អុញនោះ! ពិតទេ.? លោក ថង សាវុន អភិបាលខេត្ត នឹងលោក គឹម រស្មី មេប៉េអឹមខេត្ត ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នង នៃអាថ៌កំបាំងបទល្មើសព្រៃឈើដ៍ធំ ក្នុងតំបន់ព្រៃកន្ទុយនាគ.?

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________

ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០១៨ អត្ថបទ នឹង រូបភាព ដោយ៖ លោក តេង ណុប

រតនគិរី៖ ព័ត៌មាន អាថ៌កំបាំងដ៍ធំ ត្រូវបានបែកធ្លាយ ទៀតហើយ ចេញពីប្រភព មន្ត្រីជាន់ខ្ពស់ នៅខេត្តរតនគិរី ពាក់ព័ន្ធទៅនឹង ការឃុបឃិត នឹងបើកដៃ ពីសំណាក់មន្ត្រីអាជ្ញាធរ គ្រាក់ៗក្នុងខេត្ត នឹងមន្ត្រីប្រដាប់អាវុធ គ្រប់ប្រេទ ក្នុងការកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃឧទ្យាន ជាតិវរ:ជ័យ កន្ទុយនាគ ខេត្តរតនគិរី ជាប់ព្រុំដែន កម្ពុជា-វៀតណាម។

ពាក់ព័ន្ធករណីនេះផងដែរ ឯឧត្តម ថង សាវុន អភិបាល នៃគណអភិបាល ខេត្តរតនគិរី និងលោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ត្រូវបានមហាជន ក៍ដូចប្រជាសហគមន៍ ការពារព្រៃឈើ ខេត្តរតនគិរី ធ្វើការរិះគន់យ៉ាងខ្លាំងផងដែរថា៖ ខណ:បទល្មើសព្រៃឈើ កំពុងតែកើតមាន យ៉ាងពេញបន្ទុក នាពេលបច្ចុប្បន្ននេះ បែជាឯកឧត្តម ថង សាវុន នឹងលោក គឹម រស្មី ដែរមានតួនាទី ក្នុងការបង្ក្រាប បទល្មើស ទៅជានាំគ្នាសម្រាក យ៉ាងស្ងាត់ស្ងៀម ដូចជាត្រូវថ្នាំសណ្ដុំ ខណ:មេឈ្មួញ ដែលគេស្គាល់ យ៉ាងច្បាស់ថា ជាមន្ត្រីអាវុធហត្ថ ក្រោមការប្រប់គ្រង លោក គឹម រស្មី មានឈ្មោះ ណុប ណាក់ ដែលគេហៅថា { ណាក់ក្បាលធំ } កំពុងធ្វើសកម្មភាព ដឹកនាំនឹងបញ្ជាបក្ខពួក របស់ខ្លួន សម្ងំកាប់បំផ្លិចបំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ នៅក្នុងតំបន់ព្រៃកន្ទុយនាគ ខេត្តរតនគិរី ជាប់ព្រុំដែនកម្ពុជា -វៀតណាម។

បើតាមប្រភព ពីមន្ត្រីជាន់ខ្ពស់ ១រូបនៅខេត្តរតគិរី ដោយសុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបឲ្យ បណ្ដាញព័ត៌មាន CSN បានដឹងថា បច្ចុប្បន្នមាន រថយន្តកែច្នៃ រថយន្តបង្កុង រាប់រយគ្រឿង បាននឹងកំពុងចាប់ផ្ដើម សម្រុកដឹកឈើ គ្រប់ប្រភេទ ទាំងចាស់ទាំងថ្មី ចេញពីតំបន់កន្ទុយនាគ ទៅព្រំដែន តំបន់កន្ទុយនាគ នៃប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ដោយមានកម្លាំងការពារ យ៉ាងអាថ៌កំបាំង ពីសំណាក់ កងកម្លាំង ប្រដាប់អាវុធ ដែលរៀបចំដោយ លោក ណុប ណាក់ ហៅ { ណាក់ក្បាលធំ } ជាមន្ត្រីអាវុធហត្ថ ខេត្តរតនគិរី ដ៍ល្បី នឹងមានឥទ្ធិពល យ៉ាងខ្លាំង នៅភូមិភាគឦសាន នៃទឹកដីខេត្តរតគិរី។ ហើយក៍ជាមនុស្សស្និទ្ធ របស់លោក គឹម​ រស្មី និងលោក ប៊ុត ទីលី នាយនគរបាល ការពារព្រំដែន វរៈលេខ២០៣ ផងដែរ?។

មន្ត្រីខាងលើ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្ន នៅតំបន់កន្ទុយនាគ ក្នុងដែនឧទ្យានជាតិ វីរៈជ័យ ដែលជាតំបន់ការពារ ដោយព្រះរាជក្រិត្យ ត្រូវបានជនជាតិយួន រាប់រយនាក់ ចូលកាប់បំផ្លាញ ព្រៃឈេីខ្មែរ យ៉ាងរង្គាល និងដឹកជញ្ជូន ទៅកាន់ព្រំដែន ខេត្តកន្ទុយនាគ ប្រទេសវៀតណាម យ៉ាងរលូន ក្រោមការឃុបឃិត ពីសំណាក់អាជ្ញាធរ ខេត្តរតនគិរី និងមន្រ្តី ប្រដាប់អាវុធ គ្រប់ប្រភេទ ជាពិសេស គឺមន្ត្រីឧទ្យានុរក្ស បរិស្ថានតែម្តង។

បើតាប្រភព ផ្ដល់ព័ត៌មាន បានឲ្យដឹងថា ឈើដែលត្រូវ រងការកាប់បំផ្លាញ ពីសំណាក់ឈ្មួញទុច្ចរិត មានដូចជា ប្រភេទឈើ , ឈេីទាល , គគី , ផ្ចឹក , សុក្រំ ,កកោះ , ស្រឡៅ នឹងឈេីឈ្លីក រាប់មុឺនម៉ែតគូប ត្រូវបានគេកាត់ចុង កាត់គល់ មួយចំនួន អារឡាំងបួនជ្រុង រួចជាស្រេច តាំងពីរដូវវស្សាឆ្នាំមុន និងកំពុងកាប់ថ្មី បន្ថែមទៀត ដោយប្រេីប្រាស់ ម៉ាសុីនត្រង់សុីន័រ រាប់រយគ្រឿង។

ប្រភពផ្ដល់ព័ត៌មាន បាបបន្តថា ទីតាំងដែលជនជាតិយួន ចូលកាប់បំផ្លាញព្រៃឈេី នៅតំបន់កន្ទុយនាគ សព្វថ្ងៃ គឺនៅចំណុច ភ្នំយ៉ាក់គឹម ភ្នំយ៉ាក់គ្រាក់ ចុងអូរដំបូក អូរក្រសា អូរកាផា ។ល។ ដោយប្រេីឡានបង្កុង រាប់រយគ្រឿង ដឹកចេញតាមប៉ុស្តិ៍ ដូនញ៉ាសាន និងប៉ុស្តិ៍អូរយេីល ក្នុងចន្លោះ បង្គោលឡាក់ លេខ១ ដល់បង្គោលឡាក់ លេខ១០ ព្រំដែនកម្ពុជា-វៀតណាម ជារៀងរាល់ថ្ងៃ ដោយមានគ្រឿងចក្រ ជាច្រេីនគ្រឿង ឈូសឆាយផ្លូវខ្វាតត់ខ្វែង ពេញព្រៃ ដេីម្បីងាយស្រួល ក្នុងការដឹកជញ្ជូនឈេី។

ប្រភពបន្តថា ជាងនេះទៅទៀត ក្រៅពីការលួចកាប់ បំផ្លាញព្រៃឈេី នៅក្នុងឧទ្យាន ជាតិវរៈជ័យ ក៍មានជីកកកាយយករ៉ែ ទៅចម្រាញ់ យកមាស ដោយប្រេីគ្រឿងចក្រ និងការដាក់អន្ទាក់ ចាប់សត្វព្រៃ គ្រប់ប្រភេទ ពីសំណាក់ជនជាតិយួន ដែលមានមន្ត្រី ប្រដាប់អាវុធ ចាំការពារ សុវត្ថិភាព ឲ្យពួកគេទៀតផង ។ ហើយក៍មានការ លួចដឹកជញ្ជូនឈេី ពីទឹកដីប្រទេសឡាវ ចូលមកដីខ្មែរ តាមបង្គោលឡាក់ លេខ ១១៦ ដល់បង្គោលឡាក់ លេខ ១១៩ រួចដឹកបន្ត ចូលព្រំដែនវៀតណាម តាមប៉ុស្តិ៍ដូច បានរៀបរាប់ខាងលេី។

ប្រភពខាងលើដដែរ បន្តឲ្យដឹង ថែមទៀតថា ឈ្មួញឈេីធំជាងគេ ប្រចាំខេត្ត កន្ទុមនាគ ប្រទេសវៀតណាម ត្រូវបានប្រភព បង្ហើបឲ្យដឹងថា មានឈ្មោះ ហ័ង កន​ ជាប្រធានក្រុមហ៊ុន យីទិន បានក្លាយជា មហាសេដ្ឋីដោយសារ ជំនួញឈេីខុសច្បាប់ ចេញពីតំបន់កន្ទុយនាគ ខេត្តរតនគិរី។ ហើយលោក ហ័ង កន​ បានប្រេីប្រាស់លុយ មិនតិចជាង ១០លាន { ដុល្លារ } អាមេរិកទេ ក្នុងការទិញព្រៃឈេី ជាងដប់ទីតាំង ក្នុងតំបន់ឧទ្យាន ជាតិវីរៈជ័យ ពីអាជ្ញាធរពាក់ព័ន្ធ ខេត្តរតនគិរី ដេីម្បីបានសិទ្ធិ ចូលមកកាប់ យកឈេី គ្រប់ប្រភេទ នឹងដឹកចេញទៅ ប្រទេសវៀតណាម។

តាមការឲ្យដឹងកិច្ចការ មហាបំផ្លាញព្រៃឈេី ខាងលេីនេះ គឺលោក ណុប ណាក់ ហៅ{ ណាក់ក្បាលធំ } ដែលជាមន្រ្តីអាវុធហត្ថ ជាអ្នកសម្របសម្រួល នឹងរត់ការគ្រប់ យ៉ាង ដែលគេសង្ស័យថា លោកអភិបាលខេត្ត ថង សាវុន និងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី ទំនងជាអ្នក នៅពីក្រោយខ្នង ករណីនេះ ទេីបអាចធ្វេីទៅបាន។

ម៉្យាងទៀត ការដែលជនជាតិយួន រាប់រយនាក់ គ្រឿងចក្រ និងឡានបង្កុង រាប់រយគ្រឿង អាចចូលមកកាប់បំផ្លាញ ព្រៃឈេីយ៉ាងរង្គាល និងដឹកជញ្ជូនឈេី យ៉ាងគគ្រឹកគគ្រេង បែបនេះ គឺដោយសារ នគរបាលការពារ ព្រំដែន វរៈលេខ ២០៣ ដែលមានលោក ប៊ុត ទីលី ជានាយនគរបាល ជាអ្នកឃុបឃិត ទទួលសំណូក ឬ សំណែន ពីការរៀបចំ របស់លោក ណុប ណាក់ ហៅ { ណាក់ក្បាលធំ } ដែលជាមេឈ្មួញ រកសុីឈេីដ៏ល្បីឈ្មោះ ប្រចាំភូមិភាគឦសាន នៃទឹកដី ខេត្តរតនគិរី ជាងមួយ ទស្សវត្តន៍ មកនេះ ជាក់ជាមិនខាន។

ទាក់ទងព័ត៌មានខាងលេីនេះ ការិយាល័យ បណ្ដាញព័ត៌មាន CSN មិនអាចស្វែងរក សុំការបំភ្លឺ ពីឯឧត្តម ថង សាវុន អភិបាលខេត្ត នឹងលោក គឹម រស្មី ក៍ដូចលោក ប៊ុត ទីលី លោក ហ័ង កន ល្បីថាជាមេឈ្មួញធំ ទាំងលោក ណុប ណាក់ រួមទាំងបក្ខពួក មួយចំនួន បានទេ រហូតមកដល់ថ្ងៃនេះ ដោយមានទូរស័ព្ទខ្លះ មិនអាចទំនាក់ទំនងបាន ទូរសព័ព្ទខ្លះទៀត ចូលអត់មាន អ្នកលេីកទូរស័ព្ទ។

បើការផ្ដល់ព័ត៌មាន ខាងលើនេះ ពិតប្រាកដមែន ការរិយាល័យ បណ្ដាញព័ត៌មាន CSN ពិបាកក្នុងការស្វែងរក ក្នុងការស្រាវជ្រាវបន្ថែម ជុំវិញករណីនេះណាស់ ដូច្នេះមានតែឯកឧត្តម ហុង វិណុល ទេ ដែលជាតំណាងឲ្យ ឯកឧត្តម សៅ សុខា ក្នុងការការពារ ធនធានធម៌ជាតិ បង្ក្រាប នឹងទប់ស្កាត់ បទល្មើស ហេតុនេះ ដែលកន្លងមក ឯកឧត្តម ធ្លាប់មានស្នាដៃ ក្នុងការបង្ក្រាប បទល្មើ មិមថា ជននោះ មានបុណ្យស័ក្តិ ប៉ុណ្ណានោះទេ ក៍ឯឧត្តម មិនញញើត ក្នុងការបង្ក្រាបដែរ ។ហេតុនេះហើយ សូមឯឧត្តម មេត្តាដាក់ការ សើបអង្កេត នឹងស្រាវជ្រាវលើករណីនេះ ជាបន្ទាន់ផង ជាការវែករកមុខ រកអ្នកព្រឹត្ត នឹងអ្នកនៅពីក្រោយខ្នង ពិតប្រាកដ ដើម្បីយកមកដាក់ទោសទាន់ ទៅតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕


សូមជួយស៊ែរព័ត៌មាននេះផង: