នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃអង្គារ ១២រោច ខែចេត្ត ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៣ ខែមិនា ឆ្នាំ ២០១៨
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា កាលយប់មិញ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តដឹកឈើ នឹង រថយន្តកូន លោកស្នងការរង ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យរថយន្ត ទាំង២គ្រឿង រងការខូចខាត ស្ទើទាំងស្រុង។
បើតាប្រភព បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០ នាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ នេះ នៅតាមបណ្ដោយផ្លូវជាតិ លេខ៥ ត្រង់ចំណុច តារាំងបាល់ ខេត្តកំពង់ឆ្នាំង ស្ថិតក្នុង ភូមិឃ្លាំងប្រាក់ ឃុំប្អេរ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ករណីនេះ ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកកាមរី បាឡែន ពណ៍ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2G.9919 បើកក្នុងទិសដៅ ពីជើងទៅត្បូង លឿនដូចហោះ លុះមកដល់ ចំណុចកើតហេតុខាងលើ បានទៅបុកនឹងរថយន្ត ១គ្រឿង ម៉ាកហាយព្រីដ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2V.4840 របស់កូនលោកស្នងការង ខេត្តកំពង់ឆ្នាំង ខណ:កំពុង ដឹកក្រុមគ្រួសារ ដើរលេង យ៉ាងពេញទំហឹង រុញខ្ទប់ទៅនឹងគល់ឈើតែម្ដង។
ប្រភពបន្តថា ករណីនេះ ក្រោយកើតហេតុ គេមានកម្លាំង ប៉ូលីសសេដ្ឋកិច្ច នឹងកម្លាំងអាវុធហត្ថ បានចុះមកដល់ កន្លែងកើតហេតុ ជួយអន្តរាគមន៍ ទើបដឹងថា រថយន្តបង្ក ម៉ាកកាមរី បាឡែន ដឹកសុទ្ធតែឈើគ្រញ៉ូង ពេញរថយន្ត។ ហើយប្រភព មួយផ្សេងទៀត បានបង្ហើបឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ មកពីរថយន្តបង្កនេះ បើករត់ពីរថយន្ត ១គ្រឿងទៀត ធ្វើការដេញពីក្រោយ លុះមកដល់ចំណុច កើតហេតុខាងលើ ក៍បានជ្រុលទៅបុក នឹងរថយន្ត ១គ្រឿងទៀត របស់កូនលោកស្នងការរង កំពុងដឹកប្រពន្ធកូនដើរលេង យ៉ាងពេញទំហឹងតែម្ដង។
ប្រភពក៍បានបញ្ជាក់ ឲ្យដឹងផងដែរថា នៅក្នុងហេតុការណ៍នេះ មិនមានបណ្ដាល មានរងរបួសធ្ងន់ ដល់អាយុជីវិតមនុស្សទេ។ ហើយរថយន្តទាំង ២គ្រឿង នឹងជនបង្ក បើកបររថយន្ត ដឹកឈើគ្រញ៉ូង ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួនាំ នឹងធ្វើការស្ទូច រថយន្តទាំង២ យកទៅរក្សាទុក ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធី ។
ក៍ប៉ុន្តែ! អ្វីដែរចម្លែងនោះ ប្រភពបានបញ្ជាក់ថា រថតន្តទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ច ចែកគ្នា ១គ្រឿងម្នាក់ ដោយខាងកម្លាំងអាវុធហត្ថ យកទៅរក្សាទុក្ខ ១គ្រឿង ប៉ូលីសនគរបាលសេដ្ឋកិច្ច យកទៅរក្សាទុក្ខ ១គ្រឿង ដោយឡែង សមត្ថកិច្ច សណ្ដាប់ធ្នាប់ ចរាចរណ៍ នៃស្នងការរដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង អត់មានការងារធ្វើទេ៕ ដោយ៖ ប្រភពរាយការណ៍