អុញនោះ! ឧកញ៉ាៗខ្មូត តើពិតទេ? ឧកញ៉ា លឹម ហេង ពលរដ្ឋរិះគន់ថា ជាឈ្មួញឈើប្រណិតដ៍ធំ ប្រចាំខេត្តឧត្តមានជ័យ ជ្រកក្រោមលេសដឹកទៅកែច្នៃ ធ្វើការស៊ីណូ មិនចេះរួចច្រើនឆ្នាំមកហើយ..?

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________

ចេញផ្សាយថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ ២០១៨

ឧត្តមានជ័យ៖ ថ្មីៗនេះមានការបែកធ្លាយ រឿងឧកញ្ញ៉ា លឹម ហេង ជាអ្នកនៅពីក្រោយខ្នង នឹងបញ្ជា ឲ្យមេការម្នាក់ មានរហាស់សនាម ហៅថា { ប៉េពីរ } ដើរបំផុស នឹងជម្រុញ ឲ្យប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ក្នុងទឹកដី ខេត្តឧត្តមានជ័យតាមរយ:លោកឧកញ៉ារូបនេះ ជាអ្នកផ្ដល់ មធ្យោបាយសម្ភារ: ក្នុងការចូលកាប់ នឹងអាឈើ ដឹកចេញពីព្រៃ យកលក់ឲ្យខ្លួន ក្នុងតម្លៃថោកៗនិងដឹកបន្ដ យកទៅស្តុប ទុក្ខនៅក្នុងឃ្លាំងមួយកន្លែង ទល់មុខការស៊ីណូ នៅជាប់ច្រកទ្វារអន្តរជាតិ ជាំសាង៉ាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

ប្រភពច្បាស់ការមួយ ពីមន្ត្រីអាជ្ញាធរ នៅខេត្តឧត្តមានជ័យ ដោយដាក់លក្ខណ៍ សុំមិនបញ្ចេញឈ្មោះ បានឲ្យបណ្ដាញព័ត៌មាន ស៊ី អេស អិន { CSN } ដឹងផងដែរ កាលពីរសៀល ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០១៨ នេះថា បច្ចុប្បន្ន ឧកញ៉ា លឹម ហេង កំពុងធ្វើសកម្មភាព ដឹក
ជញ្ជូនឈើប្រណិត គ្រប់ប្រភេទ យ៉ាងសកម្ម ជារៀងរាល់ថ្ងៃ តាមប្រភេទ រថយន្ដបែន យកទៅស្តុបទុក នៅក្នុងឃ្លាំង មួយកន្លែង ទល់មុខការស៊ីណូ នៅជាប់ច្រកទ្វារអន្តរជាតិ ជាំសាង៉ាំ ស្ថិតភូមិជាំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

បើយោងតាមប្រភព ពីប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង ក្បែរតំបន់ ច្រកទ្វារព្រុំដែនជាំ បានឲ្យដឹងថា សកម្មភាព ដឹកជញ្ជូន បទល្មើសឈើ របស់ឧកញ៉ា លឹម ហេង ភាគច្រើន ជាប្រភេទឈើ ធ្នង់ សុក្រម នឹងផ្ចឹក ដែលជាឈើប្រណិត និងឈើលេខមួយ។

ពាក់ព័ន្ធករណី ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ក៍ដូចមន្ត្រីអាជ្ញាធរ តូចតាច នឹងសមត្ថកិច្ច បុណ្យស័ក្តិតូចៗ នៅតាមមូលដ្ឋាន បានលើកឡើង នឹងរិះគន់យ៉ាងចាស់ដៃ ផងដែរថា៖ សកម្មភាព ការដឹកជញ្ជូនឈើ របស់លោក ឧកញ៉ា ដ៍មានឥទ្ធិពល ដែលមានចរិត ក្រអឺតក្រទម ខាងលើនេះ ដឹកជញ្ជូនយ៉ាងគឃ្លើន ទាំងកណ្ដា
លថ្ងៃ ហាក់ដូចគ្មានញញើត អាជ្ញាធរ នឹង សមត្ថកិច្ចជំនាញ មានចំណាត់ការបង្ក្រាប បន្តិចណាសោះឡើយ?។

ប្រភពបន្តថា សូម្បីតែ លោក ស ថាវី ចៅហ្វាយខេត្ត ដែលជាប្រធាន គណ:បញ្ជាការ ឯកភាពខេត្ត ក្នុងការបង្ក្រាប នឹងទប់ស្កាត់ បទល្មើស ហើយក៍ធ្លាប់ ប្រកាសតាំងខ្លួនថា ជាមន្ត្រីយុត្តិធម៍ នឹងជាមនុស្ស ស្អាតស្អំនោះ ឥឡូវនេះ សង្ស័យថា បានត្រូវថ្នាំសណ្ដំ របស់ឧកញ៉ាខ្មូតនេះហើយ? ព្រោះថា ឧកញ៉ា រូបនេះ ធ្វើសកម្មភាពដឹកជញ្ជូន ជារៀងរាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេង ឃើញថាមិនមានការខ្លាច ឬ ញញើតទៅនឹង លោចៅហ្វាយខេត្ត ចាត់ការបន្តិចណាសោះ?។

ប្រភពបានបន្តរិះគន់ យ៉ាងខ្លាំៗទៀតថា សូមប្បីតែលោកមេបញ្ជាការ អាវុធហត្ថខេត្ត ធ្លាប់មានស្នាដៃ ក្នុងការ ការពារ ធនធានធម្មជាតិ បង្ក្រាប នឹងទប់ស្កាត់ កន្លងមកនោះ ក៍ឧកញ៉ា ដ៍មហិមា រូបនេះ មិនព្រឺរោមផងដែរ?។

ប្រភពបន្តថា ប្រហែលជា លោកឧត្តញ៉ា លឹម ហេង ចេះវេទមន្ត ពិសេសក្នុងការសណ្ដំ ឲ្យអាជ្ញាធរ សមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ក្នុងខេត្ត ជាពិសេស ឯឧត្តម សរ ថាវី អភិបាលខេត្ត នឹងលោក មេបញ្ជាការ អាវុធហត្ថខេត្ត ឲ្យដេកលង់លក់ យ៉ាងស្កប់ស្កល់ អស់ហើយ? បានជាមិនមានការ យកចិត្តទុកដាក់ ទៅលើសកម្មភាព ឈ្មួញប្រើប្រាស់ រថយន្តបែន ដឹកឈើប្រណិត យ៉ាងគគ្រឹកគគ្រេ
ង នឹងយ៉ាង អនាធិបតេយ្យ បែបនេះ។

ប្រភពដដែរ បន្តទៀតថា គេមិនដឹងទេថា ការដែរមន្ត្រីស្ថាប័នពាក់ព័ន្ធ មិនអនុវត្តន៍នេះ ពាក់ព័ន្ធនឹងលាភសក្ការ: ឬខ្លាចអំណាច លោកឧកញ៉ា ខាងលើនេះទេ បានជាគ្មានមន្ត្រីណា ហ៊ានប៉ះពាល់ ឬបង្ក្រាប នឹងទប់ស្កាត់ ដើម្បីការពារ ធនធានធម្មជាតិ ទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងនេះ?។ ហើយថែមទាំង នាំគ្នាផ្គើន យ៉ាងគឃ្លើនទៅវិញ ហាក់ដូច បទបញ្ជានេះ សម្ដេចតេជោ និយាយ លេងសើច កូនក្មេង ទៅវិញ?។

បើតាមប្រភព ពីសមត្ថកិច្ចតូចតាច នៅស្រុកអន្លុងវែង ក៍បានបង្ហើបឲ្យដឹងថា ពាក់ព័ន្ធនឹងជំនួញឈើ របស់លោកឧកញ៉ា ខាងលើនេះ ប្រសិនបើ មានការបង្ក្រាបវិញនោះ គឺគ្រាន់តែ ជាការបំភាន់ភ្នែក មហាជនតែប៉ុណ្ណោះ? ព្រោះថា ស្ថាប័នពាក់ព័ន្ធ មួយចំនួន នៅក្នុងស្រុកអន្លង់វែង បាននាំគ្នា ទៅបើកប្រាក់ ពីមេការឈើ របស់លោក ឧកញ្ញា លឹម ហេង នៅក្នុងការស៊ីណូ ច្រកទ្វារអន្តរជាតិ ជាំសាង៉ាំ ស្ទើរៀងរាល់ថ្ងៃ ជាពិសេស រៀងរាល់ដើមខែ?។

ប្រភពបានបន្ត ទៀតថា សកម្មភាព ដឹកជញ្ជូនឈើប្រណិតនេះ បានកើតមាន ច្រើនឆ្នាំមកហើយ ត្រូវបានមេការ របស់ឧកញ៉ា មើលខុស លើជំនួញនេះ បានអះអាងថា ឈើទាំងនេះ យកទៅប្រើប្រាស់ នឹងកែច្នៃ ជាគ្រឿងសង្ហារឹម ដាក់ក្នុងការស៊ីណូ។

បើតាមអ្នកព័ត៌មានយើង បានធ្វើការសាកសួ ព័ត៌មាន ពីលោក គង់ សារ៉េត នាយសង្កាត់ រដ្ឋបាលព្រៃឈើ អន្លង់វែង ពាក់ព័ន្ធការដឹកឈើ របស់ ឧកញ៉ា ខាងលើ ដែលពល រាយការណ៍ថា ក្នុង១ថ្ងៃ មិនតិចជាង ១០ឡាននេះ លោកបានឆ្លើយ មកកាន់ អ្នកព័ត៌មាន យើងវិញថា លោកអត់បានដឹងទេ ក្នុងរឿងនេះ ចង់ដឹងច្បាស់ សួទៅ លោកនាយខ័ណ្ឌ ។

ដោយឡែក លោក អុឹម សាវ រិទ្ធ នាយខ័ណ្ឌ រដ្ឋបាលព្រៃឈើ នៅពេល អ្នកព័ត៌មាន យើងសួទៅលោក ត្រូវបានលោកឆ្លើយ ទាំងស្មាន មកវិញថា ឈើនេះក្រែងគេ យកទៅកែច្នៃ នឹងអភិវឌ្ឍ នៅលើការស៊ីណូគេដឹង? ។ ហើយលោក មិនបានបញ្ជាក់ ឲ្យបានច្បាស់លាស់ ក្នុងករណដឹកជញ្ជូនឈើ ជាយូឆ្នាំមកហើយនេះ តាមការផ្ដល់ព័ត៌មាន ពីប្រភព ប្រជាពលរដ្ឋនោះទេ ។

ទាក់ទិននឹង ការដឹកជញ្ជូនឈើ ធ្វើការស៊ីណូ រាប់ឆ្នាំមិនចេះគ្រប់នេះ មានមហាជន ជាច្រើន បានលើកឡើងថា ការលើកឡើង របស់លោក អុឹម សាវរិទ្ធ នាយខណ្ឌព្រៃឈើ ហាក់ដូចជា មានអ្វីលាក់លៀម នឹងបិទបាំង ពីអ្នកព័ត៌មាន តែប៉ុណ្ណោះ គឺមិនហ៊ាន បង្ហាញរឿងពិត ដែលខំប្រឹងបិទបាំង នូវអំពើពុករលួយ ជាយូឆ្នាំមកហើយនោះទេ? ។ ព្រោះថា បើឈើនេះ យកទៅផ្គុតផ្គង់ ឬ ប្រើ
ប្រាស់សម្រាប់ កែច្នៃប្រើប្រាស់ ក្នុងការស៊ីណូ ពិនមែនក៍ដោយ ក៍មិនត្រូវការឈើ រហូតដល់រាប់ម៉ឺន ម៉ែត្រគូប ធ្វើការដឹកជញ្ជូន រាប់ឆ្នាំមិនចេះគ្រប់ នេះផងដែរ ឬមួយចាំទាល់តែ ឈើអស់ពីស្រុកខ្មែរ ទើបឆ្លើយថា គ្រប់ហើយ។

ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋជាច្រើន រង់ចាំមើល ថាតើ? ដល់ពេលណា ទើបមន្ត្រីអាជ្ញាធរ នឹងសមត្ថកិច្ច ដែលមានតួនាទី ក្នុងការការពារ បង្ក្រាបនឹងទប់ស្កាត់ បទល្មើសព្រៃឈើ ដើម្បីការពារ ធនធានធម្មជាតិនេះ អនុវត្តន៍ តាមតួនាទីរបស់ខ្លួន ឬមួយរង់ចាំបញ្ជា របស់សម្ដេចតេជោ បញ្ជាទៀត បាននាំគ្នាស្ទុះស្ទៀលធ្វើ ពេលគ្មានបញ្ជា គេមើលឃើញថា មន្ត្រីទាំងនោះ នាំគ្នាដេកសម្ងំ ចាំទទួលប្រយោជន៍ ពីមេឈ្មួញ លឹម ហេង ជ្រកក្រោមលេស ធ្វើការស៊ីណូ យ៉ាងត្រជាក់ថ្លើមមែនទេ?។

ទោះយ៉ាងណា ការបែកធ្លាយ ព័ត៌មាន ខាងលើនេះបណ្ដាញ ព័ត៌មានយើង មិនអាចស្វែងរក ទំនាក់ទំនង នឹង សុំការបំភ្លឺ ពីលោក ឧកញ៉ា លឹម ហេង កំពុងល្បី ខាងធ្វើ ជំនួញឈើនេះ បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខ សម្រាប់ទំនាក់ទំនង អង្គភាពយើង សង្ឃឹមថា នឹងមានការបកស្រាយ ពីលោក ឧកញ៉ា នៅពេលក្រោយ បន្ទាប់ពីព័ត៌មាននេះ បានធ្វើការចេញផ្សាយ ជាសាធារណ: ពីបណ្ដាញ ព័ត៌មានយើង នេះតទៅ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយអ្នកប្រម៉ាញ់ ព័ត៌មាន ឧត្តមានជ័យ


សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author