នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃអង្គរ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៣ ខែមិនា ឆ្នាំ ២០១៨
ខេត្តកំពត៖ ស្ងាត់ៗបែកធ្លាយ រឿងអាស្រូវពុករលួយ របស់លោក ជុំ ប៊ុណ្ណារ័ត្ន មេប៉ូលីសប៉ុស្តិ៍ អន្តោប្រវេសន៍ ប្រចាំច្រកទ្វារ អន្តរជាតិ ព្រែកចាក ខេត្តកំពត ត្រូវបានមន្ត្រីតូចតាច ក្រោមឱវាតរបស់ខ្លួន លាតត្រដាងថា៖ លោក ជុំ ប៊ុណ្ណារ័ត្ន កំពុងឃុបឃិត នឹងបើកដៃ ឲ្យឈ្មួញឈ្មួញ នាំចូលទំនិញ គ្រប់ប្រភេទ នឹងបង្គាម៉ឹក ចូលមកកម្ពុជា ដើម្បីប្រមូលលុយ ក្រោមតុ នឹងលើតុ យកទៅជូនមេធំលើ សម្រាប់ ទប់តំណែង នឹងថែរក្សាកៅអី របស់ខ្លួន តទៅទៀត? ។
កាលពីថ្មីៗនេះ នៅថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០១៨ នេះ ប្រភពមួយ បានទម្លាយចេញពី មន្រ្តីផ្ទៃក្នុង នៃស្នាក់ការអន្តោប្រវេសន៍ ច្រកព្រែកចាក ដោយមិនបាន បញ្ចេញឈ្មោះ បានសម្ដែងនូវការ មិនពេញចិត្ត ទៅនឹងទង្វើ របស់លោក ជំុ ប៊ុណ្ណារ័ត្ន ដោយបានបង្ហើប ឲ្យបណ្ដាញ ព័ត៌មាន CSN ដឹងថា ៖ បច្ចុប្បន្ន លោក ជុំ ប៊ុណ្ណារ័ត្ន កំពុងប្រឹងប្រមូល ក្ដោបសេដ្ឋកិច្ច តាមរបៀបពុករលួយ ដោយគ្មានញញើត ទៅនឹងអង្គភាព ប្រឆាំងអំពើពុករលួយ បន្តិចណាសោះ?។
ប្រភពបាតបន្តថា៖ លោក ជុំ ប៊ុណ្ណារ័ត្ន ប្រព្រឹត្តគ្មានះញញើតបែបនេះ លោក ជុំ ប៊ុណ្ណារ័ត្ន ធ្លាបើអួតអាង ប្រាប់មិត្តភ័ក្រ្តខ្លួនថា៖ ទំរាំនឹងបាន ឡើងកាន់តំណែង ជាមេប៉ុស្តិ៍ ព្រែកចាកនេះ គាត់បានចាយ លុយ អស់ច្រើនណាស់ ឥឡូវត្រូវការ ស្រង់ដើមមកវិញ បើរវល់តែគិតញញើត នឹង ខ្លាចអង្គភាព ប្រឆាំងអំពើពុករលួយ បានលុយ ឯណា ជូនទៅមេធំលើ សម្រាប់ទប់តំណែង នឹងកៅអីនេះ? ។
ប្រភពដដែរ បានបន្តថា៖ ម្យ៉ាងទៀត លោក ជុំ ប៊ុណ្ណារ័ត្ន មិនសូវជាញញើត ក្នុងការប្រព្រឹត្ត ទង្វើទាំងនេះទេ ព្រោះលោក អាងមានអ្នកធំ ជាខ្នងបង្អែកដ៍រឹងមាំ ចាំជួយមេនគរបាល អន្តោរប្រវេសន៍ ច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ដែរកំពុងល្បីល្បាញ ខាងប្រើអំណាច ក្នុងការប្រមូលលុយ តាមរបៀបពុករលួយ ពីក្រុមឈ្មួញនាំ ចូលទំនិញ នឹង បង្គា ម៉ឹក នឹងក្ដាម ពីប្រទេសវៀតណាម តាមច្រកនេះ?។ ហើយសូម្បីតែ ទំនិញនាំចូលស្របច្បាប់ មានឯកសារ បង់ពន្ធត្រឹមត្រូវ ក៍ជៀសមិនផុត ពីបង់លុយ ឲ្យកូនចៅ ក្រោមការបញ្ជា របស់លោក ជុំ ប៊ុណ្ណារ័ត្ន ដែរអង្គុយចាំជម្រិត យកលុយពីក្រុមឈ្មួញ នៅតាមច្រក ស្លាបឆ្វេងស្ដាំទាំងនោះ ទៅតាមការកំណត់ដែរ?។
បញ្ហានេះ បណ្ដាញព័ត៌មាន CSN មិអាចស្វែងរក សុំការបំភ្លឺ ពីលោក ប៊ុណ្ណារ័ត្ន បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខ សម្រាប់ធ្វើការទំនាក់ទំនង ដូច្នេះរឿងនេះ មានតែថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ដែលជាថ្នាកើដឹងនាំ ការស្រាវជ្រាវ តាមដានអង្កេត ក្នុងរឿងនេះ រកឲ្យឃើញការពិត ដើម្បីចាត់វិធានការ ទប់ស្កាត់ ប្រកបដោយ ប្រសិទ្ធភាព។
ព្រោះថា ប្រភពកំពុងរិះគន់ លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល អន្តោប្រវេសន៍ ច្រកព្រែកចាក ក្នុងការប្រព្រឹត្ត អំពើពុករលួយ យ៉ាងខ្លាំង ដែរធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ ស្ថាប័ន នគរបាលជាតិ ទាំងមូល ហើយផលប្រយោជន៍ បានទៅមន្ត្រីពុករលួយ ដែលធ្វើអ្វីៗ តាមតែអំពើចិត្ត ។
បើតាមប្រភព ពីក្រុមអ្នករត់ការ ឯកសារ នាំចូលទំនិញតាមច្រក ទ្វារអន្តរជាតិ ព្រែកចាក បានឲ្យដឹងថា៖ នគរបាលអន្តោរប្រវេសន៍ ប្រចាំច្រកនេះ ដែជាមន្ត្រី ក្រោមការគ្រប់គ្រង របស់លោក ជុំ ប៊ុណ្ណារ័ត្ន កំពុងប្រព្រឹត្ត អំពើពុករលួយ យ៉ាងពេញបន្ទុក គ្មានញញើតអ្វីនោះឡើយ?។
ហើយក្រុមអ្នករត់ការ ឯកសារ បានឲ្យដឹងទៀតថា៖ ទោះបីក្រុមហ៊ុនពួកគេ នាំចូលទំនិញ ស្របច្បាប់ មានឯកសារ បង់ពន្ធគយ ជូនរដ្ឋត្រឹមត្រូវ យ៉ាងណាក៍ដោយ ក៍ក្នុង ០១ រថយន្តតូច ឬរថយន្តធំ ឬ១ កុងតឺន័រ ត្រូវបង់លុយលើតុ ក្រោមតុ ឲ្យលោក ជុំ ប៊ុណ្ណារ័ត្ន យ៉ាង
ច្រើន បន្ថែមទៀត ទើបអាចដឹកជញ្ជូន ទំនិញពីទឹកដីយួន ចូលទឹកដីខ្មែរ ដោយគ្មានការរំខាន?។
ហេតុដូចនេះហើយ អំពើពុករលួយ របស់លោក ជុំ ប៊ុណ្ណារ័ត្ន និងបក្ខពួក កំពុងធ្វើឲ្យឈ្មួញ និងអាជីវករ ឬក្រុមហ៊ុន ដែលនាំចូលទំនិញ ពីស្រុកយួនស្រប់ច្បាប់ រិះគន់កាន់តែខ្លាំងឡើងៗ ព្រោះត្រូវបង់លុយ ក្រៅផ្លូវការ ឲ្យក្រុមមន្ត្រី ពុករលួយ កាន់តែច្រើនឡើងៗ ដោយគ្មាន ចេញ វិក័យប័ត្រ អ្វីទាំងអស់។
ប្រភព ពីសមត្ថកិច្ច នៅច្រកទ្វារ អន្តរជាតិ ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ក៍បានឲ្យដឹងថា៖ កាលដែលលោក ជុំ ប៊ុណ្ណារ័ត្ន ហ៊ានប្រើអំណាច ប្រព្រឹត្តអំពើពុករលួយ យ៉ាងក្រអឺតកហរទមនេះ គឺដោយសារ អាងមានខ្នងបង្អែក យ៉ាងរឹងមាំ នៅក្នុងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយគេសង្ស័យថា ឯកឧត្តម សុខ ផល មេអន្តោប្រវេសន៍ ស្រុកខ្មែរ ជាអ្នកនៅពីក្រោយ ក្នុងរឿងនេះ ? ។ ហើយម្យ៉ាងទៀត សូម្បីតែប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចូល ទៅពិនិត្យ និង ព្យាបាលជំងឺ នៅស្រុកយួន ក៍ត្រូវបានក្រុមមន្ត្រី នគរ បាល អន្តោប្រវេសន៍ រួមបក្ខពួក របស់លោក ជុំ ប៊ុណ្ណារ័ត្ន ប្រើវិធីគា
បយកលុយ ស្រេចតែអំពើចិត្តដែរ? ។
បើតាមប្រភព ពីមន្ត្រីសមត្ថកិច្ច ខាងលើ បានបន្តឲ្យដឹងថា មន្ត្រីអន្តប្រវេសន៍ ទាំងនោះ ធ្វើទៅតាមបញ្ជា លោក ជុំ ប៊ុណ្ណារ័ត្ន ទាំងអស់ ដែលបានឃុបឃិតគ្នា ជាមួយសមត្ថកិច្ចគយ នឹងរដ្ឋាក ប្រចាំនៅទីនោះ និងសមត្ថកិច្ចពាក់ព័ន្ធ ដ៍ទៃទៀត បានរួមគ្នាបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ កាន់តែច្រើនឡើងៗ ជាថ្នូរនឹងផលប្រយោជន៍ ។
បញ្ហានេះ ប្រជាពលរដ្ឋ ក៍ដូចអាជ្ញាធរមូលដ្ឋាន បានធ្វើការលើកឡើងថា បញ្ហានេះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការ នគរបាលជាតិ ផងដែរថា មិនគួរបណ្ដែតបណ្ដោយ តទៅទៀតទេ ព្រោះគ្រាន់តែ ក្នុងមួយរយៈពេលខ្លីសោះ លោក ជុំ ប៊ុណ្ណារ័ត្ន ប្រើអំណាចប្រព្រឹត្ត អំពើពុករលួយ ល្បីឈ្មោះ យ៉ាងខ្លាំង ដែលមិនធ្លាប់មាន ពីមុនមក។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។
ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ៖ បណ្ដាញ ព័ត៌មាន CSN