រថយន្តបើកបរលេឿនមិនប្រយ័ត្នបុកម៉ូតូមួយគ្រេឿងយ៉ាងពេញទំហឹង

រាជធានីភ្នំពេញ : មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅវេលាម៉ោង ៩:១៥នាទីព្រឹក ថ្ងៃទី ២៥ ខែតុលា នៅចំណុចខាងកើតសួនកុមារវត្តភ្នំ នៅតាមបណ្តោយផ្លូវលេខ១៩កែងផ្លូវលេខ១០២ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមសំដីរបស់មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក Nissan scion ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7045 បើកបរដោយឈ្មោះ មេ៉ង សុខចិន ភេទប្រុស អាយុ២៣ឆ្នាំ ដែលបានស្នាក់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានមន្រ្តីនគរបាលមូលដ្ឋានឃាត់ខ្លួនបពា្ចូនទៅឲ្យមន្រ្តីនគរបាលចរាចរណ៍ក្រុង ។ ចំណែកជនរងគ្រោះមានឈ្មោះ ហែម សុខា ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរធ្វើការនៅ CDC ដែលបានរងរបួសបាក់ជើងខាងស្តាំ ។
តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ជនរងគ្រោះជិះម៉ូតូម៉ាក Honda C125 មួយគ្រេឿង ពណ៍ ខ្មៅ ពាក់ស្លាកលេខ 1AQ-7705 ដែលបានបើកបរតាមបណ្តោយផ្លូវលេខ១០២ ពីកើតមកលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Nissan scion សេរីទំនើប ដែលបានបើកយ៉ាងលេឿនពីត្បូងមកជើង បានបុកម៉ូតូមួយគ្រេឿងយ៉ាងពេញទំហឹងបណោលឲ្យជនរងគ្រោះដួលខ្ទាតបាក់ជើងខាងស្តាំ ហើយរថយន្តព្យាយាមបើករត់គេចក៏ត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ជាប់ ហើយបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍សង្កាត់វត្តភ្នំ ចុះមកអន្តរាគមន៍ និងហៅផ្នែកជំនាញចរាចរណ៍ក្រុងចុះមកវាស់វេងយករថយន្តទាំង ២គ្រេឿងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានបពា្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗផងដែរ ៕

10614154_633643833419984_57229350755396620_n

ដោយ៖ តាំង ស៊ុនតិច

កម្ពុជាជោគជ័យ

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author