ជនសង្ស័យទាំង២ ប្រើកាំភ្លើងខ្លីកែច្នៃ ជិះម៉ូតូដេញបាញ់គ្នា កណ្ដាលទីក្រុង ដូចរឿងហូលីវ៉ូតនោះ អាវុធហត្ថខណ្ឌទួលគោក កំពុងកសាងសុំណុំរឿង បញ្ជូនទៅតុលាការហើយ.!!!

ថ្ងៃច័ន្ទ៥ រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រប់គ្រងព័ត៌មាន នឹង ចេញផ្សាយ ដោយ៖ ការិយាល័យ ព័ត៌មាន«CSN» អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកការិយាល័យ នាយក និពន្ធ :087 55 11 12/ 097 777 6000

ភ្នំពេញ៖ ជនសង្ស័យ​២​នាក់​ ត្រូវបានកម្លាំង អាវុធហត្ថ ខណ្ឌទួលគោក ឃាតខ្លួន រួមជាមួយ អាវុធខ្លី ១ដើម ខណៈជនសង្ស័យ កំពុងធ្វើសកម្មភាព កាន់កាំភ្លើងខ្លី កែច្នៃប្រើហ្គាស ​ដេញ​បាញ់​យុវជន​៤ ​ទៅ ​៥​នាក់​ ជិះ​ម៉ូតូ​ ៤​គ្រឿង កាលពី​ វេលា​ម៉ោង​១០ ​និង​៣៥ ​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ ​ផ្លូវ​៥៩៨ នៅ​ចំណុច​មុខ​ផ្ទះ​ លេខ​១៧២ ស្ថិត​នៅ​ក្នុង ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា មុន​ពេល​កើតហេតុ កម្លាំង​ល្បាត​ បានឃើញ​ ជនសង្ស័យ ​២​នាក់​ជិះ​ម៉ូតូ​ ១គ្រឿង ​ម៉ាក​ហុងដាឌ្រី​ម ពណ៌​ខ្មៅ សេរី​ ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GV-2527 តាម​បណ្តោយ​ផ្លូវ​ ៥៩៨ ក្នុង​ទិស​ដៅ ​ពី​ត្បូង​ទៅ​ជើង កំពុង​តែ​ជិះ​ម៉ូតូ ធ្វើសកម្មភាព ដេញម៉ូតូ ​ហុងដា​ឌ្រី​ម និង ​ស៊ុ​យ​ សុ​គី​និ​ច​ ២​គ្រឿង​ទៀត ដោយមាន ​កាំភ្លើងខ្លី​ ម៉ា​កឡុក​ចិន ដេញ​បាញ់​ ទៅ​លើ​យុវជន​៤ ​ទៅ ​៥​នាក់​ទៀត ភ្លាម​ៗ​នោះ​ដែរ កម្លាំង​ល្បាត​ ក៍​បានបើក​រថយន្ត​ ដេញស្ទាក់ ​កាក់ពីមុខ និង ​ឃាត់ខ្លួន​ បាន​ទាំង២នាក់ តែដោយកំហឹង របស់ប្រជាពលរដ្ឋ​ ពួកគាត់បានចោមរោម ​ព្រួត​វាយ ​មួយ​ដៃ ​មួយ​ជើងម្នាក់ បណ្តាល​ឲ្យ​រង​របួស យ៉ាងដំណំផងដែរ។

ប្រភពដដែរ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន រួមមាន ទី១.ឈ្មោះ រិ​ទ្ធី ភេទ​ប្រុស អាយុ​ ១៥​ឆ្នាំ មុខរបរ​ មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​អ្នក​បើក​ម៉ូតូ និង ​ជនសង្ស័យ​ ម្នាក់​ទៀត ​មានឈ្មោះ សែន ពន្លឺ ភេទ​ប្រុស អាយុ​ ១៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

បើតាមសម្ដី របស់ជនសង្ស័យ បានរៀបរាប់ ឲ្យដឹងថា មុន​ពេល​ កើតហេតុ ពួកគេទាំង​ ២​នាក់​ បានឃើញ​ជនសង្ស័យ ​ជិះ​ម៉ូតូ​ ចំនួន ៤​គ្រឿង ឆក់​ទូរស័ព្ទ​ដៃ​ ពី​ជន​រង​គ្រោះ​ម្នាក់​ កំពុង​ដក​ទូរស័ព្ទ​ មក​និយាយ ​នៅ​ក្រោម​ស្ពាន​ អាកាស ​៧​មក​រា ពួកគេឃើញ​ចឹ​ង ​ក៍ជួយ​ដេញតាម តែត្រូវ​បាន កម្លាំងអាវុធហត្ថ​ ចាប់​ពួកគេទៅ​វិញ។ ហើយ​កាំភ្លើង ​ខាងលើ​នេះ ពិតជា ​របស់​ពួក​គេ​ ពិតមែន តែ​កាំភ្លើង​នេះ​ ជា​កាំភ្លើង​ កែ​ច្នៃ ​ប្រើ​ហ្គា​ស​ទេ ទើបតែ​ទិញ ​តំលៃ​ ១៤០​ ដុល្លារ ទុក​គ្រាន់​ប្រើ​លេង ​តែ​ប៉ុណ្ណោះ។

ប្រភពពីមន្ត្រី កងរាជអាវុធហត្ថ បានឲ្យដឹងថា ជន
សង្ស័យ ទាំង២នាក់ ខាងលើ ក្រោយកើតហេតុ ត្រូវ​បាន​កងរាជអាវុធហត្ថ​ ខណ្ឌទួលគោក​ កសាង​សំណុំរឿង ​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ ទៅ​តាម​ច្បាប់៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author