មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ពិន វិរៈ នាយខណ្ឌព្រៃឈើ រងការិះគន់នឹងចោទប្រកាន់ ពីសំណាក់ពលរដ្ឋថា ជាអ្នកឃុបឃិត ឲ្យឈ្មួញឈ្មោះ អាជី «ហៅ កូរ៉េ» លួចលាក់ដាក់រោង ម៉ាស៊ីនរ៉ៃអាឈើដ៍ធំ នៅក្រុងបាត់ដំបង ជ្រកក្រោមលេសអាឈើស្រុក យូឆ្នាំមកហើយ?

ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី08 ខែកុម្ភៈ ឆ្នាំ2018 ចេញផ្សាយ ដោយ៖ ការិយាល័យ ព័ត៌មាន « CSN » អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកការិយាល័យ នាយក និពន្ធ : 078 55 11 12/ 097 777 6000

បាត់ដំបង៖ ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិអូរតាគាំ១ ក្រុងបាត់ដំបង បាននាំគ្នារអ៊ូរទាំ នឹង មិនសប្បាយចិត្ត រាល់ការរំខាន ពីសម្លេងម៉ាស៊ីនរ៉ៃ អាឈើ ចេញពីក្នុងរោងសិប្បកម្ម របស់មេឈ្មួញដុះស្លែ ឈ្មោះ ជី « ហៅ កូរ៉េ » ស្ថិតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង តែងតែរំខាន ដល់ការរស់នៅ របស់ពួក
គាត់ នៅពេលសម្រាក ពីការងារម្ដងៗ មិនថាយប់ ឬថ្ងៃឡើយ រោងម៉ាស៊ីនរ៉ៃ អាឈើនេះ តែងតែរំខានជានិច្ច ទាំងសម្លេងម៉ាស៊ីន ទាំងសម្លេងទម្លាក់ឈើ ចុះពីលើរថយន្តម្ដងៗ។

បើតាមប្រភព ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ បានឲ្យដឹងផងដែរថា សិប្បកម្ម របស់មេឈ្មួញ ឈ្មោះ ជី « ហៅ កូរ៉េ »នេះ ដំណើការ ជាយូឆ្នាំមកហើយ មិនដែលឃើញ លោក ពិន វិរៈ មេខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបង នឹងមន្ត្រី មន្ទីរពាក់ព័ន្ធ ចុះមកពិនិត្យមើលជាក់ស្ដែង ទៅលើទីតាំង រោងម៉ាស៊ីអាឈើដ៍ធំនេះ ម្ដងណាទេ នេះហើយដែលសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន សម្ដេចតែងតែ មានប្រសាសន៍ ហៅថា ជាមន្ត្រីជើង១០ បានតំណែង នាំគ្នាក្រវាត់តែក អង្គុយនៅតែក្នុងពីរ៉ូ មិនខ្វល់ពីអ្វីទាំងអស់។

ប្រភពពីអាជ្ញាធរ មូលដ្ឋានមួយចំនួន រួមទាំងប្រជាពលរដ្ឋ រងការប៉ះពាល់ ក៍បានលើកឡើង ផងដែរថា៖ ម្ចាស់រោងអាឈើនេះ ជាមនុស្ស មានការស្និទ្ធស្នា នឹងទំនាក់ទំនងល្អ ជាមួយក្រុម មន្ត្រីមានអំណាច មួយចំនួន នៅក្នុងខេត្ត ជាខ្នងបង្អែក ក្នុងការធ្វើអាជីវកម្ម អាឈើកណ្ដាលក្រុងនេះ ។ ហើយគេមិនដឹងថា រោងអាឈើនេះ មានច្បាប់សិប្បកម្ម ស្រប់ច្បាប់ ឬយ៉ាងណានោះទេ ហើយក៍រឹតតែ មិនដឹងថា ដំណើរការទៅបាន ដោយដាក់ម៉ាស៊ីនរ៉ៃអាឈើ មកដល់បច្ចុប្បន្ននេះ មានលិខិតអនុញ្ញាត ចេញពីមន្ទីរស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់ ម៉ាស៊ីនប្រភេទនេះ ឬយ៉ាងណានោះដែរ។

ពាក់ព័ន្ធទៅនឹង ទីតាំងរោងអាឈើ ខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើន មិនពេញចិត្ត ថែមទាំងរិះគន់ ទៅលើលោក ពិន វិរៈ នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបង យ៉ាងខ្លាំងៗថា មិនគួរចៅហ្វាយ ខេត្តបាត់ដំបង ពីមួយជំនាន់ ទៅមួយជំនាន់ បើកដៃឲ្យបុគ្គល ពិត វិរៈ ឃុបឃិត ជាមួយឈ្មួញ បង្កើតសិប្បកម្ម លួចលាក់ដាក់ម៉ាស៊ីនរ៉ៃ អាឈើ នៅកណ្ដាល ក្រុង/ខេត្តបាត់ដំបង បែបនេះទេ។

បើតាមប្រភព ពីប្រជាពលរដ្ឋ បានបន្តឲ្យដឹងថា ទីតាំងសិប្បកម្ម បង្កប់ម៉ាស៊ីនរ៉ៃ ខុសច្បាប់ ជ្រកក្រោមស្លាក សិប្បកម្មកែច្នៃ ដោយយកលេសថា អាឈើស្រុក ទាំងនេះ ដំណើរការរលូនមក ដល់សព្វថ្ងៃ​បាន ដោយសាមានការ ឃុបឃិតគ្នា ជាប្រព័ន្ធ បង្កើតទៅជា អំពើពុករលួយ នៅក្នុងស្ថាប័នពាក់ព័ន្ធ រវាងមន្ត្រីជំនាញ ជាមួយឈ្មួញ ដើម្បីបំភាន់ភ្នែក មហាជន នឹងបិទបាំងអំពើពុក
រលួយ នឹងអំពើខុសច្បាប់ របស់ខ្លួនតែប៉ុណ្ណោះ?។

ប្រភពដដែរ បានបន្តទៀតថា៖ ធាតុពិតនោះវិញ រោងសិប្បកម្ម អាឈើទាំងនេះ គឺជាកន្លែងអាឈើអនាធិបតេយ្យ ពាក្យថាអាឈើស្រុក គ្រាន់តែជាការបិទបាំង បទល្មើស តែប៉ុណ្ណោះ។ ហើយជាពិសេសនោះ ទីតាំងម៉ាស៊ីនអាឈើ ឈ្មោះ អាជី «ហៅ កូរ៉េ»គឺឃើញតែមេឈ្មួញរូបនេះ ដើរទិញឈើទាំងមូល គ្រប់ប្រភេទ ពីតាមតំបន់ភ្នំ រួមទាំងឈើប្រណិត ដឹកជញ្ជូន តាមរថយន្តធំៗ មកធ្វើការអាច្រៀក នៅទីនេះរៀងរាល់ថ្ងៃ? ។

ប្រភពដដែរ ក៍បានបញ្ជាក់ បន្ថែមឲ្យបណ្ដាញ ទូរទស្ស ព័ត៌មាន ស៊ី អេស អិន « CSN » ដឹងទៀតថា ម៉ាស៊ីនរ៉ៃអាឈើ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះ មិនមានតែម៉ាស៊ីនរ៉ៃ ១កន្លែងនេះទេ? គឺមានម៉ាស៊ីនប្រភេទនេះ លួចលាក់អាឈើ ដល់ទៅ៣កន្លែង រួមមាន៖ ទី១ របស់មេឈ្មួញ ឈ្មោះ អាជី «ហៅ កូរ៉េ» ស្ថិតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ទី២. របស់មេឈ្មួញ ឈ្មោះ ក្អុន នៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ទី៣. របស់មេឈ្មួញឈ្មោះ វាង នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។ ហើយទាំងនេះ គឺជាប្រភពសេដ្ឋ
កិច្ច របស់លោក ពិន វិរៈ នាយខណ្ឌ នឹងមន្ត្រីជំនាញ មួយចំនួន ក្នុងខេត្តបាត់ដំបង?។

ពាក់ព័ន្ធករណីខាលើ ប្រជាពលរដ្ឋជាច្រើន នៅក្រុងបាត់ដំបង រងចាំមើលថាតើ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង ទើបមកកាន់តំណែងថ្មី ជំនួស ឯកឧត្តម ចាន់ សុផល អតីតអភិបាលខេត្តចាស់ ដែលបានបន្សល់ទុក បទល្មើសជាច្រើន ពុំទាន់បាន ចាត់វិធានការនោះ ពេលនេះ ដល់ពេល ឯកឧត្តម ជាអ្នករៀបចំបន្តហើយ សង្ឃឹងថា ខេត្តបាត់ដំបងនេះ មានឯកឧត្តម ជាមន្ត្រីយុត្តិធម៌ ពិតប្រាកដ ជាមន្ត្រីគ្រាប់ល្ពៅ សម្ដេកត្រូវការ។ ហើយហ៊ាន ចាត់វិធានការ ទៅលើ មន្ត្រីខិលខូច មួយក្ដាប់តូច នឹងទីតាំងម៉ាស៊ីនរ៉ៃ ប្រភេទយក្ស ដល់ទៅ ២-៣ កន្លែងមានយូឆ្នាំ នៅក្នុងក្រុង/ខេត្តបាត់ដំបងនេះ ជាក់ជាមិនខាន មិនអាចទុកឱកាស ឲ្យមន្ត្រីសមត្ថកិច្ច ខិលខូច មួយចំនួននោះ បន្តឃុបឃិតគ្នា ជាប្រព័ន្ធ បិទបាំងថ្នាក់លើតទៅទៀត។

យ៉ាណានោះ ពាក់ព័ន្ធការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋខាងលើ បណ្ដាញ ទូរទស្សន៍ ព័ត៌មាន CSN ពុំទាន់ទទួលបាន ក្នុងការស្វែងរក សុំការបញ្ជាក់ ពីលោក ពិន វិរៈ នាយខណ្ឌ នឹង ម្ចាស់សិប្បកម្ម អាឈើខាងលើ ក៍ដូចប្រធានមន្ទីរជំនាញ ពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបងនេះទេ រហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខ ទូរស័ព្ទ ធ្វើការទំនាក់ទំនង។

 

សូមបញ្ជាក់ ប្រសិនបើ សាមីខ្លួន ឬស្ថាប័ន ពាក់ព័ន្ធ គិតថា ការចេញផ្សាយ របស់បណ្ដាញ ទូរទស្សន៍ ព័ត៌មាន CSN យើងខ្ញុំនេះ ខុសពីការពិត សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពព័ត៌មាន យើងខ្ញុំបាន ដោយមាន ឯកសាមួយចំនួន ដែលគិតថា ជាឯកសារត្រឹមត្រូវ ដើម្បីយកមក ឲ្យអង្គភាពយើងខ្ញុំ ធ្វើការកែតម្រូវ ឡើងវិញបាន។ សូមអគុណ នឹងអព្រះគុណ៕ ដោយ៖ គង់ រតនា


Share on Facebook