លោក ញ៉ែម រចនា ពលរដ្ឋរិះគន់ថា កំពុងយកអំណាច ជាឧត្តមសេនីយ៍យោធា កងអក្សសម្ដេចតេជោ ហ៊ុន សែន ទៅធ្វើអាជីវកម្មជីកយកអាចម៍ បំពានលក្ខណ៍ របស់ក្រសួងរ៉ែ នឹងថាមពល.?

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃច័ន្ទ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០១៨

 

ខេត្តកណ្តាល៖ រហូតមកដល់ ថ្ងៃទី២៦ ខែមិនា នេះ បណ្ដាញព័ត៌មាន CSN នៅតែទទួលបាន ព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលថា រណ្ដៅដីមហាជ្រៅ របស់មេឈ្មួញ ជាឧត្តមសេនីយ៍ យោធាកង្គអក្ស ឈ្មោះ ញ៉ែម រចនា នៅតែធ្វើសកម្មភាព ជីកនឹងដឹកជញ្ជូន អាចម៍ដី ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ នឹងភ័យខ្លាច យ៉ាងខ្លាំង ទៅនឹងរណ្តៅដី ដែលឈ្មួញ កំពុងជីកយក អាចម៍ដី មានជម្រៅជ្រៅ ស្ទើរដល់ក្បាលប្រែត ខុសលក្ខណ: បច្ចេកទេស ផ្ទុយពីច្បាប់កំណត់ ផងដែរនោះ។

ប្រជាពលរដ្ឋខាងលើ បានលើកឡើង ទៀតថា រណ្តៅដីរបស់ឈ្មួញ ខាងលើ គឺដឹកជញ្ជូនអាចម៍ដី មិនបានធ្វើការ គ្របតុង ឲ្យបាបត្រឹមត្រូវ និង ស្រោចទឹកនោះទេ? ពិសេសនោះ ក្រុមតៃកុង រថយន្តដឹកដី បើកបរលឿនៗ មិនគិតពីផល់ប៉ះពាល់ ដល់ពលរដ្ឋរស់នៅអម សង្ខាងផ្លូវឡើយ បើកធ្វើឲ្យដីហុយ ទ្រលោម នឹងជ្រុះធ្លាក់ អាច ម៍ដី មកលើផ្លូវ ជារៀងរាល់ថ្ងៃទៀតផង?។ ហើយប្រជាពលរដ្ឋថា ការជ្រុះធ្លាក់បែបនេះ បណ្តាលឲ្យពួកគាត់ មានការបារម្ភ ខ្លាចកើតមាន គ្រោះថ្នាក់ចរាចរណ៍។ ហើយបញ្ហាបើកលឿន ទៀតសោត ក៍ធ្វើឲ្យពួកគាត់ បារម្ភខ្លាច បង្កគ្រោះថ្នាក់ ចរាចរណ៍ ដល់កូនចៅ ពួក
គាត់ផងដែរ ។

ពាក់ព័ន្ធបញ្ហា ខាងលើនេះ លោកឧត្តមសេនីយ៍ ញ៉ែម រចនា ត្រូវបានមហាជន នឹង ប្រជាពលរដ្ឋ រស់នៅស្រុកស្អាង នាំគ្នារិះគន់ថា មេឈ្មួញរូបនេះ កំពុងតែយកតួនាទី ជាមន្ត្រីយោធា កងអង្គរក្ស មកធ្វើអាជីវកម្ម ជីកអាចម៍ដី មួយកន្លែង ស្ថិតនៅក្នុង ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង មិនគោរព ទៅតាម សារាចរណែនាំ លេខ ០៣.១០ របស់ក្រសួងរ៉ែ និងថាមពលនោះទេ។

បើតាមប្រភព ពីអាជ្ញាធរ មូលដ្ឋាន ក៍បានលើកឡើង ឲ្យដឹងថា រណ្ដៅនេះ អាចបង្កគ្រោះថ្នាក់ ដល់សត្វគោក្របី នឹង អាយុជីវិតមនុស្ស នៅថ្ងៃក្រោយមិនខាន ព្រោះថា រណ្ដៅនេះ មានជម្រៅជ្រៅ ហួសហេតុពេក។ ហើយជាពិសេសនោះ គឺបារម្ភពីកូនចៅ របស់ប្រជាពលរដ្ឋ នៅពេលរដូវភ្លៀងធ្លាក់ ខាងមុខនេះ នៅពេលពួកគាត់ ទៅស្រែចំការ នឹងទៅមើលគោក្របី នៅក្បែរៗទីនោះ អាចនឹងរអិលជើង ធ្លាក់ចូលក្នុងនោះ ។

ជាងនេះទៅទៀត ប្រភពដដែរ បានបន្តថា សព្វថ្ងៃប្រជាពលរដ្ឋ កំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំង ផងដែរ នូវរដូវភ្លៀងខានមុខនេះ ព្រោះថា ការជីករបស់ឈ្មួញ ខាងលើនេះ មិនបានត្រឹមត្រូវ ទៅតាមលក្ខណ: បច្ចេកទេសទេ? ធ្វើតាមតែអំពើចិត្ត ដោយមានអាងខ្នង ដ៍រឹងមាំនៅពីក្រោយ នឹង អាងខ្លួនជាមន្ត្រីយោធា នៅកងអង្គរក្ស ផងនោះ បានយកលុយបិទភ្នែក មន្ត្រីអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ មួយចំនួន សម្រាប់បិទបាំង ថ្នាក់លើ នឹង បិទបាំង បំភាន់ភ្នែកមហាជន ព្រមទាំង អ្នកសារព័ត៌មាន នៅពេលពួកគេ សួរកច្បាប់ ឆ្លើថាមានច្បាប់ តែមិនដែលមានការបង្ហាញ ច្បាប់នោះទេ?។

បើតាមប្រភព ច្បាស់ការមួយ ពីមន្ត្រីបំរើការងារ នៅសាលាស្រុកស្អាង បានឲ្យដឹងថា ពាក់ព័ន្ធករណី រណ្ដៅដី របស់ឧត្តមសេនីយ៍យោធា កងអង្គរក្សម្នាក់ ឈ្មោះ ញ៉ែម រចនា ខាងលើនេះ បានប្រាប់ឲ្យដឹងថា រណ្ដៅដី នៅចំណុច ខាងលើ គឺមានច្បាប់ អនុញ្ញាតពីខេត្ត ក្នុងទំហំ មួយហិកតា! ដោយអនុញាត ឲ្យជីកជម្រៅតែ ៥ម៉ែត្រទេ។

ចំណែកលោក ប៉ិច វុទ្ធី ប្រធានការិយាល័យរ៉ែ និងថាមពល ស្រុកស្អាង បានបប្រាប់ អ្នកព័ត៌មានយើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នេះថា រណ្តៅដីនោះ គឺមានច្បាប់ត្រឹមត្រូវ ហើយច្បាប់នេះ គឺធ្វើត្រឹមខេត្ត ច្បាប់នោះខេត្ត បានទម្លាក់មកហើយ តែម្ចាស់អាជីវកម្មនោះ មិនទាន់មកយកនៅឡើយ។ ហើយគួរបញ្ជាក់ថា ច្បាប់នោះ លោក ប៉ីច វុទ្ធី ប្រធានការិយាល័យរ៉ែ នឹងថាមពលស្រុក មិនបានធ្វើការបង្ហាញ ដល់អ្នកព័ត៌មានយើងទេ។

ហើយលោកបន្តថា ចំពោះបញ្ហា ការដឹកជញ្ជូនអាចម៌ដី មិនគ្របតង់ មិនស្រោចទឹក គឺម្ចាស់អាជីវកម្ម ជីករណ្តៅដី ជាអ្នកទទួលខុសត្រូវ ទៅលើបញ្ហានេះ ព្រោះថា ម្ចាស់អាជីវកម្ម មិនគោរព តាមសារាចរ ណ៍ ណែនាំ របស់ក្រសួងរ៉ែ លោកបានបញ្ជាក់ថា ចាំលោកចុះពិនិត្យមើល ។

តែទោះយ៉ាងណា ពាក់ព័ន្ធទៅនឹង ការធ្វើអាជីវកម្ម ជីកយកអាចម៍ដី ទៅលក់របស់ លោកឧត្តមសេនីយ៍ យោធា ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ជាច្រើនរស់នៅ ស្រុកស្អាង ជាពិសេស ប្រជាពលរដ្ឋ រសើនៅជិតតំបន់នោះ បាននាំគ្នាលើងឡើង នឹងបានដាក់ការ សង្ស័យថា រណ្ដៅជីកយក អាចម៍ដី របស់បុគ្គល មេឈ្មួញ ញ៉ែម រចនា ខាងលើ ប្រហែលជាគ្មានច្បាប់ ទោះមានច្បាប់ ក៍នៅតែខុសដែរ ព្រោះថា ច្បាប់មិនទាន់ធ្លាក់មកផង មេឈ្មួញខាងលើនេះ ធ្វើសកម្មភាពដឹកជញ្ជូន សម្រេចស្ទើ មួយរយ ភាគរយ ទៅហើយ? នេះសបញ្ជាក់ ឲ្យឃើញថា មេឈ្មួញ នឹង មន្ត្រីជំនាញពាក់ព័ន្ធ កំពុងឃុប ឃិតគ្នា យ៉ាងពេញបន្ទុក?។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថា ជាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ អាចទំនាក់ទំនង មកការិយាល័យ ព័ត៌មាន { CSN } យើងខ្ញុំ តារយៈទូរស័ព្ទ លេខ 097 777 6000 /078 55 11 12 សូមអគុណ


សូមជួយស៊ែរព័ត៌មាននេះផង: