ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង} ការិយាល័យ បណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ សៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ ២០១៨
ខេត្តកណ្ដាល៖ កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ នេះ មានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខដំណែង បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ដោយមានវត្តមាន អញ្ជើញចូលរួម ពីឧត្តមសេនីយ៍ ស្នងការដ្ឋាន នគរបាលជាតិ ,លោកឧត្តមសេនិីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្ដាល តំណាងអយ្យការ អមសាលាដំបូងខេត្ត អស់លោក លោកស្រីស្នងការរង , តំណាងមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត តំណាងមេបញ្ជាការ សឹករងខេត្ត លោកអធិការ នគរបាលក្រុង / ស្រុកទាំង១១ រួមទាំងនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង ១២៧ប៉ុស្តិ៍ផងដែរ។
ក្នុងពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំង មុខដំណែងបំពាក់ឋានន្តរស័ក្តិ និងគ្រឿង ឥស្សរិយយស ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ចំនួន ១០៦រូប កាលពីរសៀលថ្ងៃទី១៦ កុម្ភ: នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន បុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នៃ ចារី អភិបាលរង ខេត្តកណ្ដាលផងដែរ។
នៅក្នុងពិធីនោះផងដែរ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្ដាល បានថ្លែងឲ្យដឹងថា សមាសភាព មន្ត្រីជ័យលាភី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែង បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស នៅថ្ងៃនេះ មានចំនួនសរុប ១០៦រូប ក្នុងនោះប្រកាស ថ្នាក់ស្នងការរង ០២រូប នាយការិយាល័យ ០៦រូប នាយរងការិយាល័យ ២០រូប និងថ្នាក់អធិការរង០៩រូប។
ក្នុងនេះ ក៍មានបំពាក់ ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ១រូប វរសេនីយ៍ឯក៩រូប វរសេនីយ៍ទោ ២៣រូប វរសេនីយ៍ត្រី ៤១រូប អនុសរនីយ៍ឯក ៧រូប និងថ្នាក់អនុសេនីយ៍ទោ ២រូប ព្រមទាំងមានបំពាក់ មេដាយការងារ មាសចំនួន ២៦រូប មេដាយប្រាក់ ២៦រូប និងមេដាយសំរិទ្ធ២៥រូប ផងដែរ។
ក្នុងឱកាសនេោះ ឯកឧត្តម នៃ ចារី អភិ បាលរងខេត្តកណ្តាល បានឡើងមានមតិផ្តាំផ្ញើ និងសាកសួរ សុខទុក្ខដល់ កងកម្លាំង នគរបាលផងដែរ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន បុគ្គលិក អញ្ជើញឡើង បំពាក់ឋានន្តរស័ក្តិ និងមេដាយ ជូនមន្ត្រីជ័យលាភីរួចមក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន បុគ្គលិក ក៍បានថ្លែង អបអរសាទរ ដល់មន្ត្រី នគរបាល ជ័យលាភី ដែលត្រូវបាន តំឡើងឋានន្តរស័ក្តិ និងបំពាក់មេដាយការងារ នារសៀលនោះ ផងដែរ។
ដោយឡែក មន្ត្រីនគរបាល ដែលពុំទាន់បាន តំឡើងឋានន្តរស័ក្តិ និងមេដាយ នៅរសៀលថ្ងៃនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន បុគ្គលិក ក៍បានថ្លែង លើកទឹកចិត្ត ផងដែរថា កុំមានការ អាក់អន់ ស្រពន់ចិត្តអី នៅពេលនេះ ពេលក្រោយ នឹងដល់ វេនយើងម្តង។ ហើយ ឯកឧត្តម ប៉ែន វិបុល ក៍បានផ្តាំផ្ញើ ដល់មន្ត្រីនគរបាល ទាំងអស់ ត្រូវខិតខំ ប្រឹងប្រែងរួមគ្នា អនុវត្តការងារ ភារកិច្ច ស្នូលអោយបាន កាន់តែល្អ ប្រសើរថែមទៀត៕