មេឈ្មួញឈ្មោះ ទីន កំពុងយកឈ្មោះ លោក ឃិន ម៉េងស្រេង ជាឪពុកនឹងអាជ្ញាធរខេត្ត ធ្វើខ្នងបង្អែកដឹកជញ្ជូនឈើ ទៅយួនតាមច្រកណាំលៀ ឬប៉ុស្តិ៍៧ ជា១០០ឡានក្នុង១យប់ៗ

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________

ចេញផ្សាយថ្ងៃ ច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ ២០១៨

ខេត្តមណ្ឌលគិរី៖ គួរឲ្យមានការ ភ្ញាក់ផ្អើល នឹង កោតសរសើរ យ៉ាងខ្លាំង ទៅដល់អស់លោក មន្ត្រីអាជ្ញាធរខេត្ត ដែលមានលោក ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្ត ជាក្បាលម៉ាស៊ីន ដឹកនាំ នឹងមន្ត្រីស្ថាប័នពាក់ព័ន្ធ រួមទាំងមន្ត្រីអាវុធហត្ថ សមត្ថកិច្ច មួយចំនួន ដែលមានតួនាទី ក្នុងការបង្ក្រាប នឹងទប់ស្កាត់ រាល់បទល្មើស ឈើឆ្លងដែន បានរួមសហការគ្នា បានល្អ ក្នុងការរក្សាភាពស្ងៀមស្ងាត់ ខណ:ឈ្មួញ ប្រើប្រាស់រថយន្ត រាប់រយគ្រឿង ក្នុង១យប់ៗ ដឹកជញ្ជូនឈើ ឆ្លងដែនទៅវៀតណាម តាមច្រកទ្វារទ្វេភាគ្គី ណាំលៀ ឬហៅ ប៉ុស្តិ៍៧ ក្រោមការគ្រប់គ្រង លោក សំរិត ណយ ប្រធាច្រក ស្ថិតក្នុងខេត្តមណ្ឌល់គិរី។

បើតាមប្រភព ពីមន្ត្រីបំរើការ នៅសាលាខេត្ត១រូប សុំមិនបញ្ចេញឈ្មោះ បានខ្សឹបឲ្យបណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN } ដឹងថា សកម្មភាពឈ្មួញ ដឹកជញ្ជូនឈើ ឆ្លងដែនទៅវៀតណាម ក្រោយពីមាន ភាពស្ងប់ស្ងាត់មួយរយ:ខ្លី មកដល់ពេលនេះ កើតមានឡើងវិញ យ៉ាងគគ្រឹកគគ្រេង នៅពេលយប់ៗ គ្មានសមត្ថកិច្ច ឬ ជំនាញធ្វើការបង្ក្រាប នឹងទប់ស្កាត់ទេ។

ជាក់ស្ដែង កាលពីថ្ងៃទី១៦-១៧ ខែកុម្ភ: ឆ្នាំ២០១៨ កម្លងមកថ្មីៗនេះ ឈ្មួញឈ្មោះ ទីន ដោយគេស្គាល់ យ៉ាងច្បាស់ថា ជាកូនលោក ឃិន ម៉េងស្រេង បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ទៅវៀតណាម តាមច្រកទ្វារទ្វេភាគ្គី ណាំលៀ ប៉ុស្តិ៍៧ ក្រោមខ្សែភ្នែក លោក សំរិត ណយ ប្រធានច្រក ស្ថិតក្នុងខេត្តមណ្ឌលគិរី រយ:ពេលតែ ២យប់ ប៉ុណ្ណោះ ឈ្មួញរូបនេះ ធ្វើការដឹកជញ្ជូរហូតទៅដល់១៨០ ឡានកែច្នៃ ចេញទៅស្រុកយួន យ៉ាងរលូន គ្មានការរំខាន ពីសមត្ថកិច្ចពាក់ព័ន្ធខេត្ត នឹងមន្ត្រីសមត្ថកិច្ច ឈជើងប្រចាំការ នៅទីនោះ មានដូចជា លោក សំរិត ណយ ប្រធានច្រក ឃុបឃិតគ្នា បានល្អមែន។

ប្រភពបានបន្តថា អាជ្ញាធរ ខេត្តមណ្ឌលគិរី កន្លងមកធ្លាប់ប្រកាសថា ហ៊ានទទួលខុសត្រូវ ចំពោះមុខច្បាប់ រាល់ការដឹកនាំរបស់ខ្លួន! វាមិនមែនជារឿង ធម្មតាទេ! ក៍ប៉ុន្តែ! មួយរយ:នេះ ខេត្តមណ្ឌលគិរី មានការល្បីល្បាញ ខ្លាំងណាស់ ដោយមន្ត្រី នឹងសមត្ថកិច្ច ខិលខូចមួយចំនួន ព្រោះតែចង់បាន លាភសក្ខារ: បានឃុបឃិត នឹងយកតួនាទីរបស់ខ្លួន ទៅបម្រើឲ្យក្រុមឈ្មួញ មានងាជាឧកញ៉ាៗ អ្នកមានលុយ មានអំណាច កៀងគរប្រជាពលរដ្ឋ ឲ្យចូលកាប់ទន្ទ្រានព្រៃឈើ នៅតំបន់អន្ទ្រង តំបន់ដែនជម្រកសត្វ ព្រៃភ្នំព្រេច និងតំបន់ដែន ជម្រកសត្វព្រៃស្រែពក ដោយគ្មានខ្លាចក្រែង អ្វីទាំងអស់ ធ្វើឲ្យព្រៃឈើ នៅតំបន់នោះ រងការប្រឈម នឹងភាពមហន្តរាយ។

ប្រភពបានបន្តទៀតថា ឈ្មួញឧកញ៉ាៗ ទាំងនោះ ឈចាំទិញឈើពី ប្រជាពលរដ្ឋ ដឹកចេញពីព្រៃ ក្នុងតម្លៃថោកៗ ហើយដឹកជញ្ជូនចូល ទៅក្រុមហ៊ុន{ លឹម រ៉ូយ៉ាល់គ្រប់}គ្រប់គ្រងដោយ ថៅកែជនជាតិចិន ធ្វើការអាច្រៀក ពីឈើខុសច្បាប់ មកជាឈើស្របច្បាប់មាន « PC »ដឹកទៅប្រទេស វៀតណាម យ៉ាងរលូន អត់ឃើញអនុវត្តន៍តាមការលើកឡើងនេះទេ ស្ងាត់ឲ្យសូន្យ ដូចចោរលួចសេះ សង្ស័យមន្ត្រីអាជ្ញាធរ សមត្ថកិច្ចទាំងនោះ រួមទាំងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត ផងដែរ ត្រូវថ្នាំសណ្ដុំ របស់មេឈ្មួញឈើ ទាំងនោះអស់ហើយ! បានជាគ្មានមានការបង្ក្រាប នឹង ទប់ស្កាត់បែបនេះ?។

ដោយឡែក ប្រភពច្បាស់ការណ៍ ពីមន្ត្រី នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី សុំមិនបញ្ចេញឈ្មោះ ក៍មិនខុសពីមន្ត្រី សាលាខេត្ត ខាងលើប៉ុន្មានដែរ ដោយមន្ត្រីរូបនេះ បានឲ្យបណ្ដាញ ព័ត៌មាន { CSN } ដឹងថា តែរយះពេល ២យប់ គិតចាប់ពីថ្ងៃ ទី១៦ នឹង ១៧ ខែកុម្ភះ ឆ្នាំ២០១៨ ខេត្តមួយនេះ មានការបើកភ្លើងខៀវ ឬអនុញ្ញាតិ ឲ្យឈ្មួញឈ្មោះ ទីន កូនលោក ឃិន ម៉េងស្រេង ចេញឈើទៅវៀតណាម តាមច្រកទ្វេរភាគី ណាំលៀ ប៉ុស្តិ៧ ក្រោមខ្លៀក លោក សំរិត ណយ ចំនួន១៨០ ឡានកែច្នៃ និងត្រៀមចេញ ថ្ងៃទី១៨ ខែកុម្ភះ យប់មិញនេះ ជិត១០០ឡានទៀត។

ប្រភពបានបញ្ជាក់ថា ក្នុងមួយឡាន គេរត់ការចំណាយ នៅច្រកណាំលៀ ប៉ុស្តិ៧ ចំនួន៣៩០ ដុល្លារ? តែគេពុំដឹងថា និងត្រូវបែងចែកឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញ និងខាងច្រក ដោយតម្លៃបែបណាទេ ក្នុងមួយស្ថាប័នៗ?រឿងនេះ មានតែអ្នកសារព័ត៌មានទេ ដែលជាកញ្ចក់ឆ្លុះបញ្ចាំង នឹងជូនដំណឹងនេះ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានទទួល នូវដំណឹងនេះផងដែរ ខណ:ចៅហ្វាយខេត្ត ខ្វះការទទួលខុសត្រូវ នឹងមានចេតនា ទាំងស្រុង ឲ្យកើតមានបទល្មើស ឈើឆ្លងដែនទៅប្រទេស វៀតណាម តាមច្រកនេះ ១យប់ៗ ដូចហែរកឋិន។

គួរំលឹកផងដែរ ខេត្តមណ្ឌលគិរី កន្លងមកកើតមាន រឿងភ្ញាក់ផ្អើល ពេញប្រទេស ករណីបាញ់ប្រហាគ្នា ស្លាប់យ៉ាង អាណោចអាធ័ម នៅក្នុងព្រៃ ក៍ដោយសារតែ​មន្ត្រីយោធា នឹងមន្ត្រីនគរបាល ការពារព្រំដែន អនុញ្ញាត នឹងឃុបឃិត ឲ្យវៀតណាម ចូលកាប់ឈើ ក្នុងទឹកដីខ្មែរនេះផងដែរ។ ហើយរឿងនេះ មិនទាន់ស្ងាត់ផង បែរជាមេច្រកទ្វេារភាគី ណាំលៀ ប៉ុស្តិ៧ ឃុបឃិតបើកច្រក ឲ្យឈ្មួញ នាំឈើឆ្លងទៅវៀតណាម ១យប់ៗ រាប់រយឡានទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕

សូមជួយស៊ែរព័ត៌មាននេះផង: