យ៉ាងហោចណាស់ ២នាក់ស្លាប់ នឹង៣នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ ផ្ទុះគ្រាប់មីន.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង                                       នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃសុក្រ ១៥រោច ខែចេត្ត ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០១៨

កំពង់ស្ពឺ៖ យោងតាម សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅក្នុង បន្ទាយ ទាហ៊ានរថកោះ { ACO } ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដោយមានការ ធ្វេសប្រហែស បណ្ដាលឲ្យផ្ទុះគ្រាប់មីន នៅក្នុងបន្ទាយ ទាហ៊ាន ACO បណ្ដាលឲ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។

 

ហេតុការណ៍នេះ បើតាមកាឲ្យ ពីលោក ឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០១ នឹង ១៥នាទី រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបន្ទាយ ACO ត្រង់ចំណុច ជើងភ្នំក្អែកពង ស្ថិតក្នុងភូមិ ត្រពាំក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

ពាក់ព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់ណ្តាញ ព័ត៌មាន CSN ដឹងថា នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៨ នេះ មុនពេលកើតហេតុ ជនរងគ្រោះទាំង ៥នាក់ បានធ្វើការហ្វឹកហាត់ ពីវិធីរាវមីន ដោះមីន នៅចំណុច កើតហេតុខាងលើ ហើយពេលកំពុងរាវ ក៍បានឃើញ មានសញ្ញាគ្រាប់មីន នៅក្នុងដីដែលបន្សល់ទុក្ខ ពីជំនាន់សង្គ្រាម ក៍ធ្វើការជីកគាស់ ខណ:នោះ ជនរងគ្រោះម្នាក់ ឈ្មោះ កុយ ម៉ូក លើកយកមកកាន់ ស្រាប់តែផ្ទុះតែម្តង។

 

បើតាមការឲ្យដឹង ពីឯកឧត្តមស្នងការ នគរបាលខេត្រកំពង់ស្ពឺ បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ​ ឲ្យបណ្ដាញព័ត៌មាន CSN បានដឹងផងដែរថា ករណីនេះ បណ្តាលឲ្យ ជនរងគ្រោះ ២នាក់ស្លាប់{ ម្នាក់ ជាជនជាតិអូស្រ្តាលី } នឹងរបួស ៣នាក់ ក្នុងនេះមានម្នាក់ { ជាជនជាតិ អូស្រ្តាលី ផងដែរ }។ ឯកឧត្តម បានបញ្ជាក់ថា ជនរងគ្រោះ ទាំង ៣នាក់ បច្ចុប្បន្ន កំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ។

 

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះ នៅក្នុងករណីនោះ មានចំនួន ៥នាក់ ក្នុងនោះរួមមាន​៖ ទី១, ឈ្មោះ { AAROU SWE EIBU } ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិអូស្ត្រាលី ជាគ្រូបង្គោល « ស្លាប់ » ទី២, លោកវរសេនីយ៍ទោ កុយ ម៉ូក ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និង ជាគ្រូបច្ចេកទេស ដោះមីន « ស្លាប់ » ទី៣, លោកវរសេនីយ៍ត្រី សុខ សារិទ្ធ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែ មុខរបរយោធា { របួសស្រាល } ទី៤, លោកវរសេនីត្រីយ៍ ឡុង វុទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា{ របួសស្រាល} ទី៥, ឈ្មោះ BRA DVEY ភេទប្រុស អាយុ ៤១ឆ្នាំ ជន
ជាតិអូស្ត្រាលី ជាគ្រូបង្គោល { របួសស្រាល }។

 

ករណីខាងលើនេះ សមត្ថកិច្ច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សពជន រងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូន ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែក សពជនជាតិ អូស្ត្រាលី ត្រូវបានប្រគល់ ទៅឲ្យមន្រ្តីស្ថានទូត អូស្រ្តាលី ដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ផងដែរ ខណៈជនរងគ្រោះ ៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ៕ដោយបណ្ដាយ ព័ត៌មាន CSN

សូមជួយស៊ែរព័ត៌មាននេះផង: