ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី នៅផ្លូវ២៧១ ជិតច្រមុះជ្រូកក្បាលថ្នល់ ពលរដ្ឋរិះគន់ថា មកពីអាជ្ញាធរ នឹងសមត្ថកិច្ច មិនព្រមដោះវែនតាខ្មៅចេញ បានជាមើលមិនឃើញ

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃព្រហស្បត៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមិនា ឆ្នាំ ២០១៨

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណអភិបាល រាជធានីភ្នំពេញ ត្រូវបានមហាជន ជាច្រើន នៅភ្នំពេញ ធ្វើការរិះគន់ចំៗថា៖ លោក ឃួង ស្រេង ជាអភិបាល រាជធានីភ្នំពេញ អសមត្ថភាព ក្នុងការដឹកនាំ នឹងបញ្ជា ទៅលើមន្ត្រី ក្រោមឱវាទ របស់ខ្លួន ឃើញតែប្រជុំ នឹងដាក់បទបញ្ជា ឲ្យមន្ត្រីក្រោមឱវាទ អស់លោកៗ ដែលជាចៅហ្វាយខណ្ឌ នឹង អស់លោកៗ សមត្ថកិច្ច ដែលជាអធិការនគរបាល តាមបណ្ដាលខណ្ឌ ឲ្យយកចិត្តទុកដាក់ ក្នុងការបង្ក្រាប នឹង ទប់ស្កាត់ ឲ្យខាងតែបាន រាល់ល្បែងស៊ីសង គ្រប់ប្រភេទ តែផ្ទុយទៅវិញ គេនៅតែសង្កេតឃើញ មេៗបនល្បែង ទាំងថ្មី ទាំងចាស់ បើកលេងពេញបន្ទុក លើសពីជំនាន់ អភិបាលក្រុងមុនៗទៀត។

ប្រភពពីមហាជន បានបន្តថា៖ ជាក់ស្ថែង បច្ចុប្បន្ន គេសង្កេតឃើញ នៅតាមបណ្ដោយផ្លូវ លេខ២៧១ ទៅទល់នឹង ច្រមុះជ្រូកក្បាលថ្នល់ មានកន្លែង បើកលេងល្បែង ស្ទើគ្រប់ប្រភេទ ជាពិសេសនោះគឺ ល្បែងបាញ់ត្រី កំពុងពេញនិយម សម្រាប់ក្មេងៗ សន្ទាប់យុវវ័យ ដែលជាទំពាំងស្នងឬស្សី ឥឡូវនេះ ត្រូវបានគេមើលឃើញថា ទំពាំងទាំងនោះ រលួយស្អុយអស់ហើយ! ដោយសារតែល្បែងទាំងនោះ។ ហើយទាំងនេះ ក៍មកពីអស់លោកៗ ចៅហ្វាយខណ្ឌ នឹង អលោកៗ អធិការនគរបាលខណ្ឌ មិនព្រមដោះ វែនតាខ្មៅចេញ ហើយបើកភ្នែកមើល ទើបបណ្ដាលឲ្យក្មេង ដែលជាទំពាំង ស្នងឬស្សីទាំងនោះ ស្អុយរលួយបែបនេះ ។

ជាពិសេស គេសង្កេតឃើញ មានទីតាំង បើងលេងល្បែង ប្រភេទហ្គេមបាញ់ត្រី មួយកន្លែង នៅជិតច្រមុះជ្រូក ក្បាលថ្នល់ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើក ឲ្យអ្នកញៀនល្បែង ទាំងក្មេងទាំងចាស់ ចូលលេងយ៉ាងពេញបន្ទុក ជាពិសេស នៅពេលយប់ ផ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់សិបម៉ឺន ក្នុង១ថ្ងៃៗ គេស្ង័យថា នៅក្នុងនោះ មានចែកចាយ នឹងប្រើប្រាស់ នូវសារធាតុញៀនផងដែរ។ ហើយទីតាំងមួយនេះ មិនដែរឃើសមត្ថកិច ឬអាជ្ញាធរ ទៅក្បែរសោះ? មិនដឹងថា អាជ្ញាធរ នឹង សមត្ថកិច្ច ទាំងនោះ ត្រូវថ្នាំសណ្ដុំ របស់មេបនល្បែងហើយ ឬយ៉ាងណានោះទេ!។

បើយោងតាមប្រសាសន៍ ក៍ដូចបទបញ្ជា របស់ ឯកឧត្ដម ជួន សុវណ្ណ ស្នងការ រាជធានីភ្នំពេញ បានប្រកាស់ យ៉ាងក្ដែងៗថា នៅរាល់បទល្មើស ក៍ដូចជាល្បែងសុីសង គ្រប់ប្រភេទ ត្រូវតែចុះបង្ក្រាប នឹងទប់ស្កាត់ ឲ្យខាងតែបាន បើនៅក្នុងទឹកដី ខណ្ឌណា ខណ្ឌនោះ ត្រូវតែទទួលខុសត្រូវ ក៍ប៉ុន្តែ! គេនៅតែ សង្កេតឃើញ ល្បែងសុីសង ប្រភេទហ្គេម បាញ់ត្រី ជាច្រើនកន្លែង នៅក្នុងទឹកដី ខណ្ឌចំការមន ជាក់ស្ដែង ដូចជាទីតាំងមួយកន្លែង ខាងលើនេះ គេមិនដែលឃើញ ខាងអាជ្ញាធរ នឹងសមត្តកិច្ច ចុះមកបង្ក្រាប បានម្ដងណានោះទេ ផ្ទុយនឹងបទបញ្ជា របស់ ឯកឧត្ដម ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ។

ពាក់ព័ន្ធទៅនឹង ល្បែងស៊ីសង កំពុងកើតមានដូចផ្សិត នៅខណ្ឌចំការមន រាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋ បានលើកឡើងថា បើអាជ្ញាធរ នឹងសមត្ថកិច្ច ខណ្ឌចំការមន នៅតែបន្ត ធ្វើប្រងើយ មិនមានវិធានការ បង្ក្រាបនឹងទប់ស្កាត់ ល្បែងស៊ីសងទាំងនោះ ឲ្យស្របទៅតាមគោនយោបាយ ទាំង ៩ចំណុច របស់រដ្ឋាភិបាល គឺភូមិ/ឃុំ សុវត្ថិភាព នេះទេ គឺពួកគាត់ ជាប្រជាពលរដ្ឋ ច្បាស់ជាសង្ឃឹម នឹងទុកចិត្ត ទៀតហើយ។

បើតាមការរៀបរាប់ ពីប្រជាពលរដ្ឋ រស់នៅ ក្បែរទីតាំង ហ្គេមបាញ់ត្រី ខាងលើនេះ បានសម្ដែង នូវការភយ័ខ្លាចយ៉ាងខ្លាំង បញ្ហាចោរលួច ចោរឆក់ នឹងប្លន់ ពួកគាត់សំណូមពរ មកដល់ ឯកឧត្ដម ជួន សុវណ្ណ ស្នងការ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ សូមឯកឧត្ដមមេត្តា ដាក់កម្លាំងចុះ ពិនិត្យនឹងតាមដានអង្កេត ទៅលើទីតាំងនេះ នឹងមានចំណាត់ការបង្ក្រាប ជាបន្ទាន់ផង ដើម្បីសេចក្ដីសុខ របស់ពលរដ្ឋ។

ពាក់ព័ន្ធការលើកឡើង ពីប្រជាពលរដ្ឋ ជុំវិល្បែងស៊ីសង ហ្គេមបាញ់ត្រី មានទីតាំងខាងលើ បណ្ដាញព័ត៌មាន CSN មិនអាចស្វែងរក សុំការបំភ្លឺពីលោក អភិបាលខណ្ឌចំការមន នឹង លោកអធិការនគរ បាលខណ្ឌ បាទេរហូតមកដល់ថ្ងៃនេះ ដោយទៅដល់ខណ្ឌ ជាច្រើនដង តែមិនបានជួប ដោយឡែកលោក អធិការវិញ គ្មានលេខទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ៖ អ្នកប្រមាញ់ក្រុង

សូមជួយស៊ែរព័ត៌មាននេះផង: