លោក ឡាយ ចន្ថា លោក ឃួន ជឿន នឹងលោក លឹម គឹមវុធ កាន់តែល្បីថា អាងខ្នងលោក ប៊ុន សេង មេបញ្ជាការយោធា ភូមិភាគ៥ នាំគ្នាប្រព្រឹត្តអំពើពុករលួយ ពេញបន្ទុក.?

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃព្រហ្មស្បតិ៍ ១៤រោច ខែចេត្ត ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៥ ខែមិនា ឆ្នាំ ២០១៨

ខេត្តបន្ទាយមានជ័យ៖ លោក ឧត្តមសេនីត្រីយ៍ ឡាយ ចន្ថា ត្រូវបានប្រជាពលរដ្ឋ នឹង អាជ្ញាធរមូលដ្ឋាន នាំគ្នរិះគន់ថា អាងតែខ្លួនជាបងថ្លៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៑ុន សេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ ភូមិភាគ៥ យកតួនាទី ទៅឃុបឃិត រួមឃុបឃិតគ្នា ជាមួយលោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជារការ យោធាល្បាត ព្រំដែនគោក លេខ៥០៣ បើកច្រក ឲ្យឈ្មួញនាំចូល សត្វជ្រូក នឹង មាន់ រួមទាំង ទំនិញគេចពន្ធ ពីប្រទេសថៃ-ចូល មកកម្ពុជា យ៉ាងពេញបន្ទុក។ ហើយមិនតែប៉ុណ្ណោះ ពួកគេបានឃុប ឃិតគ្នា លួចបើកច្រករបៀង ឲ្យមេខ្យល់ នាំពលករឆ្លងដែន ទៅធ្វើការ នៅប្រទេសថៃ ដោយខុសច្បាប់ ជារៀងរាល់ថ្ងៃ?។

បើតាមប្រភពផ្ទៃក្នុង ពីមន្ត្រីយោធា លេខ៥០៣ ម្នាក់ ឈជើងនៅក្នុង ឃុំអូរបីជាន់ ដោយសុំ មិនបញ្ចេញ ឈ្មោះ បានទម្លាយ ព័ត៌មានខាង លើ ដោយអះអាង យ៉ាងច្បាស់ថា លោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ យោធាល្បាត ព្រំដែនគោក លេខ៥០៣ ជាមនុស្សស្និទ្ធ ជាមួយលោក ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការ ភូមិភាគ៥ ចាត់តាំងឲ្យគ្រប់គ្រង តាមច្រករបៀង ពិសេសៗ នឹងគ្រប់គ្រង ផ្នែកសេដ្ឋកិច្ច បានមកតាមរយ: ការបើកដៃ ឲ្យមន្ត្រីជាកូនចៅ របស់ខ្លួន ឃុបឃិត ជាមួយមេខ្យល់ នាំពលករ ឆ្លងដែនខុសច្បាប់ ទៅធ្វើការ នៅប្រទេសថៃ នឹងឃុបឃិត ជាមួយឈ្មួញ ឲ្យមាននាំចូលទំនិញ គេចព័ន្ធ ជាច្រើនប្រភេទ រួមទាំងការបើកដៃ ឲ្យឈ្មួញនាំចូល សត្វជ្រូករស់ នឹងមាន់រស់ ទាំងស្រប់ច្បាប់ នឹងមិនស្រប់ច្បាប់ យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃនោះ?។

ប្រភពបានបន្តថា ក៍ប៉ុន្តែ! ទោះយ៉ាងណា ក៍នៅចាញ់ សិទ្ធអំណាច របស់លោក ឧត្តមសេនីត្រីយ៍ ឡាយ ចន្ថា ខ្លះៗដែរ ព្រោះ ឯកឧត្តម ឧត្តមសេនីសេនីយ៍ឯក ប៊ុន សេង បានចាត់តាំង ឲ្យជាអ្នកគ្រប់គ្រង ច្រករបៀងធំៗ ដែលអាច រកសេដ្ឋកិច្ចបាន រាល់ថ្ងៃ? ។

ប្រភពដដែរ បានបន្តថា លោកឧត្តម សេនីយ៍ត្រី ឡាយ ចន្ថា ត្រូវជាបងថ្លៃ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង ដែរជាមេបញ្ជាការ ភូមិភាគ៥ សព្វថ្ងៃត្រូវបាន ឧត្តមសេនីឯក ប៊ុន សេង ចាត់តាំង ឲ្យគ្រប់គ្រង និងចាំប្រមូលលុយ តាមរបៀបពុករលួយ ពីឈ្មួញនាំទំនិញ នឹងសត្វជ្រូក រួមទាំងសត្វមាន់ នាំចូលខុសច្បាប់ ច្រករបៀងធំៗ ចំនួន២ គឺទី១, ច្រកតំបន់ អូរបីជាន់ នឹងទី២, ច្រករបៀង តំបន់១ ចំណែក ច្រករបៀង ផ្សេងៗទៀត ដែលស្ថិតនៅ ក្នុងការគ្រប់គ្រង របស់ភូមិភាគ៥ គឺត្រូវបាន ឯកឧត្តម ឧត្តមសេនីឯក ប៊ុន សេង បានចាត់តាំង ឲ្យលោក លឹម គឹមវុធ នាយរងភូមិភាគ៥ ត្រូវជាដន្លង របស់ ឯកឧត្តម ជាអ្នកគ្រប់គ្រង និងចាំប្រមូលលុយ ពីក្រុមឈ្មួញ យកមកដាក់ហោប៉ៅ និងទុកចែកគ្នីគ្នា ធ្វើមាមធ្វើបាន យ៉ាងក្រអឺត ក្រទមផងដែរ?។

បើតាមប្រភព ច្បាស់ការណ៍ ផ្សេងមួយទៀត បានឲ្យដឹងថា មេឈ្មួញដ៍ល្បី ខាងនាំសត្វជ្រូករស់ ពីប្រទេសថៃ យកមកចែកចាយ ជាយូឆ្នាំមកនេះ ត្រូវបានគេស្គាល់ យ៉ាងច្បាស់ថា ជាឈ្មួញជើងខ្លាំង ខាងនាំជ្រូកពីថៃ- ចូលមកកម្ពុជា ជារៀងរាល់ថ្ងៃនេះ មានពីនាក់ គឺទី ១, មានឈ្មោះ ផេង នឹង ទី២, ឈ្មោះ សឿន អ្នកទាំង ២នាក់នេះ បានធ្វើការដឹកជញ្ជូន ពីទឹកដដីថៃ ចូលកម្ពុជា មិនថាយប់ឬថ្ងៃទេ ស្ទើ តែស្រុតផ្លូវ ច្រកអូរបីជាន់ ទៅហើយ ទាំងស្រប់ច្បាប់ នឹងមិនស្រប់ច្បាប់ ទាំងនេះមកពី មានការឃុបឃិត គ្នាជាប្រព័ន្ធ រវាងលោក ឃួន ជឿន នឹង មន្ត្រីខិលខូច មួយចំនួន ជាមួយឈ្មួញ ទុច្ចរិតទាំងនោះ?។

បញ្ហាករណី ខាងលើនេះ ប្រសិនបើ មានសារព័ត៌មាន ខលទៅទំនាក់ទំនង ជាមួយមេៗឈ្មួញ ទាំងពីរនាក់នោះ ដើម្បីសុំការបំភ្លឺ គឺត្រូវបានចាំស្ដាប់ ពួកគេអួតអាងថា ជ្រូករបស់ពួកគេ បានបង់លុយ ឲ្យជំនាញ នឹងបង់លុយ ឲ្យមន្ត្រីយោធា នៅតំបន់នោះ រួចរាល់អស់ហើយ។ ហើយជ្រូកនេះ សុទ្ធតែមានច្បាប់ ត្រឹមត្រូវ បើចង់ដឹងច្បាស់ ទៅសួរមន្ត្រីយោធា ប្រចាំច្រកនិមួយៗ នឹងជំនាញទៅ ។

ដោយទែក មតិប្រជាពលរដ្ឋជាច្រើន បានលើកឡើង នឹងរិះគន់ផង ដែរថា អ្វីដែរជាការ អួតអាង របស់មេឈ្មួញ នាំជ្រូលរស់ចូលនេះ វាគ្រាន់តែជាការបិទបាំង នៅកំហុសឆ្គង ល្មើសច្បាប់ របស់ពួកគេតែប៉ុណ្ណោះ? ព្រោះថា ការនាំចូលសត្វជ្រូកនេះ មិនសង្ឃឹមថា ត្រឹមត្រូវ តាមច្បាប់ បានកំណត់ ល្អឥតខ្ចោះនោះទេ មានពេលខ្លះ សត្វជ្រូកទាំងនោះ មានលាយជ្រូកងាប់ យ៉ាងហោចណាស់ ក្នុង១ជើង ក៍ ២ក្បាល ទៅ ៣ក្បាលដែរ? ហើយក៍មិនមិនត្រឹមត្រូវចំនួន ដែរច្បាប់បានកំណត់ដែរ យ៉ាងហោចណាស់ ក្នុង១ជើង ក៍មានលើស ១០ក្បាល ទៅ ២០ក្បាលដែរ? ហើយក៍ធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន យ៉ាងខ្លាំង បញ្ហាក្លិនស្អុយ ទៅលើប្រជាពលរដ្ឋ រសើនៅតំបន់នោះ យ៉ាងខ្លាំងផងដែរ?។

ជាក់ស្តែង ករណីនេះ កាលពីរសៀល ថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ នៅវេលាម៉ោង១៥ នឹង ១៧នាទី បណ្ដាញ ព័ត៌មាន CSN យើង បានចុះទៅយកព័ឍត៌មានមួយ ទៅតាមប្រភពរាយការណ៍ ក៍បានទៅដល់ ចំណុច ច្រករបៀង មួយកន្លែង សំបូរទៅដោយ ដើមពុទ្រ្ទា ដែរឋិតនៅមិនឆ្ងាយ ពីច្រកអូរបីជាន់ ប៉ុន្មានទេ គឺនៅ ខាងជើងច្រក របៀង អូរបីជាន់ ចម្ងាយប្រហែល ៥០០ម៉ែត្រ ឃើញមានពលករខ្មែរ ជាច្រើននាក់ ត្រូវបានមេខ្សល់ នាំយកមកលាក់ទុក្ខ នៅក្នុងព្រៃ ហើយពលករ មួយចំនួនទៀត ត្រូវបានម៉ូតូ របស់មេខ្សល់ ដឹកចូលទៅក្នុងដីថៃ ជាបន្តបន្ទាប់ ។

ហើយនៅថ្ងៃដដែល នោះផងដែរ នៅវេលាម៉ោង១៩ នឹង៥៤នាទី យប់ បណ្ដាញព័ត៌មាន CSN យើង បានបន្ត ចូលទៅយកព័ត៌មាន នៅច្រករបៀង អូរបីជាន់ បន្តទៀត ក៍ឃើញមានរថយន្ត របស់ថៃ ជាច្រើនគ្រឿង កំពុងដឹកជ្រូក នឹងមាន់ រួមនិងទំនិញ ជាច្រើនប្រភេទ ផងដែរ បានយកមកសាង ដាក់រថយន្តខ្មែរ ដែរជារបស់ មេឈ្មួញ ដែលមានឈ្មោះ ដែរប្រភព បានផ្ដល់ព័ត៌មាន ឲ្យមកបណ្ដាញ ព័ត៌ មាន CSN យើង ខាងលើ និងឃើញមានឈ្មួញ ផ្សេងៗទៀត ផងដែរ។

បើតាមការបង្ហើបឲ្យដឹង ពីក្រុមកម្មករ កំពុងលើនៅទីនោះ បានឲ្យបណ្ដាញ ព័ត៌មាន CSN យើងដឹងថា សត្វជ្រូកកំពុងសាង ពីរថយន្ត ថៃ មកដាក់់រថយន្តមួយទៀតនេះ ជារបស់ថៅកែ ឈ្មោះ ផេង ហើយពួកគេ មិនដឹងទេថា ការនាំចូលសត្វជ្រូកនេះ មានច្បាប់ត្រឹមត្រូវ ឬយ៉ាងណានោះទេ គេគ្រាន់តែដឹងថា ឃើញចូលមកបែបនេះ ជារៀងរាល់ថ្ងៃ បើនិយាយ ពីស្ថាប័នពាក់ព័ន្ធ នៅទីនេះ មានស្ទើគ្រប់ស្ថាប័ន សូម្បីតែមន្ត្រីគយ ក៍មកចងអង្រឹងដេកនៅច្រក អូរបីជាន់នេះ ចាំយក លុយ ជារៀងរាល់ថ្ងៃដែរ? តែមិនដែរឃើញ មានការបង្ក្រាបអីណា ផង ឃើញតែមន្ត្រីមួយៗ អង្គុយចាំតែយកលុយតែប៉ុណ្ណោះ? ទាំងស្ថាប័នទាហ៊ាន ប្រចាំទីនេះ? ទាំងមន្ត្រីស្ថាប័នជំនាញ បសុពេទ្យ? ទាំងមន្ត្រីស្ថាប័នគយ? នឹងមន្ត្រីស្ថាប័ន ប៉ូលីសសេដ្ឋកិច្ច ផងដែរ? វាជាទម្លាប របស់មន្ត្រីខិលខូច មួយចំំនួនតូចនេះ ជាពីយូមកហើយ?។

ពាក់ព័ន្ធករណី ខាងលើនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ជាង១០ បណ្ដាញព័ត៌មានយើង បានទូរស័ព្ទទៅ លោក ផេង ផងដែរ ដើម្បីសាកសួរ ថា តើជ្រួករបស់គាត់ ពិតដូចកម្មករបាន ប្រាប់ឬដែរទេ ហើយការនាំចេញពីថៃ ចូលមកតាមច្រក តំបន់អូរបី
ជាន់នេះ មានច្បាប់អនុញ្ញាត ចេញពីមន្ត្រីជំនាញ ត្រឹមត្រូវដែរឬទេ? ព្រោះកន្លងមក មានប្រភពរាយការណ៍ថា ជ្រូកទាំងនេះ ជាជ្រូកសេះ ហោះ PC ឬច្បាប់អនុញ្ញាត ច្រើនតែរត់មកតាមក្រោយ នៅពេលមានបញ្ហា បើគ្មានបញ្ហាទេ ហោះទៅបានរលូន ក៏ប៉ុន្តែ! ទូរស័ព្ទ របស់លោក ផេង ថៅកែនាំចូលជ្ររូកដ៍ល្បី នៅពេលអ្នកព័ត៌មានយើង ខលចូលជាច្រើនដង តែគ្មានអ្នកលើកទទួល។

បើយោងតាម ការលើកឡើង របស់លោក ហ៊ុយ ទូច ប្រធាន ពេទ្យសត្វ ខេត្តបន្ទាយមានជ័យ កន្លលងមក បានឲ្យដឹងថា ជ្រូករបស់លោក ផេង គឺអនុញាត ឲ្យនាំចូលម្តងមក បានត្រឹមតែ ៥០ក្បាល តែប៉ុណ្ណោះ ប៉ុន្តែធាតុពិត ជារៀងថ្ងៃនេះ គឺលោក ផេង បានដឹកបន្លំភ្លែក មហាជន នឹងភ្នែកមន្ត្រីជំនាញ ដោយដឹកចាប់ពី ៦០ក្បាល ទៅ ៧០ក្បាល លើសរហូតទៅដល់ ១០ក្បាល ទៅ ២០ក្បាល គឺផ្ទុយពីមន្ត្រីជំនាញ បានអនុញ្ញាត់។

 

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ រូបភាព នឹង អត្ថបទ ដោយ៖ លោក រ៉ម សាវី

សូមជួយស៊ែរព័ត៌មាននេះផង: