មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រន្ធត់ទៀតហើយ.!!! ពលរដ្ឋនឹងសិស្សសាលា ជាង១០នាក់ រងរបួសធ្ងន់ស្រាល ដោយរថយន្តហ៊ីយិនដាយបុករះ.!

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN } __________________________________________
ចេញផ្សាយថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៧ ខែមិនា ឆ្នាំ ២០១៨

ខេត្តកណ្ដាល៖ យ៉ាងហោចណាស់ សិស្សសាលា ចំនួន១១នាក់ នឹង០៣នាក់ រង់របួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹង ម៉ូតូសណ្ដោងរឺម៉ក នឹងម៉ូតូ ចំនួន៤គ្រឿងទៀត ខណ: ឈប់ស្ងៀម មួយកន្លែង រង់ចាំឲ្យសិស្សឆ្លងផ្លូវ ហេតុការណ៍នេះ បានកើតឡើង កាលពីវរលាម៉ោង១០ នឹង៥០ នាទី ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៨ នេះ លើផ្លូវជាតិ លេខ៦អា ចន្លោះគីឡូម៉ែត្រ ៣១-៣២ នៅចំណុច មុខសាលា បឋមសិក្សា វត្តថ្មី ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

បើតាមប្រភព ពីអ្នកបានឃើញ ហេតុការណ៍ បានឲ្យដេងថា មុនពេលកើតហេតុ មានសិស្សសាលា បានចេញពីសាលារៀន ដោយមានការឆ្លងផ្លូវ នឹងមានគ្រូ ឈបញ្ជាចរាចរណ៍ រួមទាំងរនាំង ហើយម៉ូតូសណ្ដោងរឺម៉ក នឹងម៉ូតូ ៤គ្រឿងទៀត បានឈប់ឲ្យសិស្ស ធ្វើការឆ្លងផ្លូវ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 3D.3460 ធ្វើដំណើរពី ជើង ទៅត្បូង លឿនដូចហោះ លុះមកដល់ ចំណុចកើតហេតុ បានជ្រុល បុកបុរះទាំងម៉ូត សណ្ដោងរឺម៉ក និងម៉ូតូ ៤គ្រឿងទៀត ដែលកំពុងឈប់ស្ងៀម យ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យអ្នកម៉ូតូ នឹងសិស្សសាលា រងរបួសធ្ងន់ស្រាល ជាង១០នាក់។

ប្រភពបានបន្តថា ក្រោយកើតហេតុ គេបានឃើញ សមត្ថកិច្ច សណ្ដាប់ធ្នាប់ នៃអធិការរដ្ឋាន នគរបាល ស្រុកមុខកំពូល ដឹកនាំដោយលោក អនុសេនីយ៍ឯក អ៊ុង ស៊ីថា នាយរងផ្នែក សណ្ដាប់ធ្នាប់ ចរាចរណ៍ ស្រុកមុខកំពូល បានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការវាស់វែង នឹងជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះ ដឹកជនរង
គ្រោះ ទៅមន្ទីរពេទ្យ ភ្លាមៗផងដែរ ។

បើតាមរបាយការណ៍ របស់សមត្ថកិច្ច សណ្ដាប់ធ្នាប់ ចរាចរណ៍ ស្រុកមុខកំពូល បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយ រថយន្ត១គ្រឿង ម៉ាកហ៊ឺយិនដាយ ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 3D.3460 ប្រភេទ
បែន បើកបរ មិនប្រយ័ត្ន ក៍ទៅបុក ម៉ូតូសណ្ដោងរឺម៉ក ១គ្រឿង នឹង ម៉ូតូ ០៤គ្រឿងទៀត ដែលឈប់ នៅលើទ្រូងផ្លូវ ចាំសិស្សឆ្លងផ្លូវ និង មនុស្សដើរ ឆ្លងផ្លូវ ចេញពីសាលា ដែលមានគ្រូ ដាក់រនាំងបាំង អោយសិស្សឆ្លងផ្លូវ។ ក្រោយកើតហេតុ { អ្នកបើកបរ រត់គេចបាត់)។

តាមការឲ្យដឹង ពីលោក អនុសេនីយ៍ឯក អ៊ុង ស៊ីថា នាយរងផ្នែក សណ្ដាបធ្នាប់ ចរាចរណ៍ ស្រុកមុខកំពូល បានឲ្យដឹងថា ករណីនេះ មធ្យោបាយធ្វើដំណើរ ដែរខូចខាតក្នុងនោះ រួមមាន៖ ទី១, ម៉ូតូសណ្ដោងរឺម៉ក ម៉ាកC100 កូរ៉េ ពណ៍ក្រហម ពាក់ផ្លាកលេខ កណ្ដាល 1Y.7623 បើកបរដោយឈ្មោះ យួន បូរ៉ា ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ដោយមាន រួមដំណើរជាមួយម្នាក់ ឈ្មោះ ពៅ សុភាន់ ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល ។

ទី២, ម៉ូតូម៉ាកគ្លីច ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GB.4062 បើកបរដោយឈ្មោះ ស៊ីម សុវណ្ណ ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងមានអ្នករួមដំណើរ ១នាក់ ឈ្មោះ យ៉ាត់ យាក ភេទស្រី អយុ ៤៥ឆ្នាំ មានីលំនៅ ភូមិជាមួយគ្នា។

ទី៣, ម៉ូតូម៉ាកហុងដា C125 សេរី២០០៦ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1Q.4459 បើកបរដោយ ឈ្មោះ សុច ស្វាង ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដោយមានឌុបចៅ ម្នាក់ពីក្រោយ ឈ្មោះ ប៊ូផាន់ សីហុង ភេទប្រុស អាយុ ១០ឆ្នាំ មានទីលំនៅ ភូមិសាមគ្គីឃុំ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ទី៤, ម៉ូតូម៉ាកហុងដា C125 សេរី2016 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1T.6565 បើកបរដោយ ឈ្មោះចែម កុសល់ ភេទប្រុស បអាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដោយមានឌុប មនុស្សម្នាក់ពីក្រោយ ឈ្មោះ ធឿន ឈុន អៀង ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិជាមួយគ្នា។

ទី៥, ម៉ូតូម៉ាកហុងដា C125 សេរី ២០១៧ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GH. 6008 បើកបរដោយឈ្មោះ ឌឿន ធាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិឈើទាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ដោយមានឌុប មនុស្ស២នាក់ ពីក្រោយ ១ ឈ្មោះ ណែម ស្រីពៅ ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅជាមួយគ្នា ។ នឹង២ ឈ្មោះ ធាន់ សុជាតា ភេទស្រី អាយុ ០២ឆ្នាំ មានទីលំនៅ ជាមួយគ្នា។ ដែលឈប់នៅលើទ្រូងផ្លូវ ក្នុងទិសដៅពី ជើងទៅត្បូង ហើយត្រូវបានរថយន្ត បង្កមកបុក ខណ:ឈប់ លើទ្រូងផ្លូវ ឲ្យសិស្សឆ្លងផ្លូវ ។

លោកអនុសេនីយ៍ឯក អ៊ុង ស៊ីថា បានបន្តឲ្យដឹងទៀតថា ហេតុការណ៍ខាងលើ បានកើតឡើង ខណ:សិស្ស ៣នាក់ កំពុងឆ្លងផ្លូវ ត្រូវបាន រថយន្តបង្កបុក រងរបួសធ្ងន់ ទី១, ឈ្មោះ ធី សូរីយា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ទី២, ឈ្មោះ អឿន លាងអេង ភេទស្រី អាយុ ៤ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខ
កំពូល ខេត្តកណ្ដាល។ នឹងទី៣, ឈ្មោះអឿន វួចឆេង ភេទស្រី អាយុ ១៣ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ ទាំង៣នាក់ ឈ្មោះ ប៊ូ ផាន់ សីហុង ឈ្មោះ ណែម ស្រីពៅ និង ឈ្មោះ អឿន លាងអេង និងមានជនរងគ្រោះ ១១នាក់ទៀត មានឈ្មោះ សុច ស្វាង , ឈ្មោះ ចែម កុសល់ , ឈ្មោះ ធឿន ឈុនអៀង , ឈ្មោះស៊ីម សុ វណ្ណ , ឈ្មោះយ៉ាត់ យាក , ឈ្មោះ ឌឿន ធាន់ , ឈ្មោះ ធាន់ សុជាតា , ឈ្មោះ យួន បូរ៉ា , ឈ្មោះ ធី សូរីយា , ឈ្មោះ អឿន វួចឆេង, និងឈ្មោះ ពៅ សុភាន់ , ត្រូវបបានបញ្ចូន ទៅព្យាបាល នៅពេទរកាកោង ៣នាក់ និងពេទ្យភ្នំពេញ ១១នាក់។

លោក អនុសេនីយ៍ឯក អ៊ុង ស៊ីថា បានបញ្ជាក់ថា ករណីខាងលើនេះ លោកបានដឹង ក្រោយពីទទួល បានពត៍មាន លោកក៍បានដឹងនាំ កម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ហើយបាន ធ្វើការវាស់វែង និងហៅរថយន្តស្គ្រោះ ដឹកជនរងគ្រោះ ទៅមន្ទីពេទ្យ សង្គ្រោះបន្ទាន់ភ្លាមៗ ផងដែរ ក្រោយពីធ្វើការវាសើវែង ទៅលើកន្លែងកើតហេតរួច កម្លាំងសមត្ថកិច្ច បានយកមធ្យោបាយទាំងអស់ មករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តន៍ ទៅតាមនិតិវិធីច្បាប់បន្ត។

សូមបញ្ជាក់ ករណីគ្រោះថ្នាក់ ចរាចរណ៍ បង្កឡើងដោយរថយន្ត ម៉ាកហ៊ីយិនដាយ ខាងលើនេះ ម៉ូតូ៤គ្រឿង និងម៉ូតូសណ្ដោង រឺម៉ក១គ្រឿង រួមទាំងរថយន្តបង្ក រងការខូចខាត ស្ទើទាំងស្រុង រីឯជនរងគ្រឡ រងរបួសធ្ងន់ ០៣នាក់ ស្រី ០២នាក់ នឹងរងរបួសស្រាល ចំនួន ១១នាក់ ក្នុងនោះ ស្រី ០៦នាក់ផងដែរ។ ហើយករណីនេះ សមត្តកិច្ច បានដាក់សេចក្ដី សន្និដ្ឋានថា ដោយអ្នកបើកបរ រថយន្ត ខ្វះការប្រុងប្រយ័ត្ន មិនគោរច្បាប់ នឹងមិនគោរព ក្រមសីលធម៌ របស់ខ្លួន នៅពេលបើកបរ ឃើញមនុស្យឈរឃាត់ និងធ្វើចរាចរណ៍ហើយ នៅតែមិនបង្អន់ល្បឿន ទើបបង្កករណីនេះឡើង៕

Share on Facebook