នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០១៨
ព្រះវិហារ ៖ យ៉ាងហោចណាស់ បុរសម្នាក់រងរបួសធ្ងន់ ក្បែរនឹងស្លាប់ ដោយសាទង្វើដ៍សាហាវ របស់មន្ត្រីយោធាម្នាក់ ពាក់ស័ក្តិ១ នៅអង្គភាពវរៈ ស៊ើបការ F3 បានបាញ់ចំនួន ៣គ្រាប់ ទៅលើរថយន្ត បណ្ដាលឲ្យត្រូវ បុរសជាព្រូឡានម្នាក់ ប៉ុន្តែសំណាងល្អ ត្រូវបានដឹកទៅសង្គ្រោះ ទាន់ពេលវេលា ជៀសផុត ពីសេចក្ដីស្លាប់។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងងថា ករណីបាញ់បោះ ពីសំណាក់ មន្ត្រីយោធាស័ក្តិ១ ដៃឆៅនេះ បានកើតឡើង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នេះ នៅចំណុច ជិតផ្លូវបំបែក ចូលទៅវរៈ៣៨២ ស្ថិតក្នុង ភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពាក់ព័ន្ធករណីនេះ លោក វរសេនីយ៍ទោ ស៊ឹម សុផាត នាយការិយា ល័យ សណ្ដាប់ធ្នាប់ សន្តិសុខ អភិរក្សប្រាសាទ ព្រះវិហារ បានឲ្យដឹងថា ករណីខាងលើនេះ លោកទទួលបាន ព័ត៌មានថា មានរថយន្ត ម៉ាកសាំយ៉ុង មួយគ្រឿង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AN-9680 ដែលគេសង្ស័យថា ដឹកឈើ ហើយត្រូវបាន កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ ដើម្បីត្រួតពិនិត្យ តែដោយសា រថយន្តនោះ មិនព្រមឈប់ រឹតតែបង្កើនល្បឿនបន្ថែម ថែមទាំង បានបើកបុកបារាស របស់សមត្ថកិច្ចទៀតនោះ ទើបមានការបាញ់ តែម្ដងទៅ ។ យ៉ាងណា លោកបញ្ជាក់ថា សមត្ថកិច្ច កំពុងបើកការ ស្រាវជ្រាវ ដើម្បីនាំខ្លួនជនបង្ក យកមកសួរនាំ នឹងចាត់ការតាមច្បាប់។
បើតាមការៀៀបរសប់ ពីម្ចាស់រថយន្ត ដែលជាជនរងគ្រោះ ខាងលើ បានប្រាប់ឲ្យដឹងថា រថយន្តរបស់គេ គឺបានដឹកឈើក្ដារ យកទៅធ្វើជញ្ជាំងផ្ទះ នៅស្រុកកំណើត នៅឯ ខេត្តកំពត ដែលមានឈើក្ដារ ចំនួនប្រហែល ៦ ទៅ ៧ផ្លាន តែប៉ុណ្ណោះ។ ជនរងគ្រោះ បានបញ្ជា
ក់ថា នៅពេលរូបគាត់់ បើករថយន្ត មកដល់ចំណុច ផ្លូវបំបែកក្សាន្ត មានក្រុមសមត្ថកិច្ច បានដេញស្ទាក់ រថយន្ត របស់គាត់ទារប្រាក់ ថ្នូរទៅនឹងមិនបង្ក្រាប តែការទាមទានេះ ច្រើនហួសហេតុពេក ចរចាតម្លៃមិនត្រូវគ្នា ទើបពួកគាត់ សម្រេចចិត្តបើកគេច តែម្ដងទៅ។
ករណីនេះផងដែរ លលោកមេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត គឺលោកវរសេនីយ៍ត្រី ពេជ្រ សុភី បានថ្លែងប្រាប់ អ្នកព័ត៌មានយើង នៅព្រឹកថ្ងៃច័ន្ទនេះថា ករណីនេះ ចាត់ទុកថា ជាករណីប៉ុនប៉ង មនុស្សឃាត បានគិតទុកជាមុន បង្កឲ្យមានផ្ទុះអាវុធ បាញ់សម្លាប់ដោយចេតនា។
បើតាមការឲ្យដឹង ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឈឿង ចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅ បច្ចុប្បន្ន ភូមិព្រៃខ្លី ឃុំជ្រៃចែង ស្រុកជុំគគី ខេត្តកំពត។ ចំណែកជនសង្ស័យ ជាជនបង្ក ឈ្មោះ ផុម គីម ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាទាហាន ឋានន្តរស័ក្តិ អនុសេនីយ៍ត្រី ពាក់ {ស័ក្ដិ១ } នៅអង្គភាពវរៈ ស៊ើបការ F3 រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ចំណែកលោក វរសេនីយ៍ត្រី ពេជ្រ សុភី បានបញ្ជាក់ថា ជនសង្ស័យ ដែលជាជនបង្ក ឈ្មោះ ផុម គីម បានប្រើកាំភ្លើងម៉ាក AK 47 បាញ់ទៅលើរថយន្ត របស់ជនរងគ្រោះ ចំនួន ៣គ្រាប់ ដោយត្រូវកញ្ចក់ ខាងមុខ ១គ្រាប់ និង ខាងក្រោយ ២គ្រាប់ បណ្ដាលឲ្យ ជនរងគ្រោះ រងរបួសធ្ងន់ ត្រូវចំ ពីគល់ក ខាងមុខ ធ្លាយទៅខាងក្រោយ ។ លោកបានបញ្ជាក់ បន្ថែមថា ដោយមូលហេតុ មកពី ខាងសមត្ថកិច្ច កាក់រថយន្ត ដែរមានដឹកក្តារ ប្រហែល ៣០សន្លឹក មិនឈប់ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកអគ្គ ប៉ុន្តែ ដោយសារ ស្ថានភាពរបួស ធ្ងន់ធ្ងរពេក ទើបសម្រេច បញ្ជូនបន្ត ទៅមន្ទីរពេទ្យបង្អែក១៦ នៅខេត្តព្រះវិហារ វិញ៕