កំចេះតែហ៊ាន! ស្ត្រីមាត់ដាច សម្ដីខែង សំ សុខា ប្រឹងរត់គេចទៅសម្ងំ ក្រៅប្រទេស គិតថាជាឋានសួគ៌របស់ខ្លួន ចុងក្រោយវិលត្រឡប់ មកខ្មែរវិញដេកគុក យ៉ាងមានសុវត្តិភាព.!!!

ថ្ងៃសុក្រ ៩រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ2018 ចេញផ្សាយ ដោយ៖ ការិយាល័យ ព័ត៌មាន « CSN » អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកការិយាល័យ នាយក និពន្ធ : 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ ស្ត្រីសង្ស័យម្នាក់ ឈ្មោះ សំ សុខា ជាអតីត សកម្មជន គណបក្ស សង្គ្រោះជាតិ { ផ្កាប់មុខ } ដែលបាន យកស្បែកជើង គប់ ទៅលើរូបសម្ដេច តេជោ ហ៊ុន សែន នឹង ជេរដៀល { ប្រមាថ ញុះញង់ ឲ្យមានការរើសអើង } ត្រូវបានកម្លាំង នគរបាល ក្រសួងមហាផ្ទៃ តាមប្រម៉ាញ់ ចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃ០៨ ខែកុម្ភ: ឆ្នាំ២០១៨ នេះ បន្ទាប់ពីយកស្បែជើង គប់ទៅលើ រូបសម្ដេចតេជោ ហ៊ុន សែន។

ការចាប់ខ្លួនស្ត្រី មាត់ដាចនេះ បើតាមប្រភព ព័ត៌មានពីមន្ដ្រី នគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ អ្នកព័ត៌មានយើង ឲ្យដឹងកាលពីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះថា ស្រ្តីមាត់ដាច ជេរដៀលប្រមាថ គ្មានសន្សំសំចៃមាត់នេះ មានឈ្មោះ សំ សុខា ជាអតីត សកម្មជន គណបក្ស សង្គ្រោះជាតិ ត្រូវបានកម្លាំង នគរបាល ក្រសួងមហាផ្ទៃ ចាប់ខ្លួនបាន នៅរសៀលថ្ងៃ០៨ ខែកុម្ភ: នេះ បន្ទាប់ពី លោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ ឲ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។

យោងតាមដីកា បានបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ ៣៨ឆ្នាំ ត្រូវបានដាក់ ស្ថិតក្រោមការពិនិត្យ ពីបទ { ប្រមាថ និងញុះញង់ ឲ្យមានការរើសអើង } ប្រព្រឹត្តទៅ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រ លេខ ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្ត្រីមាត់ដាចម្នាក់នេះ ប្រហែលជា មហានជន ស្គាល់យ៉ាងច្បាស់ហើយ គាត់ជាអតីត សកម្មជន គណបក្សសង្គ្រោះជាតិ ដែលមានសម្ដីខែង ជេរដៀលប្រមាថ ថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា តាមប្រព័ន្ធ បណ្ដាញសង្គម ហ្វេសប៊ុក យ៉ាងកប់ៗមាត់ គ្មានក្រមសីលធម៌ ជាមនុស្ស បន្តិចណាសោះ។

សូមបញ្ជាក់ ផងដែរថា ការជេរដៀលប្រមាថ ធ្ងន់ៗ មកលើសម្ដេចតេជោ ហ៊ុន សែន នេះបន្ទាប់ពី បានយកស្បែកជើង គប់ទៅលើ រូបសម្តេច ហ៊ុន សែន ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រ លេខ ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហើយរត់គេច ទៅលាក់ខ្លួន នៅឯក្រៅប្រទេស ជាមួយប្រុសស្នេហ៍ គិតថាជា ឋានសួគ៌ របស់ខ្លួន មិនដឹងអី ចុងក្រោយ វិលមកដេកគុក នៅស្រុកខ្មែរវិញ ដោយសុវត្តិភាព។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author