អាជ្ញាធរស្រុកខ្សាច់កណ្ដាល កំពុងរងការរិះគន់ ពីមហាជនថា ឃុបឃិតជាមួយឈ្មួញជីកអាថ៌ដី ឈ្មោះ កៅ ជម្រៅដល់ក្បាលប្រែត

គ្រប់គ្រងដោយ៖នាយក បាន គន្ធី { Ban Kunthy }ចាងហ្វាងការផ្សាយ បណ្ដាញ ទូរទស្សន៍ ព័ត៌មាន ស៊ី អេស អិន { CSN } ទំនាក់ទំនង នឹង ផ្ដល់ព័ត៌មាន៖
ទូរស័ពលេខ : 078 55 11 12/097 777 6000
_____________ _______________ ___________
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០១៨

ខេត្តកណ្តាល៖ រហូតមកដល់ ថ្ងៃទី១៤ ខែកុម្ភ: នេះ បណ្ដាញទូរទ្សន៍ ស៊ី អេស អិន { CSN } នៅតែទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពាក់ព័ន្ធទៅនឹង រណ្ដៅដីមហាជ្រៅ របស់មេឈ្មួញ ឈ្មោះ កៅ ធ្វើឲ្យ ប្រជាពលរដ្ឋ មានការព្រួយបារម្ភ នឹងភ័យខ្លាច យ៉ាងខ្លាំង ទៅនឹងរណ្តៅដី ដែលឈ្មួញ កំពុងជីកយក អាថ៌ដីទៅលក់ មានជម្រៅជ្រៅ ស្ទើរដល់ក្បាលប្រែត ខុសលក្ខណ: បច្ចេកទេស ផ្ទុយពីច្បាប់កំណត់ ផងដែរនោះ។

គួរបញ្ជាក់ ផងដែរថា ពាក់ព័ន្ធករណី រណ្ដៅដី របស់ថៅកែឈ្មោះ កៅ ខាងលើនេះ កន្លងមក លោក ហួត ហាក់ ប្រធានការិយាល័យ រ៉ែនិងថាមពល ស្រុកខ្សាច់កណ្តាល បានអះអាង ប្រាប់អ្នកព័ត៌មានថា រណ្តៅដី របស់លោក កៅ នៅចំណុចខាងលើនេះ គឺមានច្បាប់ អនុញ្ញាតពីខេត្ត ក្នុងទំហំ មួយហិកតា! ដោយអនុញាត ឲ្យជីកជម្រៅតែ ៥ម៉ែត្រទេ បើសិនជា គាត់ជីកលើស ពីច្បាប់អនុញ្ញាត ដូចអ្នកសារព័ត៌មាន រាយការណ៍ មែននោះ លោកនឹង ចុះទៅពិនិត្យមើល តែរហូតមកដល់ពេលនេះ មិនដឹងថា លោក ហួត ហាក់ បានចុះពិនិត្យមើល ហើយឬនៅទេ ព្រោះបណ្ដាញ ព័ត៌មានយើង មិនអាចស្វែងរក សុំធ្វើការបំភ្លឺបន្ថើម ពីលោក ហួត ហាក់ ជុំវិញរឿងនេះបានទេ ដោយគ្មានលេខទូរសព័្ទ សម្រាប់ទំនាក់ទំនង។

ចំណែក លោក ប៉ុន ផេង អភិបាល ស្រុកខ្សាច់កណ្តាល កន្លងមក ក៍ធ្លាប់បានប្រាប់ ឲ្យអ្នកព័ត៌មាន ដឹងដែរថា រឿងនេះ លោកពុំទាន់ បានដឹងនៅឡើយទេ ព្រោះលោក ទើបមកកាន់ តំណែងជាអភិបាលថ្មី នៅទីនេះ លោកថា ចាំលោក ចាត់ឲ្យមន្ត្រីជំនាញ ចុះទៅវាស់វែង នឹងពិនិត្យមើល ជាក់ស្តែង! បើសិនលើសច្បាប់ អនុញ្ញាតមែន លោកនឹង អនុវត្តតាមច្បាប់។ តែមកដល់ពេលនេះ ក៍បណ្ដាញ ព័ត៌មានយើង ពុំទាន់ទទួលបាន ព័ត៌មាន បន្ថើម ជុំវិញការបញាឲ្យជំនាញ របស់លោក ចុះទៅពិនិត្យ ទីនោះនៅឡើយទេ ដោយការិយាល័យ ព័ត៌មាន CSN យើងមិនអាចស្វែងរក ការបំភ្លឺពីលោកបាន រហូត
មកដល់ថ្ងៃនេះ។

បើតាមប្រភព ពីមន្ត្រីអាជ្ញាធរ ស្រុកខ្សាច់កណ្ដាល ១រូប សុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹប ប្រាប់បណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN } យើងថា រណ្ដៅដីខាងលើ ជារបស់មេឈ្មួញ ដ៍មានឥទ្ធិពល ឈ្មោះ កៅ ប្រើរថយន្តធំៗ នឹងគ្រឿងចក្រ ជីកកកាយ យកអាថ៌ដី ធ្វើអាជីវកម្ម មានជម្រៅជ្រៅ លើសពីច្បាប់ ថ្នាក់ក្រោមជាតិ ដែលបានកំណត់ ប្រើអំណាច យ៉ាងក្រអឺតក្រទម។

ប្រភពបានបន្តថា រណ្ដៅនេះ អាចបង្កគ្រោះថ្នាក់ ដល់សត្វគោក្របី នឹងអាយុជីវិតមនុស្ស ក្មេងចាស់ ប្រុសស្រី ទៅថ្ងៃក្រោយ ព្រោះថា មានជម្រៅជ្រៅ ហួសហេតុពេក។ ហើយជាពិសេស គឺកូនចៅ របស់ប្រជាពលរដ្ឋ នៅពេលរដូវភ្លៀងធ្លាក់ ខាងមុខនេះ ពេលទៅស្រែចំការ នឹងទៅមើល គោ ក្របី នៅក្បែរៗ ទីនោះ អាចរអិលជើង ធ្លាក់ចូលក្នុងនោះ គឺចប់ហើយ ។

ប្រភពបន្តថា ជាងនេះទៅទៀត ក៍មានប្រជាពលរដ្ឋ ដែលមានដីជាប់ នឹងក្បែរៗ រណ្ដៅដី កំពុងជីកយក អាថ៌ដី ធ្វើអាជីវកម្ម នៅចំណុចទីតាំងខាងលើនេះ ក៍កំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំងផងដរ ក្នុងរដូវភ្លៀង ខានមុខនេះ ព្រោះថា ការជីករបស់ឈ្មួញ ឈ្មោះ កៅ នេះ មិនបានត្រឹមត្រូវ ទៅតាមលក្ខណ: បច្ចេកទេសទេ ធ្វើតាមតែអំពើចិត្ត ដោយមានអាងខ្នង ដ៍រឹងមាំនៅពីក្រោយ នឹងមានសមត្ថកិច្ច នឹងមន្ត្រីអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធមួយចំនួន ព្រោះតែលាភសក្ការ: នឹងផលប្រយោជន៍ សម្រាប់ក្រុមបក្ខពួករបស់គេ ជាអ្នកឃុបឃិត បិទបាំងថ្នាក់លើ នឹងបិទបាំងបំភាន់ភ្នែក មហាជន ព្រមទាំងអ្នកសារព័ត៌មាន នៅពេលពួកគេ សួរកច្បាប់ ឆ្លើយថាមានច្បាប់ តែមិនមានការបង្ហាញ ច្បាប់នោះទេ?។

ប្រភពដដែរ បានបន្តទៀតថា មន្ត្រីអាជ្ញាធរ មូលដ្ឋានមួយចំនួ កំពុងត្រូវថ្នាំសណ្ដុំ របស់មេឈ្មួញ ឈ្មោះ កៅ រកស៊ីជីកយកអាថ៌ដី ទៅលក់ខាងលើនេះ បានដេកលក់អស់ហើយ មិនបានគិត ពីផលប៉ះពាល់ ផលប្រយោជន៍ ប្រជាពលរដ្ឋ ជិតខាងទេ គិតតែប្រយោជន៍ ក្រុមគ្រួសាររបស់ខ្លួន បណ្ដោយឲ្យ បុគ្គលឈ្មួញឈ្មោះ កៅ ជីកក
កាយ នឹងដឹកជញ្ជូន គ្មានញញើត គ្មានគិពីការហុ ធូលីដីប៉ះពាល់ សុខភាព របស់ប្រជាពលរដ្ឋ បន្តិចណាសោះ?

បើតាមប្រភព ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា ជារបស់ ឈ្មោះ កៅ មានខ្សែ ខ្នងបង្អែក សុទ្ធតែអ្នកធំ គ្មានជំនាញមន្ទី ស្ថាប័នពាក់ព័ន្ធណា ហ៊ានប៉ះពាល់ ឬ ទៅក្បែរទេ? ហើយមិនដឹងថា សមត្ថកិច្ច អាជ្ញាធរទាំងនោះ ខ្លាចអំណាមេឈ្មួញ ឈ្មោះ កៅ ឬ ខ្លាចមិនហ៊ានទប់ស្កាត់ នឹងបង្ក្រាប ដោយធ្លាប់ បានទទួលលុយ ដុល្លារ ប្រចាំខែ ពីមេឈ្មួញរូបនោះ ឬយ៉ាងណានោះទេ បានជា ទោះបីឈ្មួញឈ្មោះ កៅ ជីកកកាយ យកអាថ៌ដី ដល់ក្បាលប្រែត ក៍មន្ត្រីអាជ្ញាធរ នឹងសមត្ថកិច្ចទាំងនោះ បានត្រឹមតែបើកភ្នែក ឈមើលតែប៉ុណ្ណោះ? ។

ប្រភពបន្តថា រណ្តៅដីមួយនេះ ជ្រៅណាស់ បើមើលពីលើទៅ ឃើញគ្រឿងចក្រ និងឡានដឹកដី តូចៗ ដូចស្រមោច គួរឲ្យភ័យខ្លាច នឹង ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះសត្វគោក្របី របស់ពួកគាត់។ ហើយជាងនេះ ទៅទៀតនោះ ការបារម្ភខ្លាំងបំផុត នោះគឺនៅពេលកូនៗ ចៅៗ របស់ពួកគាត់ ទៅស្រែចំការ នឹង ទៅមើលគោ ក្របី ក្បែរៗទីនោះ ហើយត្រូវរអិល ជើងធ្លាក់ចុះទៅ គឺទីជាយ៉ាងណា បារម្ភខ្លាំនៅរដូវវស្សា ពេលភ្លៀងធ្លាក់មក អាចបណ្តាលឲ្យ ទឹកហូរច្រុះ បាក់ច្រាំងប៉ះពាល់ ដល់ដីស្រែ របស់ពួកគាត់ តើអ្នកណា ជាអ្នកទទួខុសត្រូវ.? ព្រោះយើងជាពលរដ្ឋ ខ្សត់ខ្សោយ មានលទ្ធភាព ឯណាតវ៉ា ជាមួយនឹងគេ។

បើតាមប្រភព ច្បាស់ការណ៍មួយ ពីមន្ត្រីសមត្ថកិច្ច នៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្ដាល ដោយសុំមិនបញ្ចេញឈ្មោះ បានបង្ហើប ឲ្យបណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN } យើងដឹងថា ករណីរណ្ដៅដីខាងលើនេះ មិនមែនជំនាញ ការិយាល័យស្រុក មិនដឹងនោះទេ តែនេះពាក់ព័ន្ធ ទៅនឹងលាភសក្ការ: ដុល្លារបិទភ្នែក មន្ត្រីខិលខូច នៅសាលាស្រុក មួយចំនួន នឹងសម្រាប់បិទ
បាំង ថ្នាក់លើអស់ហើយ? ទើបគ្មានការទប់ស្កាត់ ហើយបណ្ដោយ ឲ្យបុគ្គលមេឈ្មួញ ឈ្មោះ កៅ ជីកនឹងដឹក យ៉ាងអនាធិបតេយ្យ បែបនេះ ។

ប្រភពបានបញ្ជាក់ថា រណ្តៅដី របស់បុគ្គល់ ឈ្មោះ កៅ នេះ បើតាមកាលដែល ធ្លាប់ចុះទៅពិនិត្យ តាមការរាយការណ៍ របស់ប្រជាពលរដ្ឋ កន្លងមក ត្រូវបានគេសណ្ឋានថា រណ្តៅនេះ ដីជម្រៅមិនក្រោម ជាង ១០ម៉ែត្រ នោះទេ? បើធ្លាប់ដឹងកន្លងមក ច្បាប់កំណត់ អនុញ្ញាតឲ្យត្រឹម ៥ ម៉ែត្រ គ្មានច្បាប់មន្ទីររ៉ែ នឹងថាមពល អនុញ្ញាត ឲ្យជីកជម្រៅជាង ១០ម៉ែត្រនេះទេ? នេះគឺកំុពុង ផ្ទុយពីច្បាប់ហើយ ដោយសារតែ មានការឃុបឃុ រវាងឈ្មួញ នឹង អាជ្ញាធរមូលដ្ឋានឃុំ ដល់អាជ្ញាធរស្រុក បើនិយាយថា មន្ត្រីខិលខូច មួយចំនួននោះ ត្រូវថ្នាំសណ្ដំ របស់មេឈ្មួញឈ្មោះ កៅ ទើបសមជាង បើមិនចឹងទេ ពួកគេមិនអាចនាំគ្នា រក្សាភាពស្ងៀមស្ងាត់ បានរហូតមកដល់ ពេលនេះទេ?។

ប្រភពដដែរបន្តទៀតថា សកម្មភាព ជីកកកាយ យកអាចម៍ដីលក់ របសមេឈ្មួញ ឈ្មោះ កៅ នេះ បានដំណើរការយូរឆ្នាំមកហើយ មិនត្រឹមតែ រណ្តៅដីមានជម្រៅជ្រៅ ធ្វើឲ្យពលរដ្ឋ មានការព្រួយបារម្ភ ប៉ុណ្ណោះទេ! ថែមទាំងបង្ក ការប៉ះពាល់ ដល់ផលដំណាំ និង ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទៀតផង។

ប្រភពបន្តថា ដោយសារតែ រថយន្តដឹកដី របសបុគ្គល់់ឈ្មោះ កៅ ជាច្រើនគ្រឿង ដឹកជញ្ជូនដី អត់មានគ្រប ទៅតាមលក្ខណ: បច្ចេកទេសទេ គឺផ្ទុកដីហៀរហូរ ពីទ្រុងរថយន្ត?។ ហើយមិនតែប៉ុណ្ណោះ រថយន្តរបស់ក្រុមនេះ បើកលឿនៗ បណ្តាលឲ្យហ៊ុយធូលីដី ទៅលើដណាំ ដែលអមសងខាងផ្លូវ លូតលាស់ មិនបានល្អផងដែរ និងហ៊ុយចូលផ្ទះ របស់ប្រជាពលរដ្ឋ ពិបាកដកដង្ហើម ពិបាករស់នៅ គឺមកពីធូលីដីហុយ បង្កដោយ រថយន្តក្រុមនេះ ធ្វើឲ្យប៉ះពាល់ ដល់សុខភាព បងប្អូនប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរទៀតផង៕

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ តារយៈទូរស័ព្ទ លេខ 078 55 11 12 / 097 777 6000 ៕

សូមជួយស៊ែរព័ត៌មាននេះផង: