ព្រះវិហារ វត្តរតនបុប្ផារាម { ហៅវត្ត ព្រែកអញ្ចាញ } រួមទាំងសមិទ្ធិផលនានា ត្រូូវបានកាត់ឬសខណ្ឌសីមា នឹងខ្សែបូ ប្រើជាផ្លូវការហើយ ក្រោមអធិបតីភាព​ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច នឹងហិរវត្ថុ.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែមិនា ឆ្នាំ ២០១៨

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៥ ខែមិនា កន្លងទៅថ្មីៗនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះពង្រឹង ស្រុកមុខកំ បានអញ្ជើញ កាត់ឬស ខណ្ឌស្សីមា ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តរតនៈបុប្ផារាម { ហៅវត្តពព្រែកអញ្ចាញ } ស្ថិតនៅក្នុង ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ពីធីបុណ្យ បញ្ចុះខណ្ឌសីមា នឹង ឆ្លងសមិទ្ធិផល នានា ខាងលើនេះ បើតាម សង្ឃដីកា ព្រះចៅអធិការ វត្តរតន:បុប្ផារាម { ហៅវត្ត ព្រែកអញ្ចាញ } បច្ចុប្បន្ន ជាព្រះចៅអធិការ { ទី៨ } គឺព្រះនាម សាយ សិម បានឲ្យបណ្ដាញ ទូរទស្សន៍ CSN ដឹងថា ទាំងនេះមានការ ជួយឧបត្ថម្ភ ពី ឯឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោក
ស្រី នឹង ញាតិញោម ពុទ្ធបរិស័ទ ទាំងក្នុង នឹង ក្រៅប្រទេស ផងដែរ ។

ហើយកម្មពិធីនេះ បានប្រារព្ធធ្វើឡើង មានរយ:ពេល ៤យប់ – ៥ថ្ងៃ គឺចាប់ពីថ្ងៃ ទី១១ ខែមិនា រហូតមកដល់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០ ១៨ ទើបកាត់ ឬសខណ្ឌសីមា នឹង កាត់ខ្សែបូរ ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះស្រុកមុខកំពូល ។

ព្រះចៅអធិការ បានមានសង្ឃដីកា ឲ្យដឹងទៀតថា ព្រះវិហារ ខាង លើនេះ បានបញ្ចុះខណ្ឌសីមា មានចំនួន ៣ ដងហើយ ។ ហើយព្រះចៅអធិការ វត្តរតន:បុប្ផារាម { ហៅវត្ត ព្រែកអញ្ចាញ } នេះ ចាប់តាំងពី កកើតវត្តមក មានចំនួន { ៨ ចៅអធិកា } ទី១ ព្រះចៅអធិការ ព្រះនាម ទេព , ព្រះអធិការ ទី២ព្រះនាម ឯក , ព្រះចៅអធិការ ទី៣ ព្រះនាម មាស នូ លាចាកសិក្ខាបទ ចត្ថាស័ក ព.ស ២៤៤៦ ត្រូវនឹង គ.ស ១៩២៣ ។ ព្រះចៅអធិការ ទី៤ ព្រះនាម តូច ស្រី ទទួលអនិច្ចធ​ម្ម ឆ្នាំមមែ នព្វស័ក ព.ស ២៥១១ ត្រូវនឹង គ.ស ១៩៦៧ ។ ព្រះចៅអធិការ ទី៥ ព្រះនាម កុយ យុង ទទួលអនិច្ចធម្ម ឆ្នាំវក ចាត្វាស័ក ព.ស ២៥៣៦ ត្រូវនឹង គ.ស ១៩៩២ ។ ព្រះចៅអធិការ ទី៦ ព្រះនាម សៅ យ៉ា ទទួលអនិច្ចធម្ម នៅថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ ឯកស័ក ព.ស ២៥៤៣ ត្រូវនឹង ថ្ងៃទី៧ ខែមេសា គ.ស ២០០០ ។ ព្រះចៅអធិការ ទី៧ ព្រះនាម យួន សំអុល ទទួល
អនិច្ចកម្ម នៅថ្ងៃពុធ ១៥កើត ខែកក្តិក ឆ្នាំរោង ចត្តាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃ ទី២៨ ខែវិច្ឆិកា គ.ស ២០១២ ។ នឹងព្រះចៅអធិការ ទី៨ ព្រះនាម សាយ សិម គឺជា ចៅអធិការ បច្ចប្បន្ននេះ។

ចៅអធិការ មានសង្ឃដីកា បន្តថា ចាប់តាំងពី អាត្មាធ្វើជា ចៅអធិការ គឺអាត្មា ជាអ្នកបន្តកសាង សមិទ្ធិផល នៅក្នុងវត្តនេះ ។ ហើយជាក់ស្ដែង ដោយឃើញ ព្រះវិហារនេះ មានដំបូរទាបពេក ហើយមានការ ទ្រុឌទ្រោម ដោយអន្លើៗ ទើបព្រះសង្ឃ អាចារ្យ គណ:កម្មការ នឹង ពុទ្ធបរិស័ទ ជិតឆ្ងាយ បានរួមកម្លាំងគ្នា កែលំអ ព្រះវិហារចាស់នេះ សាជាថ្មី ឲ្យបានខ្ពស់ នឹង មានសោភណភាព ល្អជាងមុន។ ហើយព្រះវិហារនេះ ស្ថាបនារួចរាល់ ជាស្ថាពរ នៅខែកុម្ភ: ឆ្នាំ២០១៨ នេះ ៕ ដោយ៖ ការិយាល័យ ទូរទស្សន៍ CSN ព័ត៌មាន

សូមជួយស៊ែរព័ត៌មាននេះផង: