មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឧត្តម សេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី ដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ឈ្មួញស្តុកឈើដ៍ធំ បន្ទាប់ពីបានទទួលព័ត៌មាន

ថ្ងៃ៣ រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ៖ បណ្ដាញ ទូរទស្សន៍ ព័ត៌មាន « CSN » ទំនាក់ ទំនង ផ្ដល់ ព័ត៌មាន ការិយាល័យ និពន្ធ : 097 777 6000

ខេត្តរតនគិរី ៖ ឃ្លាំងឈើដ៍ធំ មួយកន្លែង មានគំនរឈើ ជាច្រើនដុំ ជាប្រភេទ ឈើសុក្រំ រាប់ពាន់ដុំ រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ត្រូវបាន លោកសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគ បានដឹកនាំ កម្លាំង អាវុធហត្ថខេត្ត សហការ ជាមួយ កម្លាំង អាវុធហត្ថ ស្រុកលំផាត់ នឹងកម្លាំង បរិស្ថានដែនជម្រក លំផាត់ ចុះពិនិត្យ នឹងបង្ក្រាប ទៅតាម សេចក្ដីរាយការណ៍ ដែលឈ្មួញ គរលាក់ទុក ក្នុងឃ្លាំង ១កន្លែង ស្ថិតក្នុង ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី សុទ្ធសឹង ប្រភេទឈើសុក្រំ នឹងឈើឈ្លីក ជាច្រើនដុំ ដែលឈ្មួញ កាប់ដឹក យកមកគរ លាក់ទុក ក្នុងឃ្លាំង ១កន្លែងនេះ។

ក្នុងប្រតិបត្តិការ ខាងលើនេះ លោកឧត្តម សេនីយ៍ត្រីគឹម រស្មី បានប្រាប់ ភ្នាក់ងា បណ្ដាញ ទូរទ្សន៍ ព័ត៌មាន « CSN » យើងដឹងថា៖ មុនឈាន ដល់ការ បង្ក្រាបនេះ គឺបន្ទាប់ពី ទទួល ព័ត៌មាន ពីបណ្តាញ សំងាត់ថា មានគំនរឈើ លាក់នៅទីតាំង ខាងលើនោះ រូបលោក ក៍បានស្នើសុំ យោបល់ ទៅថ្នាក់លើ ដើម្បីចុះ រឹបអូស ជាក់ស្តែងពតែម្តង ។

លោកឧត្តម សេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី បានបន្តឲ្យដឹង ទៀតថា បន្ទាប់ពីបង្ក្រាប នឹងរឹបអូន ទីតាំងឃ្លាំង លាក់ស្ដុកទុកឈើ ដ៍ធំ១កន្លែង រូបលោក បានដឹកកម្លាំ ដើម្បីរុក តាមកន្លែងផ្សេងៗ ទៀត ដើម្បីធ្វើការ បង្ក្រាប តាម បទបញ្ជា របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ អាវុធហត្ថលើផ្ទៃ ប្រទេស និងជាប្រធាន គណ:កម្មការ បង្ក្រាបបទល្មើស ធនធានធម្មជាតិ ថ្នាក់ជាតិ។

បច្ចុប្បន្ន វត្ថុតាង ដែលជា ប្រភេទ ឈើសុក្រំ,ឈើឈ្លីកជាច្រើនដុំ ត្រូវបានកម្លាំង អាវុធហត្ថ ប្រមូលទុក ក្នុងទីតាំងនេះ ដដែល ហើយបាន ប្រគល់ ឲ្យកម្លាំង បរិស្ថាន ដែនជម្រក បរិស្ថាន លំផាត់ ជាអ្នកគ្រប់គ្រង បន្តដោយ មានដាក់កម្លាំង យាមផងដែរ។

លោកបានបន្ត ឲ្យដឹងទៀតថា ឈើទាំងនេះ លុះព្រឹកឡើង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងដឹកយកទៅរក្សាទុក នៅទីស្នាក់ការ បរិស្ថាន នៅភូមិ សាយោះ ឃុំកាលែង ស្រុកលំផាត់ ខេត្តរតនគិរី ។

គួរបញ្ជាក់ ផងដែរថា ឈើត្រូវបាន កម្លាំង អាវុធហត្ថ ធ្វើការ បង្ក្រាបនោះ ទោះយ៉ាងណា ចំនួនឈើពិត ប្រាកដ មិនទាន់ដឹង នៅឡើយទេ ព្រោះមិនទាន់ ធ្វើការវាស់វែង៕

Share on Facebook