ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង} ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃច័ន្ទ ៤រោច ខែ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៥ ខែមិនា ឆ្នាំ ២០១៨
មន្ទាយមានជ័យ ៖ លោក ឆែ សុធា មេសាខាគយ ខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ នៅតែរងការ ចំអកឡកឡឺយ នឹងរិះគន់យ៉ាងចាស់ដៃ ពីមន្ត្រីក្រោមឱវាទរបស់ខ្លួន ក៍ដូចមហាជនផងដែរ បន្ទាប់មានការបែកធ្លាយ រឿងក្រាញននៀលអំណាច ខណ:ខ្លួនដល់អាយុ ចូលនិវត្តន៍ហើយ នៅតែមិនអស់ចិត្ត ពីកន្លែង
ខ្លាញ់ ដែលខ្លួន ធ្លាប់ដេកស៊ីីី សុខស្រួល ជាយូឆ្នាំនេះទេ? ។
ពាក់ពន្ធទៅនឹងមេគយ ក្រាញអំណាចនេះ ត្រូវបានព័ត៌មានក្នុងស្រុកជាច្រើន បានធ្វើការផ្សាព្វផ្សាយ បន្ទាប់ពីបានការបែកធ្លាយ នូវលិខិតមួយច្បាប់ ដែរមេគយរូបនេះ បានផ្ញើដោយផ្ទាល់ ជូនសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដោយក្នុងលិខិតនោះ សុំឲ្យសម្ដេច ជួយពន្យាអាណត្តិ បម្រើការងារ រយៈពេល ១ឆ្នាំទៀត។ ហើយលិខិតនោះ មេគយរូបនេះ មិនបានឆ្លង នាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា ដោយមាន ឯកឧត្តម គុណ ញឹម ជាអគ្គនាយកនៃយកដ្ឋានគយ នឹងរដ្ឋាករ កម្ពុជា នោះទេ។
បើតាមប្រភព ពីមន្ត្រីគយម្នាក់ បម្រើការងា នៅសាខាគយ នឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ កាលពីរសៀលថ្ងៃទី ០៤ ខែមិនា ២០១៨ នេះ ឲ្យបណ្ដាញ ព័ត៌មាន CSN ដឹងថា កាលដែលលោក ឆែ សុធា ប្រព្រឹត្តអំពើពុករលួយ បានយ៉ាងពេញបន្ទុក កន្លងមក នឹងគ្មានញញើត ទៅនឹងអង្គភាព ប្រឆាំងអំពើពុករលួយ ក៍ដោយសារ មេគយរូបនេះ អាងមានខ្នង ជាមន្ត្រីជាន់ខ្ពស់ម្នាក់ នៅខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន ផងដែរ ។
ប្រភពបន្តថា ជាក់ស្ដែង ដូចករណី ខាងលើនេះអញ្ចឹង ធ្វើមិចឲ្យលោក គុណ ញឹម ហ៊ានក្អក ជាមួយលោក ឆែ សុធា មេគយ ដ៍មានឥទ្ធិពលនេះ ហេតុនេះហើយ បានជាលោក គុណ ញឹម តែងតែមើលរំលង នឹងបើកដៃ ឬក៍ បណ្ដោយ ឲ្យមេគយរូបនេះ ធ្វើតាមទំនើងចិត្តទៅ មិនខ្វល់ពីមហាជនរិះគន់ឡើយ?។
ប្រភពដដែរបន្តថា គេមិនដឹងថា តើមកពីមូលហេតុអ្វីទេ បានជាលោក ឆែ សុធា ត្រូវសុំពន្យាអាយុ ចូលនិវត្តន៍ បែបនេះ ព្រោះក្នុងតួនាទី ជាមេគយ ការរត់ដាក់ឯកសារចឹង! ចង់ឬមិនចង់ ត្រូវចំណាយ សេវាហើយ? ហេតុនេះ មានតែអង្គភាព ប្រឆាំងអំពើពុករលួយ ដែលមាន ឯកឧត្តម ឱម យុិនទៀង ទេ ដែលជាអ្នកដាក់ការ តាមដានអង្កេត នឹងស្រាវជ្រាវ ទៅលើករណីនេះ ។
ប្រភពបានបន្តទៀតថា ទោះជាយ៉ាងណា លិខិតមួយច្បាប់ របស់លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានធ្លាក់ដល់ដៃ សម្ដេចតេជោ ហ៊ុន សែន រួចរាល់ហើយ។ ហើយ សម្ដេចតេជោ ហ៊ុន សែន លោកបានចារ ទៅមេគយ គុណ ញឹម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្តេច ឲ្យរក្សាទុក រហូតដល់ ក្រោយបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដើម្បីគ្រប់គ្រងកិច្ចការ ជាប្រធានគយ ខេត្តបន្ទាយមានជ័យ ជាករណីពិសេស ។ ដូច្នេះបានន័យថា លោក ឆែ សុធា អាចឆ្លៀតឱកាស កើបប្រមូលលុយ ដាក់ហោប៉ៅ បានមួយឆ្នាំទៀត ដើម្បីជាកិច្ចបង្ហើយ មុននឹងបញ្ចប់ពីមេគយ ដោយអស់ចិត្តហើយ?។
យោងតាមលិខិត ដាក់ជូនសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាច្រកកម្ពុជា របស់លោក ឆែ សុធា នោះ មានខ្លឹម នឹងបានសាស័ព្ទ ពីគុណសម្បត្តិ របស់ខ្លួនជាច្រើន ផងដែរ ជម្រាបជូនទៅ សម្ដេចតេជោ ហ៊ុន សែន ក្នុងនោះមានដូចជា អួកពីការខិតខំអនុវត្ត យុទ្ធសាស្ត្រ កៀងគរចំណូល ពន្ធគយ ពីការបង្ការ និងបង្ក្រាប នូវរាល់បាតុភាព អសកម្មភាពនានា ពីផ្នែកជួយបក្ស ថាខ្លួនជា អនុប្រធាន គណៈពង្រឹង ស្រុកមង្គលបូរី និងជា ប្រធានគណៈពង្រឹង ឃុំឫស្សីក្រោក មានចំនួន ១៧ភូមិ ក្នុងស្រុកមង្គលបូរី ហើយក៍ជា អនុប្រធាន គណៈពង្រឹង ឃុំព្រែកអំពិល មានចំនួន ៧ភូមិ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលផងដែរ។ ហេតុផល ទាំងនេះហើយ ដែលជាភាពជោគជ័យ របស់មេគយ រូបនេះ មានសិទ្ធបន្ត ជាមេគយ ខេត្តបន្ទាយមានជ័យ បានមួយឆ្នាំទៀតនោះ? ។
ដោយឡែកប្រភព ពីមន្ត្រីគយតូចតាច នៅខេត្តបន្ទាយមានជ័យ ក៍បានលើកឡើង នឹងរិះគន់ផងដែរថា ករណី សូមពន្យារអាយុ ចូលនិវត្តន៍ ដើម្បីបន្តការងារ ១ឆ្នាំទៀតនេះ គឺជាឱកាសល្អ របស់មេគយ រូបនេះហើយ ពួកគេជាមន្ត្រីគយ តូចតាច នៅក្រោមឱវាទ ក៍មិនពេញចិត្ត ផងដែរ ខណ:មេគយរូបនេះ នៅក្រាញននៀល មិនព្រមផ្ដល់ឱកាស ដល់អ្នកដែរសមត្ថភាព មកកាន់ការងារជំនួសទេ ល្មមគ្រប់ហើយ ប៉ុន្មានឆ្នាំនេះ ព្រោះទង្វើ គ្រប់ល្បិចកល ឃុបឃិត ជាមួយឈ្មួញ បើកឲ្យមានការលំចូលទំនិញគេចពន្ធ និងទំនិញ បង់ពន្ធមិនគ្រប់ កើតឡើង យ៉ាងពេញបន្ទុកនោះ? ល្មមធ្វើជាសេដ្ឋី ដេកស៊ីយ៉ាងសុខស្រួលហើយ។
ប្រភពពីមន្ត្រីគយដដែរ បន្តទៀតថា លោក ឆែ សុធា កន្លងមក ប្រើអំណាចជាមេគយ បានបើកដៃ ឲ្យកូនចៅស្និទជាមួយខ្លួន មួយចំនួន ឃុបឃិត ជាមួយឈ្មួញធំៗបន្លំកិបកេង បំបាត់ពន្ធរដ្ឋ បែជាបង្ក្រាប នឹងជំរិតយកលុយ តែពីឈ្មួញតូចតាច និងអាជីវករតូចតាច ជាការយកមុខ នឹងយកស្នាដៃ បង្អួតថ្នាក់ បើទោះបីឈ្មួញ និងអាជីវករទាំងនោះ បង់ពន្ធត្រឹមត្រូវ នៅច្រកព្រំដែនយ៉ាងណាក៍ដោយ ក៍ក្រុមមន្ត្រីគយ ស្និទ្ធមេគយទាំងនោះ យកលេសនេះ យកលេសនោះ មកដាក់បន្ទុក លើពួកគេ ទាល់តែបាន។
ប្រភពដដែរ ក៍បានបន្តទៀតថា បើឈ្មួញធំៗវិញ ពួកគេមើលមិនឃើញទេ ទោះឈ្មួញទាំងនោះ ដឹកទំនិញបង្កប់ ដែលហៅថា ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នោះ ក៍គេមិនដែលឃើញ លោក ឆែ សុធា ចុះធ្វើការត្រួតពិនិត្យ វាយតម្លៃពន្ធគយ ឬពិនិត្យឯកសារ ពាក់ព័ន្ធទៅលើទំនិញ ទាំងនោះម្ដងណាទេ? គឺអង្គុយតែក្នុងបន្ទប់ ចាំតែស៊ីញ៉េ តែប៉ុណ្ណោះ? មិនខុសអី ពីអនុសាសន៍ សម្ដេចតេចជោ ហ៊ុន សែន មានប្រសាសន៍ថា មន្ត្រីទាំងនេះ គេហៅថា មន្ត្រីជើង១០ នោះទេ។
បើតាមប្រភព ពីមន្ត្រីសាខាគយ ខេត្តបន្ទាយមានជ័យ ខាងលើ បានបញ្ជាក់ប្រាប់ ឲ្យបណ្ដាញ ព័ត៌មាន ស៊ី អេស អិន { CSN } យើងដឹងផងដែរ កាលពីរសៀល ថ្ងៃទី០៤ ខែមិនា នោះថា៖ ការអួតរបស់លោក ឆែ សុធា ជម្រាបជូនទៅ សម្ដេចតេជោ ហ៊ុន សែន នេះគឺជារឿងមិនពិត គឺលោក ឆែ សុធា មិនបានចុះមូលដ្ឋាន ដូចការអួតប្រាប់ នាយករដ្ឋមន្ត្រីនោះទេ គឺគ្រាន់តែផ្ដល់លុយកាក់ ដែរបានពីពុករលួយ ទៅឲ្យក្រុមការងារ តិចតួចប៉ុណ្ណោះ ពោលគឺគាត់ អង្គុយចាំតែក្នុងបន្ទប់ ម៉ាស៊ីនត្រជាក់ ចាំតែយកលុយ ក្រោមតុ លើតុ ពីពួកឈ្មួញធំៗ ដែលនាំទំនិញគេចពន្ធ នឹងទំនិញបង្កប់ ធ្វើជាប្រយោជន៍ ផ្ទាល់ខ្លួន តែប៉ុណ្ណោះ? ។
ករណីមួយនេះផងដែរ បណ្ដាញព័ត៌មាន CSN មិនអាចសុំការបំភ្លឺ ពីលោក ឆែ សុធា ប្រធាន សាខាគយនឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានទេមកដល់ថ្ងៃនេះ ពាក់ព័ន្ធករណីសុំពន្យា ចូលនិវត្តន៍ ខាងលើនេះ។ ហើយមតិមហាជនជាច្រើន ក៍បានលើកឡើងផងដែរថា បើលោក ឆែ សុធា ធើបាន មេគយធំៗ ជាច្រើនទៀត ដែលភាគច្រើន ដល់អាយុ ចូលនីវត្តន៍ ក៍ចង់ធ្វើអញ្ចឹងដូចគ្នាដែរ។ ព្រោះគយណា ក៍ថា លោក ឆែ សុធា រកលុយ ក្រោមតុ លើតុ បានច្រើនដែរ។ រាល់ការផ្សាយ អង្គភាពយើង រង់ចាំបកស្រាយ ស្តីពីច្បាប់របបសារពត៌មាន រាល់ម៉ោងធើ្វការផងដែរ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។
ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយអ្នកប្រម៉ាញ់ ព័ត៌មាន បន្ទាយមានជ័យ