រថយន្តម៉ាកស្ដេះ បោះពួយយ៉ាងលឿន ព្រលះម៉ូតូសង់កូរ៉េ រួចហោះឆ្លងផ្លូវ ប្រហែល២០០ម៉ែត្រ (វីដេអូ)

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________

ចេញផ្សាយថ្ងៃ ពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ ២០១៨ អត្ថបទ នឹង រូបភាព ដោយ៖ សហការី CSN

កណ្ដាល៖ បុរសម្នាក់ វ័យជាង៣០ឆ្នាំ បានដេកស្លាប់ ក្នុងថ្លុកឈាមភ្លាមៗ នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ បង្កឡើងដោយរថយន្ត បុកនឹងម៉ូតូ នៅតាមបណ្ដោយ ផ្លូវ
ជាតិ លេខ៦អា ចន្លោះគីឡូម៉ែត្រ ៣០-៣១ ស្ថិតក្នុង ភូមិព្រែកយាយហុឹន២ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

 

បើតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសឈ្មោះ ផាន់ សុថារឹត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិព្រែកយាយហុឹន២ ជិះម៉ូតូម៉ាក់សង់កូរ៉េ ពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ឈប់ម៉ូតូបម្រុងនឹងឆ្លងផ្លូវ ស្របពេលរថយន្តម៉ាកស្ដេះ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q 4046 ពណ៌ស្ក បោះពួយយ៉ាងលឿង មកបុកពេញទំហឹងតែម្ដង បណ្ដាលឲ្យជនរងគ្រោះ ស្្្្្្្លាប់នឹងកន្លែងភ្មាមៗ ហើយរថន្តបង្ក ហោះឆ្លងផ្លូង ប្រហែល២០០ម៉ែត្រ ទៅបុកជាប់នឹងដើមឈើ ក្រោយកើតហេតុ ម្ចាស់រថយន្តបង្ក បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅនឹងកន្លែឋងកើតហេតុ។

ប្រភពបានបន្តថាក្រោយកើតហេតុ គេឃើញសមត្ថកិច្ច សណ្ដាប់ធ្នាប់ ចរាចរណ៍ ក៍បានចុះទៅដល់ កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង នឹងបានយកម៉ូតូ ជនរងគ្រោះ នឹងស្ទូចរថយន្តបង្ក ទៅរក្សាទុក នៅអធិការរដ្ឋាននគរបាល ស្រុកមុខកំពូល ដើម្បីរង់ចាំដោះស្រាយ ទៅតាមនិវិធីច្បាប់ នៅពេលក្រោយ។

 

 

https://www.youtube.com/watch?v=H2FWwI7ZwFw

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author