ថ្ងៃសុក្រ ៩រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ2018 ចេញផ្សាយ ដោយ៖ ការិយាល័យ ព័ត៌មាន « CSN » អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកការិយាល័យ នាយក និពន្ធ : 078 55 11 12/ 097 777 6000
ភ្នំពេញ ៖ លោកផ្កាយ២ សុខ វាសនា អនុប្រធាន នាយកដ្ឋាន តម្រួតបទបញ្ជា នៃក្រសួងមហាផ្ទៃ នឹងជាថៅកែខ្សាច់ដ៍មានអំណាច នៅតំបន់ដងស្ទឹង ព្រែកត្នោត ស្ថិតក្នុង ភូមិកណ្តោលកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរឿងអាស្រូវ មិនចេះចប់ ។ នេះបើយោង តាមឯកសារ ពាក្យបណ្ដឹង បានបែកធ្លាយ ចេញមក។
បើយោងតាមឯកសារ ដែលការិយាល័យ ព័ត៌មាន ស៊ី អេស អិន « CSN » ទទួលបាន មានចំនួន៣ ឯកសារ ដែលពាក់ព័ន្ធទៅនឹង លោកផ្កាយ២ សុខ វាសនា ដោយជម្លោះមួយ នៅតុលាការ ពុំទាន់ដោះស្រាយចប់ផង បានបែកធ្លាយរឿង ចេញមកមួយទៀត ដោយឯកសារ ពាក្យបណ្ដឹង ពីបទឆបោក នឹងរំលោភសេចក្ដីទុកចិត្ត។
ឯកសារពាក្យបណ្ដឹង ទី១.នេះ ថ្ងៃទី១០ ខែកក្កដា ពីបទក្លែងហត្ថលេខា។ ក្នុងពាក្យបណ្ដឹងនោះ លោកឧត្តមសេនីយ៍ឯក ម៉ែន សុផុន អគ្គនាយករង អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានដាក់គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយក្នុងកម្មវត្ថុ នោះ សុំប្ដឹងឈ្មោះ សុខ វាសនា ជាមន្ត្រីនគរបាល នាយកដ្ឋានតម្រួតបទបញ្ជា នៃស្នងការនគរបាលជាតិ ពីបទ : ក្លែងហត្ថលេខា ខ្ញុំបាទ ទៅបើកក្រុមហ៊ុន ធ្វើអាជីវកម្មខ្សាច់ នៅភូមិកណ្ដោកកោ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ឯកសារពាក្យបណ្ដឹង ទី២.ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ពីបទទិញសិទ្ធ ធ្វើអាជីវកម្មថ្ម ក្នុងទឹកប្រាក់ ចំនួន ១៥០,០០០$ { ដប់ប្រាំម៉ឺនដុល្លារ អាមេរិក } មិនឲ្យប្រាក់ នឹង ពីបទគំរាមកំហែង។ ក្នុងនោះ ដោយលោកស្រី ស ស៊ន់ គោរពជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ឧកនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តជួយរកយុត្តិធម៌
។
នៅក្នុងពាក្យបណ្ដឹងនោះ បានសរសេរ រៀបរាប់ឲ្យដឹងថា លោកស្រី ស ស៊ន់ បានប្រគល់សិទ្ធ ឲ្យលោក ម៉ែន សុផុន ជាអ្នកចុះកិច្ចព្រមព្រៀង សហការគ្នា បើកធ្វើអាជីវកម្មថ្ម នៅភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយលោក សុខ វាសនា ក្នុងតម្លៃទឹកប្រាក់ ចំនួន ១៥០ ០០០$ { ដប់ប្រាំម៉ឺន ដុល្លារ អាមេរិក } ដោយលោក សុខ វាសនា បានយល់ព្រម បង់ប្រាក់ ៥០០០$ ក្នុង១ខែ ឲ្យទៅលោកស្រី ស ស៊ន់ នៅក្រោយពេល ទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងរ៉ែ នឹង ឋាមពល រយៈពេល ១ខែ ប៉ុន្តែលោក សុខ វាសនា មិនបានអនុវត្ត តាមកិច្ចព្រមព្រៀងទេ ហើយថែមទាំង បានគំរាមកំហែងប្ដឹង ទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដកបុណ្យស័ក្តិ លោក ម៉ែន សុផុន ថែមទៀត។
ឯកសារពាក្យបណ្ដឹង ទី៣. ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ពីបទឆបោក នឹងរំលោភសេចក្ដីទុកចិត្ត ដោយក្នុងពាក្យបណ្ដឹងរបស់លោក ប៉ែន ធារ៉ាឆានី សរសេរថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ឈ្មោះ សុខ វាសនា បានមកធានាអះអាង ជាមួយខ្ញុំបាទ នឹង លោក អៀច អឿន ថាខ្លួន សុខ វាសនា ធានារត់ការផ្ទេភារកិច្ច អោយលោក អៀច អឿន ពីប៉ុស្តិ៍អន្តរជាតិភ្នំឌិន ទៅ ប៉ុស្តិ៍អនត្តរជាតិត្រពាំងស្រែ វិញបាន ដោយយកថ្លៃសេវា រត់ការផ្ទេរភារកិច្ចនេះ ពីខ្ញុំបាទ ចំនួន ៦,០០០$ { ប្រាំមួយពាន់ដុល្លារ} ដោយសន្យា រយៈពេល ១ខែ គិតចាប់ពីថ្ងៃទី០៨ ខែសីហា ២០១៥ រហូតដល់ ថ្ងៃទី០៨ ខែកញ្ញា ២០១៥។ ប៉ុន្តែ រហូតមកដល់ ពេលនេះ ផ្ទេភារកិច្ចក៍មិនបាន ហើយប្រាក់ក៍មិនសង មកឲ្យខ្ញុំបាទវិញដែរ ដោយឈ្មោះ សុខ វាសនា នេះ ព្យាយាមគេចវេស ពីខ្ញុំបាទរហូត មិនព្រមដោះស្រេាយទេ?។
សូមបញ្ជាក់ថា នៅក្នុងឯកសារ ពាក្យបណ្ដឹងនេះ បានគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ នឹងសំណូមពរ សូមទាមទារប្រាក់ ចំនួន៦,០០០$ { ប្រាំមួយពាន់ដុល្លារ } មកវិញ នឹងទានទារជម្ងឺចិត្ត ចំនួន ៥០០០$ { ប្រាំពាន់ដុល្លារ }។សូមឲ្យដាក់ពិន័យ តាមច្បាប់នគរបាលជាតិ ។
គួរបញ្ជាក់ផងដែរថា រឿងនេះបែកធ្លាយ ចេញពីមន្ត្រីគ្រាក់ៗ នៅក្រសួងមហាផ្ទៃ បែករឿង មិនទុកចិត្តគ្នា ក្នុងការរកស៊ីលក់ ធនធានធម៌ជាតិ ដូចជាបូមខ្សាច់ នឹង ជីកកកាយ រំលើង យកថ្មភ្នំ បានឈានទៅដល់ ការប្តឹងគ្នា ព្រោះតែភាគ្គីម្ខាង មិនគោរពទៅតាម កិច្ចព្រមព្រៀង ឬ លក្ខណការណ៍ការងារ ។
បើតាមប្រភព ព័ត៌មាន ពីមន្ត្រជាន់ខ្ពស់ មួយរូប នៅក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា ក្នុងនោះ ដើមបណ្តឹង មានលោកស្រី ស ស៊ន់ ជាប្អូនស្រី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ ប្ដឹងលោក សុខ វាសនា អនុប្រធាននាយកដ្ឋាន តម្រួតបទបញ្ជា នៃក្រសួងមហាផ្ទៃ ពាក់ផ្កាយ២ ដោយចោទ ពីបទឆបោក ដោយទិញសិទ្ធិធ្វើអាជីវកម្មថ្ម ក្នុងទឹកប្រាក់150,000$ (ដប់ប្រាំម៉ឺន ដុល្លារអាមេរិក) ដែលលោក សុខ វាសនា មិនប្រគល់ប្រាក់ឲ្យគាត់ ថែមទាំងគំរាម កំហែងទៀតផង។
ក្នុងនោះក៍មាន អគ្គនាយករង អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ផ្កាយ៣ ម៉ែន សុផុន ប្តឹងផងដែរ ពីបទ : ក្លែងហត្ថលេខា របស់លោក បើកក្រុមហ៊ុន ធ្វើអាជីវកម្មខ្សាច់ ដឹកកាត់ ភូមិកណ្តោងកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះ ថ្នាំងថ្នាក់ដល់លោក និងភ័យខ្លាច ដោយពួកគាត់ មិនបានចេញទៅ ប្រកបមុខរបរ រកស៊ីអ្វីទេ ព្រោះតែខ្លាច រថយន្តដឹកខ្សាច់ របស់ក្រុមហ៊ុន សុខ វាសនា នេះ បើកប៉ះ ឬបុកក្មេងៗ ពេលទៅសាលារៀន។
យ៉ាណានោះ ពាក់ព័ន្ធការបែកធ្លាយ ឯកសារខាងលើនេះ បណ្ដាញ ទូរទស្សន៍ ព័ត៌មាន CSN ពុំទាន់ទទួលបាន ការបញ្ជាក់ ពីលោកផ្កាយ២ សុខ វាសនា ពាក់ព័ន្ធការចោទប្រកាន់ ពីដើមបណ្ដឹងខាងលើ នេះបានទេ រហូតមកដល់ថ្ងៃនេះ គឺពិបាកក្នុងការស្វែងរក សំការបំភ្លឺ ព្រោះពុំមានលេខ ទូរស័ព្ទ ធ្វើការទំនាក់ទំនង។
សូមបញ្ជាក់ ប្រសិនបើ សាមីខ្លួន ឬស្ថាប័ន ពាក់ព័ន្ធ គិតថា ការចេញផ្សាយ របស់បណ្ដាញ ទូរទស្សន៍ ព័ត៌មាន CSN យើងខ្ញុំនេះ ខុសពីការពិត សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពព័ត៌មាន យើងខ្ញុំបាន ដោយមាន ឯកសាមួយចំនួន ដែលគិតថា ជាឯកសារត្រឹមត្រូវ ដើម្បីយកមក ឲ្យអង្គភាពយើងខ្ញុំ ធ្វើការកែតម្រូវ ឡើងវិញបាន។ សូមអគុណ នឹងអព្រះគុណ៕ ដោយ៖ សហការី ព័ត៌មាន CSN