ស្ងាត់ៗ.! ល្បីថាឈ្មួញ វ៉ាន់ ចន្នី {ហៅ ចែច្រឹប} អាងខ្នងប្ដី ជាមេប៉ុស្តិ៍ច្រកខ្លាធំ នឹង អាងខ្នងមន្ត្រីធំ នៅខេត្តត្រូវជាពូ ធ្វើជំនួញឈើឡើងវិញ លើសមុនទ្វេដង.?

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________

ចេញផ្សាយថ្ងៃអាទិត្យ ១០រោច ខែចេត្ត ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១១ ខែមិនា ឆ្នាំ ២០១៨

រតនគិរី៖ ស្ងាត់ៗលេចចេញ មុខឈ្មួញឈើធំ ឈ្មោះ វ៉ាន់ ចន្នី { ហៅ ចែច្រឹប } ដ៍ល្បីកាលពីឆ្នាំមុន កន្លងមក ខាងធ្វើជំនួញឈើប្រណិត ឆ្លងដែន ទៅប្រទេស វៀតណាម នោះ បច្ចុប្បន្ន មេឈ្មួញស្រី ដ៍ល្បីរូបនេះ នឹងប្អូនប្រុស ឈ្មោះ ថាន ត្រូវបានគេសង្កតឃើញ កំពុងត្រូវ
ប៉ាន់ ក្នុងការធ្វើជំនួញឈើ ឆ្លងដែនទៅប្រទេស វៀតណាម សាជាថ្មីទៀតហើយ មានទ្រង់ទ្រាយធំ ជាងឆ្នាំមុនទ្វេដង គេសង្ស័យថា មានការឃុបឃិត នឹងបើកដៃ ពីសំណាក់ សមត្ថកិច្ច នឹងកងកម្លាំង អាវុធហត្ថ រួមទាំងមន្ត្រីគ្រាក់ៗ នៅសាលា ខេត្តរតនគិរី?។

បើតាមមន្ត្រីសាលាខេត្តម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យបណ្ដាញ ព័ត៌មាន CSN ដឹងថា៖ មេឈ្មួញធំ ពីអ្នកបងប្អូន ខាងលើ ក្រោយពីបាត់មុខ មួយរយៈ ពីរបរជំនួញឈើនេះ បច្ចុប្បន្ន កំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត ឆ្លងដែនខុសច្បាប់ ទៀតហើយ ។

ប្រភពខាងលើបន្តថា សកម្មភាពនេះ គេបានចាប់ផ្ដើម ពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ នេះ គេសង្តេតឃើញ ប្អូនប្រុស មេឈ្មួញ វ៉ាន់ ចន្នី { ហៅ ចែច្រឹប } មានឈ្មោះ ថាន បានរត់ការ តាមស្ថាប័នសមត្ថកិច្ច នឹងមន្ត្រីជំនាញ នៅក្នុងខេត្តរតនគិរី ដើម្បីដឹក ជញ្ជូនឈើ ខុសច្បាប់ ចេញទៅលក់ នៅប្រទេសវៀតណាម តាមច្រក ខ្លាធំ ក្រោមការគ្រប់គ្រង របស់លោក ផុន ជាមេប៉ុស្តិ៍ នឹងត្រូវជាប្ដី របស់មេឈ្មួញ ឈ្មោះ វ៉ាន់ ចាន្នី { ហៅ ចែច្រឹប } នេះផងដែរ ។ ហើយមួយទៀត ចេញតាមច្រក អូរថ្មរ ដោយប្រើប្រាស់ រថយន្តកែរឆ្នៃ { អ៊ីហ្វា } រាប់សិបគ្រឿង ដោយដឹកឈើប្រភេទ ឈ្លិច នឹង សុក្រំ ចេញពីរសហគមន៍ ឃុំសេដា នឹង ព្រៃដែនជម្រក សត្វព្រៃលំផាត់ ត្រង់ចំនុច អូរជីព , អូរក្រែង , អូរបោក នឹង សហគម៍ កែងសាន់ កាត់តាមភូមិ តាកុកភ្នង , ភូមិដរតូច ហើយឆ្លងដែនទៅលក់ នៅប្រទេស វៀតណាម បានយ៉ាងរលូនតែម្ដង?។

ប្រភពដដែរ បានបន្តទៀតថា៖ ឈ្មួញពីអ្នក បងប្អូនខាងលើ ដឹកឈើឆ្លងដែន ខុសច្បាប់បាន ដោយសារ មានខ្នងបង្អែកដ៍ធំ នៅពីក្រោយ ជាមន្ត្រីធំ នៅក្នុងខេត្តរតនគិរី ដែលត្រូវជាពូ ជាអ្នកជួយសម្រប់ សម្រួល សមត្ថកិច្ច ក្នុងការធ្វើ ជំនួញឈើនេះ?។

បើតាមប្រភព ពីប្រជាពលរដ្ឋ ក៍ដូចប្រជាសហគមន៍ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ក៍បាបឲ្យដឹង ផងដែរថា គ្រាន់តែរយ:ពេល ជាង១០ថ្ងៃ តែប៉ុណ្ណោះ ការកាប់ទន្រ្ទានព្រៃឈើ នៅតាមតំបន់ ព្រៃ សហគមន៍ នឹងព្រៃដន ជម្រកសត្វព្រៃ មួយចំនួន ពីសំណាក់ ក្រុមបក្ខពួក ដៃជើង មេឈ្មួញពីនាក់ បងប្អូន ខាងលើ ស្ទើតែរលាយ ហិនហោច អស់ទៅហើយ គឺមានការដឹកជញ្ជូនចេញពីព្រៃ យកមកលក់ ឲ្យមេឈ្មួញ ពីនាក់បងប្អូន ឈចាំប្រមូលទិញ នឹងដឹកជញ្ជូនចេញ ទៅវៀតណាម រាប់សិបគ្រឿង?។

ប្រភពដដែរ បានបន្តទៀតថា សកម្មភាព ដឹកជញ្ជូនឈើ ឆ្លងដែន ទៅប្រទេស វៀតណាម បាននោះ មានតែឈ្មួញធំៗ មានខ្នង មានខ្សែ នឹងបក្ខពួក ជាមន្ត្រីគ្រាក់ៗ នៅក្នុងខេត្តនេះទេ ទើបអាចធ្វើបាន មិនមានប្រជាពលរដ្ឋសាម៉ាញ់ ទៅធ្វើយ៉ាងនេះបាន ដូចឈ្មួញឈើ ឈ្មោះ វ៉ាន់ ចន្នី { ហៅ ចែច្រឹប } នឹងប្អូនប្រុស ឈ្មោះ ថាន នេះ បានទេ?។

ការលិចធ្លាយថា មេឈ្មួញដ៍ល្បី កាលពីឆ្នាំមុន ក្នុងការធ្វើជំនួញឈើ បានចេញរកស៊ីសាជាថ្មីនេះ បឍណ្ដាញព័ត៌មាន CSN មិនអាចស្វែងរក សុំការបំភ្លឺបានទេ ចំពើបុគ្គលពាក់ព័ន្ធ ខាងលើ រហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខ សម្រាប់ធ្វើការ ទំនាក់់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ៖បណ្ដាញ ព័ត៌មាន CSN រតនគិរី ស្ទាំងប្រម៉ាញ់


សូមជួយស៊ែរព័ត៌មាននេះផង: