លោក វរសេនីយ៍ត្រី មាស ស័ក្តិ ដឹកនាំកម្លាំង ល្បាតពួនស្ទាក់ ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងសារធាតុញៀ បញ្ជូនទៅកងអាវុធហត្ថខេត្ត

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________

ចេញផ្សាយថ្ងៃ អង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ ២០១៨

កណ្ដាល៖ ក្រោមការដឹកនាំ ដ៍ឈ្លាសវៃ របស់លោក វរសេនីយ៍ត្រី មាស ស័ក្តិ មេបញ្ជាការ កងអាវុធហត្ថ ស្រុក មុខកំពូល កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ បានដឹកនាំកម្លាំង ចុះល្បាតចល័ត និងពួនស្ទាក់ នៅចំណុចគល់ស្ពាន ព្រែកតាមាក់ ត្រើយខាងលិច ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្កណ្ដាល។ ដោយមានការសង្ស័យ លើមុខសញ្ញា បានធ្វើការឃាត់ ជន
សង្ស័យ ចំនួន ២នាក់ កំពុងជិះកង់៣ ធ្វើការសួរនាំ នឹងរកឃើញ វត្ថុតាងសង្ស័យ ជាសារធាតុញៀន នៅនឹងខ្លួនជនសង្ស័យ មួយចំនួនផងដែរ ។

ជុំវិញករណី ឃាត់ខ្លួនជនស្ស័យ ទាំង២នាក់ខាងលើ លោក វរសេនីយ៍ត្រី មាស ស័ក្តិ បានប្រាប់បណ្ដាញ ទូរទស្សន៍ ព័ត៌មាន ស៊ី អេស អិន { CSN } បានឲ្យដឹងកាលពីថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ ២០១៨ នេះថា វេលាម៉ោង ២២ នឹង៣០ ថ្ងៃទី២៦ ខែគុម្ភ: នេះ ដោយបានទទួល ព័ត៌មាន ពីភ្នាក់ងារសម្ងាត់ នៅចំណុចខាងលើ ហើយ
ក៍បាន ដឹកនាំកម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក ចំនួន ៦នាក់ ម៉ូតូ ៣គ្រឿង និងរថយន្ត ១គ្រឿង ចុះល្បាតចល័តនិងពួនស្ទាក់ នៅចំណុចខាងលើ ហើយមានការសង្ស័យ លើមុខសញ្ញា ដែលភ្នាក់ងារ បានផ្ដល់ព័ត៌មាន ក៍បានឃាត់សួនាំ ដល់ជនសង្ស័យ ទាំងពីនាក់ខាងលើ ដែលកំពុង ជិះកង់៣ តែម្ដង។

លោកវរសេនីយ៍ត្រី មាស ស័ក្តិ បានបន្តឲ្យដឹងទៀតថា ជនសង្ស័យទាំង ២នាក់ ក្រោយពីកម្លាំង កងអាវរធហត្ថ ឃាត់ខ្លួនសួនាំ ជនសង្ស័យ ទាំង២នាក់នោះ ក៍បានទទួលស្គាល់ ថាវត្ថុតាងសារធាតុញៀន ជារបស់ខ្លួនពិតមែន ជនសង្ស័យទី១, មានឈ្មោះ គឹម​រ័ត្ន សុភា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅកំណើត ភូមិអូឬស្សី សង្កាត់អូឬស្សី២ ខណ្ឌ៧ មករា រាជធានីភ្នុំពេញ។​ ហើយទីលំនៅ បចុ្ចប្បន្ន នៅក្រោយវត្តសន្សំកុសល់ មានមុខរបរ ជាជាងធ្វើតុទូ { ឃាត់ខ្លួន }

ទី២, មានឈ្មោះ ហេង រតនា ភេទប្រុស អាយុ ២៨ឆ្នាំ មានស្រុកកំណើត នៅភូមិដើមចាន់ សង្កាត់ច្បាអំពៅ ខណ្ឌមានជ័យ រាជធានីភ្នុំពេញ។​ ហើយទីលំនៅបច្ចប្បន្ន នៅភូមិព្រែកខ្វឹត សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នុំពេញ។​ មុខរបរ រត់កង់បី { ឃាត់ខ្លួន }

វត្ថុតាងដកហូតបាន រួមមាន​ ១, ម្សៅក្រាមពណ៍ស សង្ស័យសារធាតុញៀន ចំនួន ៦កញ្ចប់ { ធំ៣ និង មធ្យម ៣ } ២, ម៉ូតូកង់បី ចំនួន ១គ្រឿង ម៉ាក BAJAJ ពណ៍ក្រហម ផ្លាកលេខ 1GW. 2410 ៣, ទូស័ព្ធចំនួន ២គ្រឿង។

បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ក្រោយពីបាន យកមករក្សាទុក្ខ នៅអាវុធហត្ថ ស្រុកមុខកំពូល ធ្វើការសាកសួជនសង្ស័យបន្ថែម នឹងកសាងសុំណុំរឿង រួចរាល់ចប់ជនសង្ស័យទាំង២ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូន ទៅ កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី។

សូមជួយស៊ែរព័ត៌មាននេះផង: