ចម្ងល់ពលរដ្ឋ! លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែន មានចេតនារក្សាទុក្ខល្បែងស៊ីសង ឬក៍ខ្លាចអំណាចលោក ម៉ែន ភារម្យ មេបញ្ជាការរងអាវុធហត្ថខេត្ត ដែលគេល្បីថាជាអ្នកនៅពីក្រោយនោះ.?

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}    ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________

ចេញផ្សាយថ្ងៃ អង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០១៨

អត្ថបទ នឹង រូបភាព ដោយ៖ លោក រ៉ម សាវី

ប៉ោយប៉ែត ៖ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅក្រុងប៉ោយប៉ែត បច្ចុប្បន្នកំពុងកើតមាន ល្បែងស៊ីសង រីកដុំដាលដូចផ្សិត ជ្រកក្រោមស្លាក អ៊ិនធីណេត ២៤ម៉ោង របស់អ្នកមានអំណាច មួយចំនួន យ៉ាងអនាធិបតេយ្យ បាននឹងកំពុងអូសទាញ ក្មេងតូចៗ ដែលជាទំពាំង ស្នងឬស្សី ឲ្យវួកវង្វេង នឹងល្បែងទាំងនេះ។

 

ហើយល្បែងទាំងនេះ ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែបំផ្លាញ ធនធានមនុស្ស យ៉ាងខ្លាំងផងដែរ ប្រសិនបើ អាជ្ញាធរក្រុង នឹងសមត្ថកិច្ច មិនហ៊ានបង្ក្រាប នឹងទប់ស្កាត់ ទៅតាមគោនយោបាយ ទាំង៩ ចំណុច ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទេនោះ។

បើតាមសម្ដី ពីមន្ត្រីអាជ្ញាធរ បានប្រាប់ឲ្យបណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN } កាលពីរសៀល ថ្ងៃទី១៩ នេះថា ល្បែងទាំងនេះ គ្មានអាជ្ញាធរ ឬសមត្ថកិច្ច ណាម្នាក់ នៅក្រុងប៉ោយប៉ែតនេះ ថ្លើមធំហ៊ានប៉ះពាល់ទេ ព្រោះថា ម្ចាស់បើតល្បែងទាំងនេះ សុទ្ទសឹងតែជា មន្ត្រីរាជការ នឹងសមត្ថកុច្ច ដែលមានអំណាចធំៗ ជាក់ស្ដែង ដូចជាទីតាំង បើងល្បែងមួយកន្លែង ត្រូវបានក្មេងៗចូលលេង យ៉ាងគគ្រឹកគគ្រេងនេះ ជារបស់ម្ចាស់ឈ្មោះ ធីដើមពោធិ៍ ជាមន្ត្រីយោធា ដ៍មានអំណាច នៅក្រុងប៉ោយប៉ែតនេះ អ្នកណាក៍គេស្គាល់ដែរ ហើយក៍ជាមនុស្សស្និទ្ធ ជាមួយលោក ធិន ស៊ិនដេត អធិការនឍគរបាល ក្រុងប៉ោយប៉ែតទៀតផង ។

ប្រភពខាងលើ បានបន្តរៀបរាប់ ឲ្យដឹងទៀតថា នៅក្នុងក្រុងប៉ោយប៉ែត សព្វថ្ងៃនេះ ល្បែងសុីសង នៅតាមអាគារធំៗ ដែលដាក់ប៉ាយកាសុីណូ មានជិត ២០កាសុីណូ នេះមិនទាន់សរុបទាំងហ្គេម និងល្បែងភ្នាល់ តាមអនឡាញ ព្រមទាំងបនល្បែងខុសច្បាប់ ជ្រកក្រោមស្លាក កាសុីណូ តូចៗទៀតនោះទេ? ។

ប្រភពបន្តឲ្យដឹងទៀថា សព្វថ្ងៃនេះនៅជុំវិញ រង្វង់មូល ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត ក៍មានកន្លែង លេងល្បែងសុីសងខុសច្បាប់ កាន់ច្រើនឡើងៗ ដោយជ្រកក្រោមឡេះ កាសុីណូ (Casino) នឹងនៅមានកន្លែង លេងហ្គាម និងល្បែងអនឡាញ មានជាច្រើនទីតាំង មានដូចជា៖ ទី១, ល្បែងអនឡាញ នៅចំនុចផ្លូវ ដើមពុទ្រ្ទា នៅក្បែរហាងនំបុ័ង កៅ កៃ ប្រហែល ២០-៣០ម៉ែត្រ ទល់មុខ និងហាង មីប្រេនហឹរ ឬទល់មុខ ប្រេនរោងកុន ជារបស់ម្ចាស់ឈ្មោះ រស់ សាហាន ជាមន្ត្រី { PM } ស្ថិតក្នុង ភូមិក្បាលស្ពាន២ ។

ហើយទីតាំងហ្គេម ទី២, នៅខាងកើតស្តង់ជ្រូក ប្រហែល១០០ម៉ែត្រ ទលមុខ { រដ្ឋា អ៊ុតសក់ } ស្ថិតក្នុងភូមិបាលិលេយ្យ២ ។ ទីតាំងអនឡាញ ទី៣, ម្ចាស់ឈ្មោះ ធី ដើមពោធិ៍ { ជាមន្ត្រី យោធា } ស្ថិតនៅជិត សាលារៀន ហូបប្រែន ស្ថិតក្នុង ភូមិក្បាលស្ពាន២ ។ ហើយល្បែងទាំងអស់នេះល្បីថា មានលោក ម៉ែន ភារម្យ មេបញ្ជាររង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ជាអ្នកនៅពីក្រោយ នឹងជាអ្នកកាងផងដែរ។ នឹងទីតាំងអនឡាញ ទី៤, មាន យុីហោ { Maxbet 988.com. AEC } ប្តូរប្រាក់ ផ្លូវដើមពុទ្ទ្រា ឬហៅថាផ្សាររាត្រី។

ពាក់ព័ន្ធនឹងល្បែងស៊ីសង ខាងលើនេះ ប្រជាពលរដ្ឋជាច្រើ នៅក្រុងប៉ោយប៉ែត បាននាំគ្នា លើកឡើង ផងដែរថា បើនៅតែមាន វប្បធម៌ អន្តរាគមន៌ នឹងវប្បធម៌កាង ពីសំណាក់បុគ្គល មន្ត្រីមានអំណាច ហើយបើអាជ្ញាធរក្រុង នឹងសមត្ថកិច្ច មានតួនាទីក្នុងកាបង្ក្រាប នឹងទប់ស្លាត់ បទល្មើសទូទៅ នៅតែបន្តវប្បធម៌ ភ័យខ្លាច នូវអំណាច ជនទុច្ចរិត ឆ្លៀតឱកាស មួយចំនួន ឬបក្ខពួកនិយម ដោយសាផលប្រយោជន៍ នឹងលាភសក្ខារ: នាំគ្នាសម្ងំមិនហ៊ាន បើកភ្នែកមើល នឹងមិនហ៊ាន ហើបមាត់បែបនេះ ក្រុងប៉ោយប៉ែត ដែលជាតំបន់ទេសចរណ៍ នឹងក្លាយទៅជា ទីក្រុងម៉ាកែវ ពោរពេញទៅដោយ បងតូចបងធំ កាប់ចាក់សម្លាប់គ្នា នឹងមាន ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ ។ល។ ព្រោះថា សព្វថ្ងៃ នៅក្នុងកន្លែងទីតាំង ល្បែងស៊ីសងនិមួយៗ គេសង្កេតឃើញ ពោរពេញទៅដោយ ក្មេងៗទាំងនោះ ចែកចាយ នឹងប្រើប្រាស់ នូវសារធាតុញឿន ផងដែរ។

ក្នុងនេះប្រជាពលរដ្ឋ ក៍បានអំពាវនាវ ដល់ឯកឧត្តម សួន បវរ អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម គួរតែមានវិធានការ សើុបអង្កេត និងចាប់មន្ត្រីខិលខូច ក្រោមឱវាទ មួយចំនួននោះ ដើម្បីយកមកងួតទឹក នឹងដុះក្អែល ទៅតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យក្លាយទៅជាមន្ត្រីយុត្តិធម៌ សម្រាប់បម្រើពលរដ្ឋ នឹងបម្រើសង្គមពិតៗ ។

ហើយលើសពីនេះ ប្រជាពលរដ្ឋ បានសុំណុំពរ អោយឯកឧត្ត សួន បវរ អភិបាលខេត្ត នឹងលោក ឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត មេត្តាចាត់វិធានការ បង្រ្កាបល្បែងសុីសងទាំងនេះ និងដាក់ការសើុបអង្កេត រកមុខសញ្ញា ដែលពាក់ព័ន្ធ ទទួលសំណូកសូកប៉ាន់ ដែលជាការឃុបឃិតគ្នា ជាមួយម្ចាស់ហ្គេម ល្បែងអនឡាញ ដូចមានទីតាំង នៅខាងលើនេះ ជាបន្ទាន់ផងទាន។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនិង ល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ រីករៀលដា ដូចស្សិតពេញ កហរុងប៉ោយប៉ែត សព្វថ្ងៃនេះ ភ្ងាក់ងារបណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN } យើង បានស្វែងរក សុំការបំភ្លឺ ពីលោក ធិន ស៊ិនដេត អធិការនគបាល ក្រុងប៉ោយប៉ែត តាមរយ:ទូរស័ព្ទ នឹង ផ្ញើសារជាសម្លេង តាមប្រព័ន្ធ វ៉យ
ស្អាប់ ផ្ទាល់ខ្លួនរបស់លោក តែលោក មិនបានឆ្លើយតប មកវិញទេ ខណលោក បានបើកស្តាប់ហើយនោះ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕


សូមជួយស៊ែរព័ត៌មាននេះផង: