លោក សួន បវរ អភិបាលខេត្ត បន្ទាយមានជ័យ រួមទាំងលោក អភិបាលក្រុងប៉ោយប៉ែត ពលរដ្ឋរិះគន់ថា គ្មានឆន្ទ:ក្នុងការទប់ស្កាត់ ល្បែងស៊ីសង ដើម្បីភូមិឃុំសុវត្ថិភាពទេ.?

ចេញផ្សាយថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែមិនា ឆ្នាំ ២០១៨

បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត មហាជនឲ្យឈ្មោះថា ទីក្រុងល្បែង ហើយក៍ជាឋានសួគ៌ ដ៍សប្បាយ របស់សេដ្ឋីៗមានលុយ ខ្មែរមួយចំនួន ដែលជាអ្នក ចូលចិត្តល្បែ
ង នាំគ្នាសម្រុក ទៅទីនោះ ផងដែរ។ ហើយក៍ជា ឋាន
នរក របស់ប្រជាពលរដ្ឋ ក្រីក្រផងដែរ.? ។

ជាកស្ដែង នៅក្រុងប៉ោយប៉ែត នាពេលបច្ចុប្បន្ន គេសង្កេតឃើញ កើតមានល្បែង ស៊ីសងគ្រប់ប្រភេទ ទាំងស្រប់ច្បាប់ នឹងល្បែងអនាធិបតេយ្យ ដែរជាឆ្នាំងបាយ របស់សមត្ថកិច្ច មួយចំនួន ទាំងនេះ ត្រូវបានមហាជន មើលឃើញថា ជាសកម្មភាព អសកម្ម របស់សមត្ថកិច្ច ហើយក៍ជា ការអសមត្ថភាព របស់ថ្នាក់ដឹងនាំខេត្ត ដែរមាន ឯកឧត្តម សួន បរវ ដែរជាអភិបាល នៃគណអភិ
បាលខេត្ត បន្ទាយមានជ័យ ផងដែរ ។

ពាក់ព័ន្ធ ល្បែងស៊ីសង កើតមានយ៉ាង អនធិបតេយ្យ នេះ ប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត ជាច្រើន បានសម្ដែង នូវការមិនពេញចិត្ត ទៅលើថ្នាក់ដឹកនាំក្រុង នឹង ថ្នាក់ដឹកនាំខេត្ត ដោយពួកគាត់ បានធ្វើការ លើកឡើងថា សព្វថ្ងៃចៅហ្វាងក្រុង នឹង ចៅហ្វាយខេត្ត ហាក់ដូច មិនបានយកចិត្តទុក្ខដាក់ ពីគោនយោបាយ របស់រាដ្ឋាភិបាល ទៅលើ ភូម/ឃុំ មានសុវត្ថិភាព ទាំង៩ចំណុចទេ បណ្ដោយឲ្យមន្ត្រី ក្រោមឱវាទ ឆ្លៀតឱកាស ទៅឃុប
ឃិតជាមួយ មេបនល្បែង នឹង មន្ត្រីខ្លះទៀត យកតួនាទីទៅកាងល្បែង រហូតមន្ត្រីខ្លះ ឈានទៅដល់ បើកល្បែង
ស៊ីសង ទាំងខ្លួន ជាមន្ត្រីយុត្តិធម៌ ទៀតផង។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author