ថ្ងៃអង្អរ៍០៦ រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី06 ខែកុម្ភៈ ឆ្នាំ 2018 គ្រប់គ្រងព័ត៌មាន នឹង ចេញផ្សាយ ដោយ៖ ការិយាល័យ ព័ត៌មាន«CSN» អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកការិយាល័យ នាយក និពន្ធ :087 55 11 12/ 097 777 6000
ភ្នំពេញៈ កាលពីរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការ ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រលះ និងរិះគន់ខ្លាំងៗ ទៅលើលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយសារតែខកខាន មិនបានមក ចូលរួមសន្និបាត បូកសរុប លទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨។
សម្តេចក្រឡាហោម ស ខេង បានប្រតិកម្មខ្លាំងៗ ទៀតថា៖ មានតែអភិបាល ខេត្តព្រះសីហនុ មួយដែែលអត់មកចូលរួម សន្និបាត បើសិនជា ចៅហ្វាយខេត្ត លើកហេតុផលថា វារវល់ណាស់ មិនអាចមកប្រជុំ សន្និបាត គ្រឿងញៀន បានទេ នេះហាក់ដូចជា មានន័យថា គាត់មិនបានផ្តល់ នូវសារៈសំខាន់ ក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ក្នុងរយៈ ពេលមួយឆ្នាំ កន្លងទៅនេះ ព្រោះរវល់អីក្រៅពី ការប្រយុទ្ធ ប្រឆាំងគ្រឿងញៀននេះ វាមាន ខ្ញុំ យល់ការងារ របស់អភិបាលខេត្ត ប៉ុន្តែ វាលើកលែងតែថា ការងារនោះ វាមិនអាចមកបាន ដោយសារ មានការងារ ដែលចាំបាច់ បើមិននៅទេ គឺថា ខេត្តនឹងវាអាលាយ តែវាមិនចឹង ហើយគួរពិនិត្យមើលថា តើសារៈសំខាន់ គាំទ្រនៅផែនការ យុទ្ធនាការ ឬមិនគាំទ្រ។
ក្នុងនោះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដាស់តឿនដល់ អង្គភាពពាក់ព័ន្ធនានា ឱ្យបង្កើនសកម្មភាព ក្នុងការ ប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីបង្កា ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រឿងញៀន ឲ្យកាន់តែ មានប្រសិទ្ធភាព ពិសេសទប់ស្កាត់ ឲ្យបានជាមុន កុំឲ្យឧក្រិដ្ឋជន មានលទ្ធភាព ចរាចរគ្រឿងញៀនចូល និងឆ្លងកាត់ ប្រទេសកម្ពុជា។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា ត្រូវខិតខំ កសាងសមត្ថភាពមន្ត្រី ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែមទៀត ដើម្បីមានលទ្ធភាព បង្ក្រាបឲ្យចំមេខ្លោង និងកាត់ផ្តាច់ខ្សែរយៈ អង្គការចាត់តាំង របស់ពួកនេះ ឲ្យដល់ឬសគល់។ ទន្ទឹមនឹងនេះ ត្រូវផ្តោត ការយកចិត្តទុកដាក់ ឲ្យបានខ្លាំងថែមទៀត ក្នុងការទប់ស្កាត់ បទល្មើសគ្រឿង
ញៀន តាមព្រំដែនកម្ពុជា-ឡាវ ដែលជាភូមិសាស្ត្រ របៀង គ្រឿងញៀន ពីតំបន់ត្រីកោណមាស ដើម្បីធ្វើយ៉ាងណាបង្កា និងបង្ក្រាប ឲ្យបាននូវការ លួចលាក់ចរាចរ គ្រឿងញៀន ឆ្លងកាត់ព្រំដែន ចូលមកប្ររទេសយើង។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា តាមស្មារតី ដែលបានឯកភាព ជាមួយរដ្ឋមន្ត្រី ក្រសួងនគរបាល វៀតណាម កម្លាំងនគរបាល បង្ក្រាប គ្រឿងញៀន នៃប្រទេសទាំងបី (កម្ពុជា វៀតណាម ឡាវ) នឹងបង្កើតឲ្យមានវេទិកា ជួបជុំគ្នា ផ្លាស់ប្តូរវេន ដើម្បីរៀបចំកិច្ចសហការ បង្ក្រាបគ្រឿងញៀន ព្រមដៃគ្នា និងមានប្រ
សិទ្ធភាព។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស្នើឲ្យមន្ត្រី អនុវត្តច្បាប់ទាំងអស់ សហការ ឲ្យបានល្អ ជាមួយព្រះរាជអាជ្ញា និងស្ថាប័នតុលាការ ដើម្បីបន្តអនុវត្ត ឲ្យមានប្រសិទ្ធភាព និងតម្លាភាពក្នុង ការពង្រីកនីតិវិធីកសាងសំណុំ និងការរកវត្ថុ តាមដាក់បន្ទុក ស្ថានទម្ងន់ទោស ឲ្យបានស្របតាមច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សម្តេចក្រឡាហោម ក៏បានរំលឹកឡើងវិញ និងធ្វើការណែនាំ ឲ្យថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ឲ្យបានហ្មត់ចត់ ដើម្បីធានាថា មន្ត្រីអនុវត្តច្បាប់ របស់ខ្លួន ពិតជាគ្មានពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាព ឧក្រិដ្ឋទាំងនេះឡើយ។ ដោយសម្តេចបានព្រមានថា ក្នុងករណីរកឃើញថា មានការជាប់ពាក់ព័ន្ធ ឬធ្វើជាខ្នងបង្អែក ឲ្យក្រុមឧក្រិដ្ឋជន ត្រូវមានវិធានការ រដ្ឋបាល និងវិធានការច្បាប់ ឲ្យបានតឹងរឹងបំផុត។
សម្តេចក៏បានជំរុញផងដែរ ដល់ក្រសួងយុត្តិធម៌ ឱ្យបន្តខិតខំជំរុញ ស្ថាប័នអយ្យការ និងតុលាការ គ្រប់ជាន់ថ្នាក់ ពន្លឿននីតិវិធី នៃការកាត់ក្តី បទល្មើសគ្រឿងញៀន នីតិវិធី នៃការអនុវត្ត សាលក្រមជាស្ថាពរ និងការប្រមូលទ្រព្យសម្បត្តិ ដើម្បីប្រគល់ ជូនគណៈកម្មការ តាមដាន ប្រមូល គ្រប់គ្រង និងចាត់ចែង ទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធ នឹងបទល្មើស គ្រឿងញៀន អាចចាត់ចែងបានទាន់ពេលវេលា ដើម្បីឲ្យអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មានលទ្ធភាព ប្រើប្រាស់ ស្របតាមគោលការណ៍ច្បាប់។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ ត្រូវពន្លឿនដំណើរការ វិសោធនកម្មច្បាប់ ស្តីពីការត្រួតពិ
និត្យ គ្រឿងញៀន ឲ្យបានឆាប់រហ័ស ដើម្បីអាចឲ្យយើងមានច្បាប់ ប្រើប្រាស់សមស្រប តាមស្ថានភាព ជាក់ស្តែង នាពេលបច្ចុប្បន្ន។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ បន្ថែមទៀតថា ចំពោះខេត្ត ព្រះសីហនុនេះ ក៍ជាគោលដៅមួយ ដែលខ្ញុំបានស្នើទៅ សម្តេច នាយករដ្ឋមន្ត្រី រួចហើយ លោកបានឯកភាពហើយ។ នៅថ្ងៃទី០៩ ខែកុម្ភៈ ខាងមុខនេះ បើគ្មានអ្វី ប្រែប្រួលទេ ខ្ញុំនឹងធ្វើការ ប្រជុំមួយ ទាក់ទងនិងខេត្ត ព្រះសីហនុ ព្រោះការអភិវឌ្ឍន៍ វាលឿន បើវាលឿន វាមិនមែនមាន មុខល្អទេ វាមានមុខមិនល្អដែរ វាមិនមានតែមុខ សកម្មទេ វាមានមុខ អសកម្មដែរ។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្លាំងមន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន បានបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ចំនួន ៨១៥២ករណី ឃាត់មនុស្ស ១៧,៨៧៧នាក់ «ស្រី១,៥៨២នាក់ » ដកហូតសារធាតុញៀន គ្រប់ប្រភេទជាង១៧៣ គីឡូក្រាម និង៨៨៦ កញ្ចប់ និងកញ្ឆាក្រៀមជាង ១១៣គីឡូក្រាម និង២៧៥,៨១៥ ដើម។
សូមបញ្ជាក់ ផងដែរថា សន្និបាត បូកសរុប លទ្ធផលការងារ ត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅ ការងារ ឆ្នាំ២០១៨ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន រយៈពេលមួយថ្ងៃ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ គឺមានការចូលរួម ពីរដ្ឋមន្ត្រី ក្រសួងពាក់ព័ន្ធ អភិបាលខេត្ត ស្នងការនគរបាល មេបេអឹមខេត្ត អភិបាលខណ្ឌ ទាំង១២ ក្នុងរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរពាក់ព័ន្ធ។ ប៉ុន្តែ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ គឺមិនឃើញ មានវត្តមាន មកចូលរួម ក្នុងសន្និបាតនេះទេ៕ ដោយ សហការី បណ្ដាញ ព័ត៌មាន ស៊ី អេស អិន « CSN »