ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងស្នងការថ្មី ខេត្តមណ្ឌលគិរី

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN } __________________________________________
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៨ ខែមិនា ឆ្នាំ ២០១៨

ខេត្តមណ្ឌលគិរី៖ កាលពីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៨ មានពិធី ប្រកាស តែងតាំង តំណែង ស្នងការថ្មី ដោយលោក ឧត្តមសេនីយ៍ត្រី ឡោ សុខា អតីតស្នងការរង នគរបាល ខេត្តកណ្ដាល ទៅកាន់តំណែង ជាស្នងការ នគរបាល ខេត្តមណ្ឌលគិរី ជំនួសលោក ឧត្តម សេនីយ៍ទោ អ៊ុក សំណាង ដែលត្រូវបាន ផ្ទេរភារកិច្ច មកជា អនុប្រធាន នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញ។

ក្នុងពិធី ប្រកាសតែងតាំង តំណែងស្នងការថ្មីនេះ ដោយមានការអញ្ជើញ ជាអធិបតីភាព ប្រកាសតែងតាំង ស្នងការ ជាផ្លូវការ ខេត្តមណ្ឌគិរី ដោយនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ។ហើយនាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នេះ គេបានសង្កេតឃើញ មានការអញ្ជើញចូលរួម ពីសំណាក់ មន្ត្រីរាជការ ខេត្តមណ្ឌលគិរី នឹងពីមន្ត្រី មន្ទីពាក់ព័ន្ធ ជុំវិញខេត្តជាច្រើន ក្នុងនោះក៍មានការអញ្ជើញ ចូលរួម ពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនែគណអភិបាល ខេត្តមណ្ឌលគិរី ក្នុងពិធីនោះផងដែរ។

ក្នុងពិធីប្រកាស តំណែងស្នងការ ជាផ្លូវការ នាព្រឹកនោះ លោកឧត្តមសេនីយ៍ត្រី ឡោ សុខា បានប្តេជ្ញាចិត្តថា ក្រោយពី ប្រកាសតែងតាំង ជាស្នងការ លោកនឹងខិតខំ ក្នុងការទប់ស្កាត់ បទល្មើសផ្សេង ដែលបានកើតមាន នៅក្នុងទឹកដី នៃខេត្តមណ្ឌលគិរី នេះ ។ ហើយពិសេសជាងនេះ ទៅទៀតនោះ លោកបានប្ដេជ្ញាថា លោកត្រូវតតែរក្សា សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ នឹងភ្ញៀវជាតិ.អន្តរជាតិ មកទេសចរណ៍ នឹងទស្សនា លើឹកដី នៃខេត្តមណ្ឌលគិរីនេះ ឲ្យកាន់តែបានល្អជាងនេះ ៕ ដោយភ្នាក់ងារ ព័ត៌មាន CSN

សូមជួយស៊ែរព័ត៌មាននេះផង: