នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៩ ខែមិនា ឆ្នាំ ២០១៨
ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោចគ្នា ២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្រោយពីពួកគេ នាំនារីរងគ្រោះ ទៅជក់គ្រឿង ញៀន នៅក្នុងព្រៃ { អូយយះ } នៅចំណុច អូរអណ្តែង ស្ថិតក្នុង ភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ហើយនាំគ្នា ធ្វើសកម្មភាព រំលោភបូកតែម្ដង។
ហេតុការនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០យប់ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នេះ។ ហើយលុះដល់ម៉ោង ៥ព្រឹក ថ្ងៃ ២៨ ខែមិនា ឆ្នាំ ២០១៨ ទើបសមត្ថកិច្ច នគរបាលប៉ុស្តិ៍សិត្បូ ទទួលបានព័ត៌មាន ក៍ចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ ហើយឈានការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ រ៉ុម ម៉ូលីកា ។ ហើយចំណែក ជនសង្ស័យម្នាកទៀត ដែលគេស្គាល់ថា មានឈ្មោះ ខុន រតនា ដឹងខ្លួនមុន បានគេច ខ្លួនបាត់ ស្រមោលសូន្យតែម្ដង ។ ដោយឡែក នារីជនរងគ្រោះ ត្រូវបានក្រុមគ្រួសាេ ដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ រុស្ស៊ី ឯរាជធានីភ្នំពេញ។
បើតាមការឲ្យដឹង ពីលោក សេង សុជាតិ អធិការ នគរបាល ស្រុកស្អាង បានឲ្យដឹងថា នារីជនរងគ្រោះ មានឈ្មោះ សួង រតនា { ហៅ ស្រីអាមុំ } ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី រស់ នៅ ភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ហើយ ចំណែក ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួនបាន មានឈ្មោះ រ៉ុម ម៉ូលីកា { ហៅ អាអូន } ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល { ជាមុខសញ្ញា ជួញដូរគ្រឿងញៀន } ។ ជនសង្ស័យ ទី២.បានគេចខ្លួនបាត់ មានឈ្មោះ ខុន រតនា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
លោកអធិការ បានបន្តទៀតថា ជនសង្ស័យ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ច ដកហូតបាន រួមមាន ទី១. អាវុធច្នៃ ១ដើម ជារបស់ជនសង្ស័យ ឈ្មោះ ខុន រតនា ទី២. ស្រោមអនាម័យប្រើរួច មានចំនួន ២ស្រោម នឹងមានទឹកកាម នៅក្នុងស្រោម១ នឹងគ្មានទឹកកាម១ ទី៣. កញ្ចប់ស្រោមអនាម័យ ចំនួន៣ ទី៤. កញ្ចប់ប្រេងរំអិល ១កញ្ចប់ រួមមានសំបកកំប៉ុង ទឹកចាហ៊ួយ១ និងសំបកដបសាំម៉ូរ៉ៃ១ ដែលបន្សល់ទុក នៅកន្លែងកើតហេតុ។
លោក សេង សុជាតិ អធិការ នគរបាល ស្រុកស្អាង បានបញ្ជាក់ថា បើតាមចម្លើយ ជនសង្ស័យ បាមឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ រ៉ុម ម៉ូលីកា { ដោយមានកាន់ដាវ } ហើយ ឈ្មោះ ខុន រតនា { កាន់អាវុធច្នៃ } បានមកបបួល នារីរងគ្រោះ ទៅសេព គ្រឿងញៀន នៅចំណុចកើតហេតុ ខាងលើ លុះពេលទៅដល់ ពួកគេទាំង៣នាក់ បាននាំគ្នា ជក់គ្រឿងញៀន { ប្រភេទ ម៉ាទឹកកក } អស់ចំនួន ១កញ្ចប់តូច រួចហើយឈ្មោះ រ៉ុម ម៉ូលីកា បានចាប់នារីរងគ្រោះ ធ្វើសកម្មភាព រំលោភ តែមិនបានសម្រេច { ដោយមិនចេញ ទឹកកាម } បន្ទាប់មក ឈ្មោះ ខុន រតនា បានរំលោភ នារីរងគ្រោះ តាមក្រោយ រហូតដល់បានសម្រេច រួចក៍បែកគ្នា មកផ្ទះរៀងៗខ្លួន មុននារីរងគ្រោះ ។ ហើយចំណែកនារីរងគ្រោះ ព្រោះតែអាស្ទាវ ២ក្បាល វាយសម្រុកខ្លាំងពេក មកផ្ទះមិនរួច រហូតដល់ វេលាម៉ោង ៣យប់ ឈានចូល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ទើបជនរងគ្រោះ ទូរស័ព្ទមកម្តាយ ឲ្យទៅជួយយកខ្លួន មកផ្ទះវិញ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យម្នាក់ ឈ្មោះ រ៉ុម ម៉ួលីកា ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាន នគបាល ស្រុកស្អាង ដើម្បីបន្ដ អនុវត្ត ទៅតាមតាមនីតិវីធី៕