ម្នាក់ទៀតហើយ! ស្ត្រីខ្មែរធ្វើការនៅកូរ៉េ ភ្លេចខ្លួនមានប្ដី លង់ស្នេហ៍ក្នុងហ្វេសប៊ុក ថតវីដេអូរបង្ហាញខ្លួន អាក្រាតកាយ មើលប្រដាប់ភេទគ្នា ទៅវិញទៅមក ចុងក្រោយអស់រាប់ម៉ឺនដុល្លារ

ថ្ងៃពុធ០៧ រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ 2018 គ្រប់គ្រងព័ត៌មាន នឹង ចេញផ្សាយ ដោយ៖ ការិយាល័យ ព័ត៌មាន«CSN» អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកការិយាល័យ នាយក និពន្ធ : 078 55 11 12/097 777 6000

សម័យបច្ចេកវិជ្ជាទំនើប បច្ចុប្បន្ន ត្រូវបានគេមើលឃើញថា នឹងកំពុង ដើរតួរយ៉ាងសំខាន់ នៅក្នុងពិភពលោកព ធ្វើឲ្យអ្នកប្រើមួយចំនួន វង្វេងភ្លើតភ្លើន ទៅតាមបច្ចេកវិជ្ជា ទំនើបនេះផងដែរ។

ជាក់ស្ដែង បុរសម្នាក់ ឈ្មោះ ផា ផាន់ណា ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ម្ដងរួចមកហើយ ឥឡូវត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ម្ដងទៀត កាលពីថ្ងៃទីី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្ថានីយ៍ ប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិ ឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ក៍ដោយសារតែ បច្ចេកវិជ្ជាទំនើប នេះផងដែរ ។

បើតាមប្រភព ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីឃាត់ខ្លួន ជនសង្ស័យ ខាងលើនេះ បន្ទាប់ពីបាន ទទួលពាក្យបណ្ដឹង ពីស្ត្រីរងគ្រោះម្នាក់ ដើម្បីជួយអន្ដរាគមន៍ ស្វែងរកជនសង្ស័យខាងលើ ពាក់ព័ន្ធករណី គម្រាមកំហែង ហែកកេរ្ដិ៍ តាមទូរស័ព្ទ ដើម្បីទាប្រាក់ ពីស្រ្ដីរងគ្រោ តាមរយៈហ្វេសប៊ុក ។

បើតាមប្រភព ច្បាស់ការមួយ បានរៀបរាប់ ឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ទ ច.ម.ន អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពលការីនី ធ្វើការនៅប្រទេសកូរ៉េ ផ្នែកគ្រឿងឡាន។ លុះរហូតមកដល់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រ្ដីរងគ្រោះ បានសុំច្បាប់ ថៅកែរបស់ខ្លួន មកប្រទេសកម្ពុជា វិញ ដើម្បីរៀប អាពាហ៍ពិពាហ៍ លុះរៀបការហើយ បានរយៈពេល ៥ថ្ងៃ ស្រ្ដីរងគ្រោះ បានត្រឡប់ ទៅប្រទេសកូរ៉េវិញ ដើម្បីធ្វើការបន្ដ។

ក្រោយមក ជនសង្ស័យ និងប្ដី ស្ដ្រីរងគ្រោះ បានស្គាល់គ្នា តាមរយៈការរៀន ភាសារកូរ៉េ នៅភូមិ ស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយរាប់អានគ្នា ជាមិត្ដភក្ដិ រហូតជនសង្ស័យ ក្លាយជាគ្រូបង្គោល បង្រៀន ភាសារកូរ៉េ ជាលក្ខណៈគ្រួសារ និងស្នាក់នៅផ្ទះជាមួយ ក្រុមគ្រួសារ ស្រ្ដីរងគ្រោះផងដែរ ។

ប្រភពបានបន្ត ឲ្យដឹងទៀតថា ចាប់តាំងពី ស្ត្រីរងគ្រោះ រៀបអាពាហ៍ ពិពាហ៍ ហើយនោះ ជនសង្ស័យ ក៍ចាប់ផ្ដើម មានទំនាក់ទំនង ជាមួយស្រ្ដីរងគ្រោះ តាមរយៈសង្គមហ្វេសបុក រហូតបាន រយៈពេល ជាងពីរខែ ជនសង្ស័យ និង ស្ត្រីរងគ្រោះ តែងតែឆាតផ្ញើរសារ តបតគ្នាទៅវិញ ទៅមក តាមបណ្ដាញ សង្គមហ្វេសបុក យ៉ាងស៊ីជម្រៅ ឈានដល់ សុំស្រឡាញ់គ្នា ទៀតផង។

ក្រោយពីបុរស ជាជនសង្ស័យ រូបនេះ មានទំនាក់ទំនង ជាមួយស្រ្ដី ធ្វើការនៅប្រទេសកូរ៉េ តាមរយៈហ្វេសបុក រហូតទុកចិត្ដគ្នា ហ៊ានថតរូប និងឡាយវីដេអូ អាក្រាតកាយ ជាមួយគ្នា ទៅវិញទៅមក ជាមួយស្ត្រីរងគ្រោះ យ៉ាងជិតស្និត រហូតឈានដល់ការ ឆាតជាវីដេអូ ដោយថតបង្ហាញ កេរ្តិ៍ភេទមើលគ្នា ទៅវិញទៅមក ខណៈដែលស្រ្ដីរងគ្រោះ កំពុងបម្រើការងារ នៅស្រុក ហ្វាសងស៊ី ខេត្តចង់គីឌូ ប្រទេសកូរ៉េ ខាងត្បូង ។

រហូតមកដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យ បែកគំនិត ប្រើមធ្យោបាយ ទារប្រាក់ ពីស្ត្រីរងគ្រោះ ដោយគម្រាម កំហែងថា បើមិនវេលុយ មកឲ្យខ្លួនទេ ខ្លួននិងបង្ហាញ រូបភាពអាក្រាតកាយ ទៅប្រាប់ក្រុមគ្រួសារ និងប្ដីឲ្យដឹងហើយ។ ខណៈនោះ ធ្វើឲ្យស្រ្ដីរងគ្រោះ មានការភ័យខ្លាច អាម៉ាស់ផង ស្រ្ដីរងគ្រោះ ក៍យល់ព្រម ផ្ញើរប្រាក់ ទៅឲ្យជនសង្ស័យ ជាបន្ដបន្ទាប់ ដោយសរុបទាំងអស់ មានចំនួន ៤៣,០០០ដុល្លារ« បួនម៉ឺន បីពាន់ដុល្លារ » សហរដ្ឋអាមេរិក ។

ចុងក្រោយ នៅវេលាម៉ោង១៣ និង ០៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យ ខាងលើនេះ កាន់តែមានគំនិត គម្រាមកំហែង ហែកកេរ្ដិ៍ កាន់តែខ្លាំង ក្នុងការគំរាមទាប្រាក់ ដោយស្រ្ដីរងគ្រោះ អស់លទ្ធិភាព ក្នុងការរកលុយ ដើម្បីផ្ញើឲ្យជនសង្ស័យ ស្រ្ដីរងគ្រោះ ក៍ត្រឡប់មកស្រុកកំណើត នៃប្រទេស កម្ពុជាវិញ ហើយបានទៅ ដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ច ដើម្បីជួយអន្ដរាគមន៍ស្វែងរក ជនសង្ស័យ ចាត់ការតាមនីតិវិធី ។

ពាក់ព័ន្ធករណី ខាងលើន មន្រ្ដីនគរបាល ស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវ ឃាត់ខ្លួននេះ មាន ឈ្មោះ ផា ផាន់ណា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ ដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ រីឯស្រ្ដីរងគ្រោះ ឈ្មោះ ទ ច.ម.ន អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពលការីនី ធ្វើការនៅប្រទេសកូរ៉េ ផ្នែកគ្រឿងឡាន ។

មន្ត្រីនគរបាល ខាងលើបានបន្តថា ក្នុងការចាប់ខ្លួននេះ ផងដែរ សមត្ថកិច្ច បានធ្វើការ ដកហូតវត្ថុតាង រួមមាន៖ ក្រដាសលេខកូដ Wing ចំនួន ១៥សន្លឹក សរុបប្រាក់មានចំនួន12820 $ « មួយម៉ឺន ពីរពាន់ ប្រាំបីរយ មួយម្ភៃ ដុល្លរ » សហរដ្ឋអាមេរិក ម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-9967 ចំនួន ១គ្រឿង ទូរស័ព្ទ ១គ្រឿង កាបូបដៃ ចំនួន១ មានប្រាក់ ៣០ដុល្លារ សហរដ្ឋអាមេរិក អត្តសញ្ញាណប័ណ្ណ ១សន្លឹក ខ្សែដៃផ្លាកទីន១ខ្សែ ខ្សែកផ្លាកទីន១ខ្សែ ចិញ្ចៀន១វង់ និងខ្សែចង្កេះ១ខ្សែ ។ ដោយឡែក ចំនួននៃទឹកប្រាក់ ដែលបានបាត់បង់ សរុបចំនួន ៤៣,០០០ ដុល្លារ សហរដ្ឋអាមេរិក ។

ប្រភព ពីសមត្ថកិច្ច បានបញ្ជាក់ ឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួន ក្រោយពី ទទួលបាន ពាក្យបណ្ដឹង ពីស្រ្ដីរងគ្រោះ ភ្លាមនោះ កម្លាំងសមត្ថកិច្ច ក៍បានធ្វើការ ស្រាវជ្រាវ រហូតឈាន ចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ស្ថានីយ៍ប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិ ឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។ ហើយបច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបាន សមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖សហការី « CSN »

សូមជួយស៊ែរព័ត៌មាននេះផង: