កម្លាំងសមត្ថកិច្ចចម្រុះ ស្រុកមុខកំពូល រួមសហកាជាមួយមន្ត្រី មន្ទីរសាធារណការ ចុះត្រួតពិនិត្យយានយន្ត កែច្នៃ តទ្រុង ខុសបច្ចេកទេស ទៅតាមអនុសាសន៍ ដ៍ម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន

ថ្ងៃសៅរ៍ ១០រោច ខែមាឃ នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2018 ចេញផ្សាយ ដោយ៖ ការិយាល័យ ព័ត៌មាន « CSN » អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកការិយាល័យ នាយក និពន្ធ : 078 55 11 12 / 097 777 6000

 

ខេត្តកណ្ដាល ៖ យប់ថ្ងៃទី០៩ ខែកុម្ភ: មកដល់ម៉ោង៤ ជិតភ្លឺ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចម្រុះ ស្រុកមុខកំពូល ក្រោមការដឹកនាំ លោក សាន វាន់ធុល អភិបាលនៃគណអភិបាលស្រុកមុខកំពូល នឹងជាគណបញ្ជាការឯកភាពស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្នុងនោះរួមមាន កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយ លោក មាស ស័ក្ត មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកមុខកំពូល កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដឹកនាំដោយលោក ព្រុំ សំណាង អធិការនៃអធិការដ្ឋាន នគរបាល ស្រុកមុខកំពូល ខេត្តកណ្ដាល។

bmd

រួមទាំងមន្ត្រី មន្ទីរសាធារណការ នឹងដឹកជញ្ជូន ខេត្តកណ្ដាល ដឹកនាំដោយលោក ម៉ឹង យូឡេង ប្រធានមន្ទីរ សាធារណការ នឹងដឹកជញ្ជូន ផងដែរ បានចុះអនុវត្តន៍ ការងារ ច្បាប់ចរាចរណ៍ ជើងគោក ត្រួតពិនិត្យលើយានយន្ត ដឹកលើសទម្ងន់ នឹង កែច្នៃ តទ្រុង ខុសលក្ខណ: បច្ចេកទេស នៅចំណុច មុខអធិការដ្ឋាននគរបាល ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ដោយអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់ តាមអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន កំណត់ចាប់ពីវេលាម៉ោង០០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨ នេះតទៅ ដោយសម្ដេច មានអនុសាសន៍ សង្កត់ធ្ងន់ថា ចាប់ពីម៉ោងនេះ បើនៅតែឃើញ មានអាឡានធុនហ្នឹង ចរាចរណ៍លើផ្លូវទៀត បើឆ្លងកាត់ស្រុកណា ឬខេត្តណា គឺចៅហ្វាយស្រុកនោះ ឬចៅហ្វាយខេត្ត នោះ ជាអ្នកទទួលខុសត្រូវ ។

សូមជួយស៊ែរព័ត៌មាននេះផង: