មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពលរដ្ឋជាច្រើនគ្រួសារ រស់នៅលើកោះរុងសន្លឹម អំពាវនាវសុំសម្ដេតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ នឹងអន្តរាគមន៍ ខណ:អភិបាលខេត្ត ចេញលិតិត បង្ខំឲ្យរុះរើលំនៅដ្ឋាន.?

 

https://youtu.be/g-8tLJjsxcs

ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅកោះរុងសន្លឹម ដែរអះអាងថា ពួកគាត់រស់នៅទីនោះ ជាយូឆ្នាំមកហើយ តាំងពីឆ្នាំ២០០១ តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ឲ្យបង្កើតភូមិ/សង្កាត់ នៅទីនោះ ហើយកន្លងមក អភិបាលខេត្ត ព្រះសីហនុ គឺលោក យន្ត មីន បានធ្វើលិខិតជូនទៅ ទេសរដ្ឋមន្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរយនីកម្ម នឹងសំណង់ សុំឲ្យធ្វើការវាស់វែង នឹងឃ្វាដី ជូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ ខណ:សុំណើរនោះ ពុំទាន់បានដោះស្រាយផង ស្រាប់តែមកដល់បច្ចុប្បន្ន លោក យន្ត មីន អភិបាលខេត្ត បានចេញលិខិត លេខ ១១២/១៨ សជណ ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ ស្តីពីរុះរើលំនៅដ្ឋាន នឹងសំណង់ របស់ពួកគាត់ ដោយថាពួកគាត់ បាបសង់លំនៅដ្ឋាន នឹងសំណង់ លើដីកងទ័ពជើងទឹកទៅវិញ។

ប្រជាពលរដ្ឋបន្តថា ហេតុនេះមានតែ សម្ដេចតេជោ ហ៊ុន សែន ទេ ជួយអន្តរាគមន៍ ក្នុងរឿងខាងលើនេះបាន សុំសម្ដេចតេជោ ដោះ
ស្រាយ នឹងស្វែងរកយុត្តិធម៌ ជូនពួកយើងខ្ញុំ ផ្ដល់កម្មសិទ្ធ ឲ្យពួកយើងខ្ញុំផង ឲ្យបានរស់រាន មានសិទ្ធនៅទីនេះ ប្រកបមុខរបរបន្តទៀតផង។

Share on Facebook