ពលរដ្ឋរិះគន់ លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុថា អសមត្ថភាព ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវាទ បណ្ដាយឲ្យធ្វើព្យុះ ធ្វើភ្លៀងតាមអំពើចិត្ត.?

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }__________________________________________
ចេញផ្សាយថ្ងៃ អាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ ២០១៨ អត្ថបទ នឹង រូបភាព ដោយ៖ បណ្ដាញព័ត៌មាន CSN ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ពាក់ព័ន្ធ ទៅនឹងករណី មន្ត្រីទំនើង២រូប បម្រើីការងារ នៅសាលាខេត្ត ត្រវបានប្រជាពលរដ្ឋ ដែលដឹងនឹងឃើញ ហេតុការណ៍កន្លងមក ពាក់ព័ន្ធនឹងប្រើអំពើហឹង្សា មកលើអ្នកព័ត៌មាន ត្រូវបានប្រជាពលរដ្ឋជាច្រើន នាំគ្នារង់ចាំមើល នូវចំណាត់ការ របស់លោក យន្ត មីន អភិបាលខេត្ត ផងដែរ ក្រោយពីមានបញ្ហា។

ប្រភពរិះគន់មួយ ពីប្រជាពលរដ្ឋ រស់នៅម្ដុំកន្លែងកើតហេតុ បានឲ្យដឹងផងដែរថា នៅខេត្តរបស់ពួកគាត់ បន្ទាប់ពីលោក យន្ត មីន មកកាន់តំណែង ជាអភិបាលខេត្ត ពួកគាត់សង្កេតឃើញថា កើតមានរឿងអាស្រូវ ជាច្រើន ទៅនឹងភាពមិនប្រក្រតី នឹងភាពអយុត្តិធម៌ ជាក់ស្ដែង កន្លងមកថ្មីៗនេះ នៅក្នុងសាលាខេត្ត កំពុងមានរឿងអយុត្តិធម៌មួយ កំពុងកើតមានផងដែរ តែពួកគាត់មិនទាន់និយាយបាន នៅពេលនេះ ដោយពួកគាត់ សុំលាក់សិន ហើយពួកគាត់ នឹងទម្លាយចេញ នៅពេលក្រោយឆាប់ៗនេះ។

 

ពាក់ព័ន្ធករណី អំពើហឹង្សាចេតនា ពីសំណាក់មន្ត្រីសាធារណ: មកលើអ្នកព័ត៌មាន ត្រូវបានមហាជន ជាច្រើន កំពុងរង់ចាំមើល នឹងបានរិះគន់ ផងដែរថា រហូតមកដល់ពេលនេះ គេពុំទាន់ដឹងថា លោក យន្ត មីន អភិបាលខេត្ត មានវិធានការ បែបណា នៅឡើយទេ ចំពោះមន្ត្រីទំនើង ទាំង២រូបនោះ ឬ ក៍លោក យន្ត មីន អភិបាលខេត្ត លោកមិនហ៊ាន ចាត់វិធានការ ទៅលើមន្ត្រីទាំងនោះទេ ព្រោះមន្ត្រីទាំនោះ ជាដៃជើងសំខាន់ ក្នុងការផ្ដល់ប្រយោជន៍ ដូច្នេះមានតែរក្សា មន្ត្រីទាំងនោះ ទុកសម្រាប់ រកប្រយោជន៍ ឲ្យលោកបន្តទៅទៀត.?។

គួររំលឹកផងដែរថា នៅក្រុងព្រះសីហនុ ថ្មីៗនេះអ្នកព័ត៌មាន ២នាក់ ទី១,ភ្នាក់ងារ យកព័ត៌មាន ឲ្យទូរទស្សន៍ ខ្មែរលេខ៩ នឹងទី២, ទូរទស្សន៍​អនឡាញ​{ ព្រះនារាយណ៍​ } និង​ គេហទំព័រ​របស់​ { VD7 NEWS } ត្រូវបានមន្ត្រី ក្រុមការងារ សាលា ខេត្តព្រះសីហនុ ធ្វើការគំរាមទាំងកំរោល ដោយមិនដឹងពីមូលហេតុ រួមទាំងប្រើអំអាច ហួសដែនសមត្ថកិច្ច របស់ខ្លួន មកកញ្ឆក់ យកកាមរ៉ាថតរូប នឹង កាមរ៉ាថតវីដេអូ រួមទាំងទូរស័ព្ទ ទៅធ្វើការលុបរូប ដែលជាឯកសារសំខាន់ៗ របស់អ្នព័ត៌មាន ចោលអស់ មួយចំនួនផងដែរ.? ។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ បង្កឡើងដោយ ក្រុមការងារមន្ត្រីសាលាខេត្ត ខណ:អ្នកព័ត៌មានយើង កំពុងថតយក សកម្មភាព នៅពេលមន្ត្រីទាំងនោះ កំពុងជួយជជែកគ្នា ជាមួយម្ចាស់សំណង ខុសច្បាប់ មួយកន្លែង ស្ថិតនៅចំណុច​ អន្លង់​ក្រពើ​ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង/ខេត្តព្រះសីហនុ ។ ហើយគេមិនដឹងថា ការជជែកគ្នា រវាងមន្ត្រីការងារ ចុះអនុវត្តន៍ ទៅលើសំណង់ សងរំលោភបំពាន យកដីផ្លូវសាធារណ: របស់រដ្ឋ ខាងលើនោះ ពីរឿងអ្វីនោះទេ សង្ស័យអាច មានការចរចារគ្នា រឿងប្រយោជន៍ ក៍មិនដឹងដែរ?។

បើតាមប្រភពព័ត៌មាន ពីជនរងគ្រោះ ដែលជាអ្នក​យក​ព័ត៌មាន​ ប្រចាំ​ខេត្តព្រះសីហនុ​ ទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ បាន​ទទួល​ ដំណឹង​ ពី​អង្គភាព​ថា​ ព្រឹក​ថ្ងៃទី​ ២២ ខែកុម្ភ: នឹងមានក្រុមការងារ ​ខេត្ត​ ចុះ​ទៅ​ធ្វើការ​ ណែនាំនឹងអប់រំ​ ទៅលើម្ចាស់សំណង់ ដែលកំពុង រំលោភបំពាន់ យកដីផ្លូវសាធារណ: របស់រដ្ឋដោយខុសច្បាប់​ ២កន្លែង ទី១, នៅអាង​ក្រពើ​ ជិត​វិមាន​ឯករាជ្យ​ និង ទី២​, នៅ​ចំណុចមុខរ៉ា ​{ ស្ថានីយ​រថភ្លើង​ } ហើយនៅពេល ពួកគាត់ទៅដល់ ចំណុច​ទីតាំង​ ខាងលើ​ ពួកគាត់ ក៍បានថត កន្លែនការដ្ឋាន​ ទាំង​នោះ​ ។

ប្រភពបន្តថា​ ហេតុការណ៍នេះ បានកើតឡើង ខណ:ពួកគេកំពុង ធ្វើការថត​បាន​ ២-៣ ឃ្លើប ស្រាប់តែមានឈ្មោះ​ លី​ ចិត្ត​និយម​ និង​ កញ្ញា​ កែវ​ សុត្ថារី​ ជា​ក្រុមការងារ​ខេត្ត​ ដើរមកសួរ នឹង គំរាមថា​ អ្នកណា​ប្រើឲ្យ​មកថត​? អ្នកឯង​មកពីណា​? ហេតុអី​មក​ថត​យើង ជាមន្ត្រីកំពុង​ធ្វើការ​ ?។ ហើយមិនតែប៉ុណ្ណោះ លោក លី ចិត្តនិយម នឹង កញ្ញា កែវ សុត្ថារី បញ្ជាឲ្យបក្ខពួកខ្លួនថា យកកាត និង ​លិខិត​បេសកម្ម​ មកឲ្យ​យើង​ពិនិត្យ​ និង ​ថត​លេខ​ឡានពួកគេទុក​ ហើយដក​កាមេរ៉ា​ មកទុកផង​ ដើម្បីយកទៅ​ប្ដឹង​ នៅ​មន្ទីរ​ព័ត៌មានខេត្ត​។

ប្រភពបន្តថា នៅក្នុងហេតុការរណ៍នោះ ទោះ​ជា អ្នក​សារព័ត៌មាន​ ទាំងនោះ ខំ​បង្ហាញ​កាត នឹងអត្តសញ្ញាណ ​ចំពោះមុខមន្ត្រីទាំងនោះ យ៉ាង​ណា​ក៍ដោយ​ ក៍ កញ្ញា​ សុត្ថារី​ នៅ​តែ​បន្ត​ព្យាយាម មក​ដណ្ដើម ​យក​កាមេរ៉ា​ របស់​ពួកគេ ទៅលុបរូបភាព នឹងឯកសារ អស់មួយចំនួនដែរ។

ទង្វើនឹងសកម្មភាព របស់មន្ត្រីទាំងនោះ ត្រូវបានមហា
ជនមើលឃើញ ហើយនាំគ្នាលើកឡើង ផងដែរថា ករណីនេះ ហាក់ដូចជាមាន ការបិទបាំង នូវទង្វើមិនប្រក្រតី ណាមួយ ខណ: អ្នកព័ត៌មាន បានថតចំ ដោយមិនដឹងខ្លួន ដែលជាហេតុ ធ្វើឲ្យលោក លី​ ចិត្ត​និយម​ និង​ កញ្ញា​ កែវ​ សុត្ថារី​ មានការភ័យខ្លាច ស្លន់ស្លោ ដូចពាក្រគេថា គោដំបៅខ្នង ក្អែកហើររំលង ក៍ភ័យបក់កន្ទុយ ចង់ដាច់ទៅហើយ។

ប្រភពពីមហាជន នៅតែបន្ត ធ្វើការរិះគន់ នឹងបានដាក់ការ សង្ស័យថា ការចុះអនុវត្តន៍ របស់ក្រុមការងារខេត្ត ដឹកនាំដោយ ឈ្មោះ​ លី​ ចិត្ត​និយម​ និង​ កញ្ញា​ កែវ​ សុត្ថារី​ នឹងក្រោមការគ្រប់គ្រង របស់លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ ហាក់ដូចជាមាន អាថ៌កំបាំង បង្កប់នូវអំពើពុករលួយ ក្នុងការចុះអនុវត្តន៍ ទៅលើទីតាំង សាងសង់រំលោភ យកដីផ្លូវសាធារណ: ធ្វើលំនៅដ្ឋាន ខាងលើនេះ។ ហើយខ្លាចបែកធ្លាយរឿង ដែលខ្លួនកំពុងប្រព្រឹត្ត នឹងខំបិទបាំងកន្លងមក? ។

ពាក់ព័ន្ធទៅនឹងករណី មន្ត្រី លាក់ក្បាល លាក់កន្ទុយនេះ កាលពីរសៀល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ នេះ បណ្ដាញ ទូរទស្សន៍ ព័ត៌មាន CSN បានទំនាក់ទំនងទៅ ឯឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុ តាមរយ:ទូរស័ព្ទ សុំការពន្យលឃ់ នឹងបំភ្លឺ ពាក់ព័ន្ធករណីអំពើហឹង្សា ដោយចេតនា ពីមន្ត្រីសាលាខេត្ត នេះផងដែរ តែត្រូវបាន ឯកឧត្តម ប្រាប់ឲ្យដឹងថា ពាក់ពន្ធរឿងនេះ លោកមិនទាន់ ទទួលបានព័ត៌មាននេះ នូវឡើយទេ ចាំមើលខ្ញុំហៅ មន្ត្រីទាំងនោះ មកធ្វើការណែនាំ។

ដោយឡែក បុគ្គល ដែលជាមន្ត្រី ប្រើអំពើហឹង្សា មកលើអ្នកព័ត៌មាន នឹងបាន បំផ្លិចបំផ្លាញ ឯកសារ មួយចំនួន ក្នុងទូរស័ព្ទ របស់អ្នកព័ត៌មាន បណ្ដាញព័ត៌មានយើង ក៍សុំធ្វើ​បទសម្ភាសន៍​ ជាមួយ​លោក​ លី ចិត្ត​និយម​ ផងដែរ ពាក់ព័ន្ធ ជុំវិញករណីនេះ នេះ។ ហើយត្រូវបាន លោក ​លី ចិត្តនិយម ឆ្លើយដូចកូនក្មេង មកវិញថា មកពពី
​លោក​ខ្លាច ​គេថត​រូបលោក​ យកទៅ​បង្ហោះ​ facebook និយាយ ពីរឿង​អាក្រក់​ ពីលោក​។

ខណ:នេះជនរងគ្រោះ ជាអ្នក​សារព័ត៌មាន​ ដែលត្រូវបានគេគំរាមកំហែង និង លប់រូបភាពចោល ទាំងអស់នោះ បាន​សំណូមពរ​ ដល់​ថ្នាក់ដឹកនាំ​ ខេត្ត​ព្រះសីហនុ​ ពិសេស​ លោក​ យន្ត​ មីន​ ជា​អភិបាល​ នៃគណ:អភិបា
ល​ ខេត្ត​ព្រះសីហនុ​ មេត្តា​ជួយបើក​មើល ​មន្ត្រី​ក្រោម​ឱវាទ​ទាំងនេះ របស់​លោកផង​ ព្រោះពួកគេ ហាក់​ប្រើ​សិទ្ធិ​អំណាច ​រំលោភ​បំពាន ​មើលងាយ​ដល់​ ស្ថាប័នព័ត៌មាន​ យ៉ាង​ធ្ងន់ធ្ងរ​ពេកហើយ ។ ហើយជាពិសេស​ ជាងនេះទៅទៀត សុំឯកឧត្តម ខៀវ​ កញ្ញារិទ្ធិ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែល​បាន​អនុញ្ញាត​ ទៅដល់​បងប្អូន​អ្នកសារព័ត៌មាន​ គ្រប់ខេត្ត-ក្រុង ដែល​កំពុង​បំពេញ​បេសកកម្ម​ ក្នុងខេត្ត​ ឬតាមខេត្ត សូមឯឧត្តមជួយរកយុត្តិធម៌ ឲ្យបងប្អូន អ្នកសារព័ត៌មាន យើងផង៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author