ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង} ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០១៨
ប៉ោយប៉ែត ៖ យោងតាមការអះអាង នឹងចោទប្រកាន់ ពីអ្នកមីង ត្រូវជាម្ដាយជនរងគ្រោះ កាលពីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ ដោយចោទប្រកាន់ ទៅលើកម្លាំង កងរាជអាវុធហត្ថ ថាំបាននាំគ្នាព្រួតវាយ ទៅលើកូនប្រុស របស់គាត់ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ខណ:កូនប្រុសរបស់គាត់ ជួយបងប្រុសរបស់ខ្លួន នៅ
ពេលមានជម្លោះ វាយតប់គ្នាទៅវិញទៅមក ជាមួយក្មេង១ក្រុមទៀត នៅកន្លែងប្រគំតន្ត្រីស្រាបៀ ស្ថិតនៅក្នុងភូមិគីឡូរម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសម្តី បុរសម្នាក់ ត្រូវជាប្អួនប្រុស របស់ជនរងគ្រោះ ឈ្មោះ សាន គឹមសេង ភេទប្រុស អាយុ ២៤ឆ្នាំ បានឲ្យដឹងថា មុនកើតហេតុ រូបគេ៣នាក់ បងប្អួន បាននាំគ្នាទៅផឹកសុី នៅកន្លែងកម្មពិធី ប្រគុំតន្រ្តីស្រាបៀ នៅបន្ទាប់មកបងប្រុស របស់ខ្លួន សាន គឹមសែន មានជម្លោះ ជាមួយអ្នកការពារ កន្លែងកម្មពិធី រហូតមានការវាតតប់គ្នា១ប្រាវ ផងដែរ។
បុរសខាងលើបន្តថា ក្រោយមក ក៍ឃើញមាន កម្លាំងកងរាជអាវុធ ក្រុងប៉ោយប៉ែត បានមកដល់ ហើយបានវាយទាត់ធាក់ ទៅលើ ជនរងគ្រោះ ជាបងរបស់ពួកគេ ដោយពុំមានសួ ហេតុផលទេ បន្ទាប់មក កម្លាំងកងរាជអាវុធហត្ថ ហើយបានចាប់ បងប្អូគេ២នាក់ ១.ឈ្មោះ សាន គឹមសុីម អាយុ ២០ឆ្នាំ និងទី២. ឈ្មោះ សាន គឹមសែន យកទៅឃុំខ្លួន ក្នុងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ពេញមួយយប់ ចំណែកជនរងគ្រោះ មិនត្រូវបានចាប់ យកទៅជាមួយទេ។
បើតាមសម្ដីស្ត្រីជាម្ដាយ បានឲ្យថ៊ដឹងថា កូនប្រុសរបស់គាត់ រងរបួសធ្ងន់ បាននាំយកទៅមន្ទីពេទ្យ ២-៣ គេអត់ហ៊ានទទួល ទើបដឹងទៅពិនិត្យ មន្ទីពេទ្យបង្អែក ក្រុងប៉ោយប៉ែត ពេទ្យប្រាប់ថា ជនរងគ្រោះធ្ងន់ធ្ងរ មិនអាចទុកនៅទីនេះបាន ក៍បញ្ជូនបន្តទៅមន្ទីពេទ្យ បង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ពេលទៅដល់ទីនោះ គ្រូពេទ្យបានពិនិត្យ ទៅលើជនរងគ្រោះ ហើយប្រាបើថា ជនរងគ្រោះ បានដាច់ពោះវៀន ២កំណាត់ ត្រូវធ្វើការវះកាត់ជាបន្ទាន់។
ជាងនេះទៅទៀត ខាងក្រុមគ្រួសារ ជនរងគ្រោះ បានចោទយ៉ាងធ្ងន់ ទៅលើមន្ត្រីអាវុធហត្ថ ក្រុងប៉ោយប៉ែត ថាបានជំរិតទាលុយពួកគេ ចំនួន៥០០,០០០៛ { ប្រាំសែនរៀល } ខណ:ពួកគេ សុំចេញពីកន្លែងឃុំខ្លួន ដើម្បីទៅជួយ ផ្ដល់ឈាមឲ្យបងរបស់គេ នៅពេលគេប្រាប់ថា អត់មានលុយទេ បន្ទាប់មកចុះ នៅសល់ ៣០,០០០០
(សាមសិបមុឺនរៀល) តែរូបគេនៅតែប្រាប់ ទៅវិញថា អត់មានទេ ហើយខាងខាង កងរាជអាវុធហត្ថ ក៍សំម្រេច ដោះលែងរូបគេវិញ ដោយមិនអស់ប្រាក់នោះទេ តែចំណែក បងប្រុសរបស់គេម្នាក់ទៀត ឈ្មោះថា សាន គឹមសែន បានបង់ប្រាក់ អោយទៅឲ្យអាវុធហត្ថ ចំនួន ១៥០ដុល្លា ជាថ្នូរនិងការដោះលែង។
ពាក់ព័ន្ធទៅនិង ការចោទប្រកាន់ខាងលើ លោក នួន នីណារ៉ូ មេបញ្ជារកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការបកស្រាយបំភ្លឺ ឲ្យបណ្ដាញ ព័ត៌មាន CSN បានដឹង កាលពីរសៀល ថ្ងៃទី១៧ ខែកុម្ភ: ជុំវិញការចោទប្រកាន់នេះថា មិនមែនជារឿងពិតទេ សុទ្ធិតែពាក្យមួរបង្កាច់ ខុសពីការពិតទាំងអស់ មិនអាចទទួលយកបានទេ ។ ហើយលោក បានបញ្ជាក់ថា លោកនឹងធ្វើការស្រាវជ្រាវ បន្តទៅទៀត ដោយលោកបញ្ជាក់ថា មក្លាំងមន្ត្រីរបស់លោក គឺមិនបានប្ព្រឹត្ត អំពើនេះទេ ព្រោះយើងជាមន្ត្រីយុត្តិធម៌ ការពារសណ្ដាប់ធ្នាប់ នឹងសន្តិសុខ ជូនពលរដ្ឋ រឿងអីទៅធ្វើអំពើនេះ ដាក់ពលរដ្ឋ។
លោកបានបន្តឲ្យដឹងទៀតថា ករណីនេះមុនពេលកើតហេតុ កូនចៅលោក បានទូរស័ព្ទ មករាយការណ៍ នឹងសុំបញ្ជា ដោយប្រាប់លោកថា មានករណីក្មេង ចំនួន២ក្រុម បានឈ្លោះប្រកែក នឹងវាយគ្នា នៅកន្លែងកម្មពិធីប្រគំតន្ត្រី នៅពេលពួកគេ ធ្វើការអន្តរាគម៍ បំបែកទៅលើក្រុមទាំងនោះ ក៍មានបុរសម្នាក់ មានសភាពដូចជាស្រ
វឹងស្រា បានមករំខាន ដល់សមត្ថកិច្ច កំពុងបំពេញការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណ: នៅពេលក្រុមទាំងនេះ កំពុងបង្កបញ្ហា ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កំពុងទស្សនា ការប្រគំតន្ត្រី ។
ហើយការចោទប្រកាន់ ពាក់ព័ន្ធការទាមទាលុយ ថ្នូរការដោះលែង ក៍អត់មានដែរ មានតែករណីមួយ ដែលពួកគាត់ ធ្វើការចោទប្រកាន់ ដោយខឹងនឹងកម្លាំងរបស់យើង មិនព្រមប្រគល់ម៉ូតូកង់បី ឲ្យពួកគាត់វិញ តាមការទាមទារបស់គាត់ ព្រោះកង់បីនេះ កម្លាំងយើងបានយកមក ពីកន្លែងកើតហេតុខាងលើ ដោយក្រុមជនបង្កជម្លោះ បានរត់ចោល នៅយប់នោះ ក៍កម្លាំងយើងយកមករក្សាទុកសិន ព្រោះមិនដឹងថា ជារបស់អ្នកណា មួយនោះទេ។
តែការទាមទារយកកង់បីនេះ ដោយគ្មានឯកសារអ្វីសោះ គាត់ថាជារបស់ក្រុមហ៊ុន ឲ្យគាត់ទៅបញ្ជាក់ឯកសាពីក្រុមហ៊ុននោះ ក៍មិនទៅដែរ ហេតុនេះហើយ បានជា ខាងកម្លាំងយើង អត់ហ៊ានប្រគល់ឲ្យគាត់ ព្រោះខ្លាចនៅពេល ម្ចាស់ពិតប្រាកដគេមករក ខាងយើងមានកង់បីឯណា សងគេវិញ បញ្ហានេះហើយ ដែលធ្វើឲ្យពួកគាត់ខឹង កានើតែខ្លាំងឡើង រហូតប្រឹងរកវិធី មួលបង្កាច់ តែម្ដងទៅ ដើម្បីឲ្យមហាជនយល់ច្រឡំ មកលើកម្លាំងកងរាជអាវុធយើង។
លោកបានបញ្ជាក់ បន្ថើមថា តែទោះយ៉ាងណា ក៍ដោយក្នុងនាមយើង ជាមន្ត្រីយុត្តិធម៌ ត្រូវតែស្រាវជ្រាវ រកឲ្យឃើញការពិត ក្នុងករណីនេះ ប្រសិនរកឃើញថា មន្ត្រីរបស់លោក ឬបុគ្គណាមួយ បានប្រព្រឹត្តមែន បុគ្គលនោះ ត្រូវតែទទួលទោស ទៅមាមច្បាប់ មិនអាចរួចខ្លួនឡើយ។