ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង} ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០១៨
ខេត្តកណ្ដាល ៖ ដោយសាតែឥទ្ធិពល គ្រឿងស្រវិង បណ្ដាំល្យបុរសម្នាក់ ហ៊ានប្រព្រឹត្ត អំពើមិនប្រក្រតី ទៅលើប្រពន្ធ មិត្តភ័ក្តិ ទាំងករោល។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ចំណុចក្នុងផ្ទះ ជនរងគ្រោះ ឈ្មោះ ឈួន វាសនា { ហៅពៅ } ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល ។
បើតាមប្រភព ពីអ្នកភូមិជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល១២ ថ្ងៃទី២៤ ខែ២ ឆ្នាំ២០១៨ គេបានឃើញ ជនសង្ស័យ និង ប្តីជនរងគ្រោះ ឈ្មោះ ឡា វណ្ណី ជួបជុំគ្នាផឹកស៊ី នៅក្រោមផ្ទះ ជនរងគ្រោះ ក្នុងនោះមាន បងប្អូន បួននាក់ ១.មិនបានចាំឈ្មោះ ២.ឈ្មោះ សុខ សូរិយ៉ា ៣.ឈ្មោះ ឡា វណ្ណី { ប្ដីជនរងគ្រោះ } នឹងទី៤. ឈ្មោះ ឈួន វាសនា { ជនរងគ្រោះ } អ្នកទាំង៤ នាក់ នឹងជនសង្ស័យ ជាបងប្អូនធម៌ និងគ្នា មានរយៈពេល ជាងមួយឆ្នាំ កន្លងមកហើយ ។
ប្រភពបានបន្ត ឲ្យដឹងទៀតថា ការផឹកស៊ីនេះ បានចាប់ផ្តើមរហូតដល់ម៉ោង ៥ល្ងាច ក្រោយមក ឈ្មោះ ឡា វណ្ណី { ជាប្តីជនរងគ្រោះ } ក៍ចេញពីកន្លែងផឹកស៊ី ខាងលើទៅមុន ដើម្បីទៅចូលរួម ក្នុងកម្មវិធី ឡើងផ្ទះរបស់មិត្តភក្តិ នៅភូមិព្រែកឬស្សី។ លុះពេលឈ្មោះ ឡា វណ្ណី ត្រូវជាប្តី នារីរងគ្រោះ ត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញ ជនសង្ស័យ ជាបងប្អូនធម៌ កំពុងនៅពីលើ ប្រពន្ធរបស់ខ្លួន យ៉ាងសប្បាយ។
ខណ:នោះ ប្ដីជនរងគ្រោះក្ដៅឆេវ ក៍ស្ទុះទៅចាប់ចេញ ហើយទះកំផ្លៀង ទៅលើជនសង្ស័យ ២ដៃ រួចរត់ទៅប្ដឹង សមត្ថកិច្ចប៉ុស្តិ៍ អោយមកអន្តរាគមន៍ និង ឃាត់ខ្លួនជនសង្ស័យ នឹងនាំជនសង្ស័យ ទៅកាន់អធិការដ្នាន នគរបាលស្រុកតែម្ដង។
បើតាប្រភព ពីសមត្ថកិច្ច នគរបាលស្រុកល្វាឯម បសនឲ្យដឹងថា ករណីនេះកើតឡើង នៅផ្ទះជនរងគ្រោះ ស្ថតិនៅភូមិឃុំខាងលើ បន្ទាប់ពីផឹកស៊ី ជនសង្ស័យ មានឈ្មោះ សុខ សូរិយ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ រថយន្តដឹកសិស្ស មានទីលំនៅសព្វថ្ងៃ ភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តា
ល ត្រូវបានឃាត់ខ្លួន នាំមកអធិការដ្ឋាន នគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការ តាមនីតិវិធី៕