ស៊ីនោះស៊ី.! ជាង១០ឆ្នាំហើយ ទំនិញគេចពន្ធ ប្រភេទថ្នាំគីមីពុល រាប់សិបតោន ឈ្មួញនាំចូលពីវៀតណាម តាមច្រកប៉ាក់ណាម ព្រែកជ្រៃ ពេលមានរាយការណ៍ ពីអ្នកព័ត៌មាន ប៉ូលីសសេដ្ឋកិច្ច ថាឲ្យគយចាប់ គយថាឲ្យប៉ូលីសចាប់.!!!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០១៨

ខេត្តកណ្ដាល ៖ ទំនិញគេចពន្ធ ប្រភេទថ្នាំគីមីពុល រាប់សិបតោន ត្រូវបានឈ្មួញ នាំចូលមកពី ប្រទេសវៀតណាម តាមច្រករបៀង ប៉ាក់ណាម ព្រែកជ្រៃ ដឹកជញ្ជូនតាមទូក យ៉ាងរលូន មកលើកដាក់ឡាន ដឹកបន្ត យកមកស្តុកទុក្ខ ក្នុងឃ្លាំងមួយកន្លែង ស្ថិតនៅ ឃំុត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ហើយបន្តដឹកចែកចាយ តាមបណ្តាខេត្ត/ក្រុង នានា យ៉ាងពេញបន្ទុក ដោយគ្មានមន្ត្រី មន្ទីរស្ថាប័នជំនាញ ពាក់ព័ន្ធណា មកធ្វើការរត្រួតពិនិត្យ ម្ដងណាសោះ។

 

ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋ នៅឃុំត្រោយស្លា បានឲ្យដឹងថា ឈ្មួញដែលរកសុី នាំថ្នាំពុលគីមី ពីស្រុកយួន ចូលមកខ្មែរនេះ ឈ្មោះ ហ៊ា បាក់ឆេង មានទីលំនៅ ភូមិលេខ៤ ឃំុត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។ ហើយទីតាំង ដែលគេឡើង ថ្នាំពលនេះ នៅចំណុចខាងត្បូង កំពងចម្លង កោះចាស់ ស្ថិតក្នុង ឃំឈើខ្នៅ ស្រុកកោះធំ និង នៅចំណុច កោះស្នេហ៍ ស្ថិតក្នុង ឃំុឈើខ្មៅ មួយកន្លែងទៀត ដោយមានរយន្តកូរ៉េ រង់ចាំដឹកជញ្ជូន ៣គ្រឿង ទៅ ៤គ្រឿង ជារៀងរាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេង គ្មានញញើត អ្វីបន្តិចសោះ។

 

បើតាមប្រភព ពីក្រុមអ្នករកសុី ដឹកទំនិញ ថ្នាំគីមីពុល ពីស្រុកយួន មកកម្ពុជា បានអះអាងថា ពួកគាត់បានរត់ការបង់លុយ ឲ្យទៅមន្រ្តី ជំនាញពាក់ព័ន្ធ រួចអស់ហើយ តាំងពីក្រោម រហូតដល់លើ បើមិនអញ្ចឹងទេ ពួកគាត់មិចនឹងអាច រកស៊ីបាន មកដល់សព្វថ្ងៃនេះ បើគិតទៅ គឺមានរយ:ពេល ជាង១០ឆ្នាំ មកហើយ។

 

បើប្រភព ពីក្រុមតៃកុងឡាន ដឹកជញ្ជូន បានលួចបង្ហើប ឲ្យបានដឹងថា ទំនិញពួកគេដឹកនេះ ក្នុង១ឡាន ឬ១ជើង ខាងគ្រឿងយន្ត គេតម្រូវឲ្យបង់លុយ ចំនួន ៦០ម៉ឺនរៀល { ហុកសិបម៉ឺនរៀល } ប៉េអឹម ចំនួន ៨០០០០រៀល ប៉ូលិសសេដ្ឌកិច្ច ខេត្ត /ក្រសួង ៤០ម៉ឺនរៀល ទៅ 50មឺុនរៀល ហើយក៍ត្រូវបង់ ទៅឲ្យប្រធាន និង អនុប្រធានការិយាល័យនិតិកម្ម ផងដែរ។

 

គួរបញ្ជាក់ផងដែរថា រឿងដែលធ្វើឲ្យ អ្នកសារព័ត៌ មិនយល់នោះ ត្រង់ថា នៅពេលដែរ អ្នកសាេរព័ត៌មានយើង ធ្វើការថតបាន សកម្មភាព ដឹកជញ្ជូន ថា្នំគីមិីពុលនេះ ហើយបានរាយការណ៍ នឹងផ្ដល់ព័ត៌មាន ទៅប៉ូលិសសេដ្ឌកិច្ច ពីឈ្មួញកំពុងធ្វើសកម្មភាព ត្រូវបានគាត់ ប្រាប់មកវិញថា ប្រាប់ឲ្យគយចាប់ទៅ ចំណែកខាងគយថា ឲ្យប៉ូលិសចាប់ទៅ ដោយឡែក លោក ចាន់វៀ អនុប្រធាន ការិយាល័យ និតិកម្ម ឮតែគាត់ថា ចាប់ៗ គឺចាប់មែន ចាប់លុយដាក់ហោប៉ៅ នឹង ចាប់កាវស្រា តែប៉ុណ្ណោះ ព្រោះថា លោក ចាន់វៀ អនុប្រធាន ការិយាល័យ ត្រូវបានគេឃើញផឹកសុី ជាមួយមេឈ្មួញ ឈ្មោះ ហ៊ា បាក់ឆេង នៅហាង ស៊ុបសុផល ជិតធានាគារ អេសុីលីដា ស្ទើរាល់ថ្ងៃ?។

 

បើយោងតាមប្រភព ព័ត៌មាន ពីអ្នករកសុី លក់ថ្នាំពុលគីមី តាមផ្ទះ ក្នុងបណ្តាស្រុក មួយចំនួន បានឲ្យដឹងផងដែរថា រាល់ខែមានក្រុមមន្ត្រី របស់ប្រធាន ការិយាល័យ និង មន្រ្តីនិតិកម្ម ត្រួតពិនិត្យ ថ្នាំពុលខាងលើនេះ តែងតែដើរត្រួតពិនិត្យ តាមផ្ទះដែលមានលក់ ថ្នាំគីមីពុលទាំងនេះ រាល់ដើមខែម្តង តែការចុះនោះ គ្រាន់តែជាងការ យកឡេះតែប៉ុណ្ណោះ ការពិតគឺចុះ មកយកលុយ។ ហើយបើអ្នករកសុីណា មួយមិនបង់លុយ ទៅតាមការទាមទា របស់ពួកគេទេ គេនឹងហៅ ខាងក្រសួង ឲ្យចុះទៅចាប់ពិន័យ រាប់លានរៀល ដូច្នេះអ្នករកសុី ដូចពួកគាត់ ត្រូវតែបង្ខំចិត្ត បង់លុយឲ្យ ទៅក្រុម មន្ត្រីគ្រាប់ល្ពៅប្រភេទទី១ នោះ ដោយមិនអាចប្រកែក ឬគេចវេសបានឡើយ។

 

ពាក់ពន្ធទៅនឹងទង្វើ របស់មន្ត្រីស្ថាប័ន ពាក់ព័ន្ធមួយចំនួន ខាងលើ ប្រជាពលរដ្ឋ ដែលជាអាជីវករ ទទួលពីការចែកចាយ របស់ឈ្មួញធំនាំចូល បានសុំណូមពរ ទៅដល់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាក់ព័ន្ធ នឹងប្រធានមន្ទីរ និតិកម្ម មេត្តាត្រួតពិនិយ្យ ទំនិញទាំងនោះ នឹងដាក់ការអង្កេត ទៅលើប្រធាន ការិយាល័យ នឹង អនុប្រធានការិយាល័យ និតិកម្ម ខាងលើនេះ ជាបន្ទាន់ផង ។ តែទោះយ៉ាងណា សូមតែ ឯកឧត្ត ម៉ៅ ភារុណ អភិបាល នៃគណអភិបាល ខេត្តកណ្ដាលទេ មេត្តាដាក់ការអង្ករត លើករណីខាងលើនេះ ជាបន្ទាន់ផង ព្រោះករណីនេះ ត្រូវបានប្រភព អះអាងថា បានកើតឡើង ជាង១០ឆ្នាំមកហើយ ដោយមន្ត្រីខិលខូច មួយក្រុមតូច ខាងលើបានឃុបឃិតគ្នា ជាប្រព័ន្ធ ។

 

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

 

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ៖ សហការី CSN

សូមជួយស៊ែរព័ត៌មាននេះផង: