម៉ូតូ​ នៅលើ​ ទូបាញ់ត្រី ។ ក្រោយមក​ ជនសង្ស័យ​ បាន​លួច​យក ​កូនសោ របស់ ជនរងគ្រោះ​ ដែលទុក​ លើ​ទូ​បាញ់​ត្រី​ នោះ ​យកទៅ​ចាក់​ម៉ូតូ ​របស់ជនរងគ្រោះ ចត​ទុក ​នៅ​ខាងក្រៅ ជិះ​រត់គេច ​តាមផ្លូវ តែ​ត្រូវបាន​ ម្ចាស់​ម៉ូតូ​ ឃើញ​ទាន់​ ក៍បានស្រែក ​ឆោ​រ​ឡោ ​ឲ្យ​គេជួយ និង​ធ្វើការ​ ដេញតាម ពីក្រោយ ​រហូតដល់​ចំណុច​ លូ​ដាច់ ក្នុង ភូមិ ផ្សារ​ព្រំ​ ជនសង្ស័យ​ ក៍ដួល​ម៉ូតូ​បោក​ក្បាល ​នឹង​ដី​រឹង បណ្តាល​ឲ្យ​ សន្លប់​ បាត់ស្មារតី ​នៅនឹងកន្លែង ។

សេចក្ដីរាយការណ៍ បានបន្តថា ជាមួយគ្នា​នោះ ក្រោយកើតហេតុ គេឃើញ មានកម្លាំង​ នគរបាល ​ជំនាញ បានមកដល់ ​កន្លែង​ កើតហេតុ រួច​ក៍ប្រញាប់​ ហៅរថយន្តសង្គ្រោះ ធ្វើការ បញ្ជូន​ សង្ស័យ​ ទៅសង្គ្រោះ នៅ​មន្ទីរ​ពេទ្យ ​ខេត្ត​ប៉ៃលិន ។ ហើយឍ ​បច្ចុប្បន្ន សមត្ថកិច្ចជំនាញ ​កំពុង​កសាង​ សុំ​ណុំ​រឿង ដើម្បី​បញ្ជូន ​ជន សង្ស័យ​ ខាងលើ​ ទៅ​តុលាការ​ តាម​នីតិវិធី​។​

​ករណីនេះ បាន ស បញ្ជាក់​ ឲ្យ​ឃើញ​ យ៉ាងច្បាស់​ ថា ម្ចាស់កាស៊ីណូ​ ខាងលើ ដែលស្ថិ​នៅ ក្នុង ​ភូមិ​ ផ្សារ​ព្រំ ជាប់​ ព្រំដែន ​ថៃ កំពុងតែ​ អនុញ្ញាតិ​ ឲ្យ​ជនជាតិ ខ្មែរ​ ចូល​លេង ល្បែង ស៊ីសង យ៉ាងពេញបន្ទុក បាននឹងកំពុង តែផ្គើន ទៅនឹងច្បាប់ ក្រសួងមហាផ្ទៃ ក៍ដូចផ្គើន ទៅនឹង រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គ មហាសេនា បតិតេជោ ហ៊ុន សែន ដែលជា នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ កម្ពុជា ផងដែរ ។

ដូចនេះហើយ អាជ្ញាធរ រួមទាំង សមត្ថកិច្ច ពាក់ព័ន្ធ គ្រប់លំដាប់ ថ្នាក់ ក្នុង ខេត្ត ប៉ៃលិន ទាំងមូល។ ហើយ ជាពិសេស នោះ គឺលោក អភិបាល ខេត្ត ប៉ៃលិន គួរយកចិត្ត ទុកដាក់ ឬមានវិធានការ បែបណា ទៅលើករណី ខាងលើនេះ ជាបន្ទាន់ផង ។ ព្រោះរឿង បានកើត មានទៅហើយ ជាក់ស្ដែង បច្ចុប្បន្ន កាលពី ថ្ងៃទី០១ ខែកុម្ភៈ នេះ មានករណី ចោរលួចម៉ូតូ គឺផ្ដើមចេញុ មកពីល្បែង ក្នុង កាស៊ីណូ នេះតែម្ដង ។

ហើយ កន្លងមក មានពលរដ្ឋ ខ្មែរជាច្រើន ដែលរងគ្រោះ ដោយសា ល្បែង ទាំងនេះ ខ្លះ អស់ផ្ទះ អស់ដី អស់ ស្រែចំការ នឹង កើតមាន អំពើហឹង្សា ក្នុងគ្រួសារ ប្ដី បែកបាក់ ប្រពន្ធ ប្រពន្ធ បែកបាក់កូន ។ល។ ដូច្នេះ ដើម្បី ឈលើ គោលការណ៍ គោលនយោបាយ របស់រាជរដ្ឋាភិបាល ទាំង ៩ចំណុច របស រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្តិភាព គួរតែ ឯកឧត្តម អភិបាល នៃអណអភិបាល ខេត្តប៉ៃលិន មេត្តា តាមដាន អង្កេត ទៅលើ ករណី នេះ ជាបន្ទាន់ ផងទាន ។

ពាក់ព័ន្ធ ទៅនឹងម្ចាស់ ទីតាំងកាស៊ីណូ នឹងអ្នក គ្រប់គ្រង កាស៊ីណូ ដែលបើក ឲ្យខ្មែ ចូលលេង ល្បែង យ៉ាងគគ្រឹក គគ្រេង នឹង យ៉ាងអនា ធិបតេយ្យ ខាងលើនេះ បណ្ដាញ ទូរទស្សសន៍ ព័ត៌មាន ស៊ី អេស អិន« CSN »មិនអាច ស្វែងរក សុំការបំភ្លឺ ពីម្ចាស់ ទីតាំង នឹង អ្នកគ្រប់គ្រង កាស៊ីណូ ខាងលើ បានទេ រហូតម្ដល់ ថ្ងៃនេះ បានទេ ដោយគ្មាន លេខទូរសព័្ទ សម្រាប់ ទំនាក់ទំនង ។
សូមបញ្ជាក់ ផងដែលថា៖ កាស៊ីណូ នេះ កំពុង តែអនុវត្តន៍ ផ្ទុយពីច្បាប់ ក៍ចូដ រំលោភច្បាច់ យ៉ាងពេញ បន្ទុកហើយ ក្នុងការ បើកទ្វារ កាស៊ីណូ ឲ្យខ្មែរ ចូលលេង ល្បែង ផ្នាល់ ឈ្នះ ចាញ់ អស់រាប់ ពាន់ រាប់ម៉ឺន ដុល្លារ ក្នុង១ថ្ងៃៗ នេះ នេះបើយោង ទៅតាមប្រភព ច្បាស់ការ រាយការណ៍ ពីផ្សារព្រុំ ខេត្តប៉ៃលិន កន្លងមក ។ ហើយ ក៍កំពុង ផ្ទុយនឹងច្បាប់ ដែលបាន កំណត់ នឹងកិច្ចសន្យា លក្ខណច្បាប់ កាស៊ីណូ នេះ ផងដែរ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដែលគិតថា ជាឯកសារត្រឹមត្រូវ ដើម្បីយកមក ឲ្យអង្គភាពយើងខ្ញុំ ធ្វើការកែតម្រូវ ឡើងវិញបាន ។ អាចធ្វើការ ទំនាក់ទំនង តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រម៉ាញ់ ព័ត៌មាន ប៉ៃលិន

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author