កក្រើកទៀតហើយ! សង្វៀនជុលមាន់ នឹងអាប៉ោង នៅស្រុកស្រីសន្ធរ ក្នុងដែនសមត្ថកិច្ច របស់លោក សុខ យ៉េន អធិការនគរបាលស្រុក ក្រោមការគ្រប់គ្រង របស់លោក ឯម កុសល ស្នងការខេត្តកំពង់ចាម មិនចាញ់នៅកាស៊ីណូ ប៉ុន្មានទេ.?

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៨

កំពង់ចាម៖ ស្ងាត់ៗ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ល្បីឡើងកក្រើក អស់ប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រី ជាពិសេស បងៗ ប្រុសៗ អ្នកញៀនល្បែង នាំគ្នាយកមាន់ទៅជុល នឹង ទៅចាក់អាប៉ោង នៅសង្វៀន ជុលមាន់ នឹង អាប៉ោង ដ៍ធំ ១កន្លែង ស្ថិតនៅក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម យ៉ាងគគ្រឹកគគ្រេង សប្បាយ សើចហ៊ោកញ្ជ្រៀវ មិនខ្វល់ពីការចាប់ចង ពីសំណាក់ សមត្ថកិច្ច បន្តិចណាសោះ ពាក់ព័ន្ធបញ្ហានេះ បើតាមការឲ្យដឹង ពីប្រជាពលរដ្ឋថា សង្វៀននេះ បានបើកដំណើការ ជាយូមកហើយ មិនដែលឃើញ មានសមត្ថកិច ឬអាជ្ញាធរណាមួយ មកធ្វើការហាមឃាត់ នឹងបង្ក្រាប ទៅលើទីតាំង សង្វៀន ខាងលើនេះ ម្ដងណាទេ?។

បើតាមប្រភព រាយការណ៍ បានបន្ត ឲ្យដឹងទៀតថា សង្វៀនជុលមាន់ដ៍ធំ នឹង លេងអាប៉ោង ខាងលើនេះ គេពុំទាន់ស្គាល់ម្ចាស់ បើកសង្វៀនជុលមាន់ នឹងអាប៉ោងនេះ ឈ្មោះអ្វីនោះទេ ប្រភពបានដាក់ការសង្ស័យថា ប្រហែលជា មន្ត្រីនៅស្ថាប័នរដ្ឋណាមួយ ឬក៍សមត្ថ កិច្ច ផងដែលហើយ។ ហើយអាច មានការត្រូវរ៉ូវគ្នា នឹងមានភាគហ៊ុន ជាមួយលោក ស៊ីម គង់ ចៅហ្វាយស្រុក ស្រីសន្ធរ នឹង លោក សុខ យ៉េន អធិការនគរបាល ស្រុកស្រីសន្ធរ ផងដែរហើយក៍មិនដឹង? បានជា សង្វៀនជុលមាន់ នឹង អាប៉ោង របស់មេបនល្បែង ខាងលើនេះ ប្រព្រឹត្តបានមក យ៉ាងរលូនបែបនេះ?។

ជំវិញបញ្ហា ខាងលើនេះ ផងដែរ ត្រូវបានប្រភព ពីមនុស្ស ដែលស្និទ្ធ ជាមួយ មេបនល្បែងម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ បានលួចខ្សិប ឲ្យបណ្ដាញ ព័ត៌មាន CSN យើង ដឹងថា សង្វៀននេះ បានបើកដំណើរការណ៍ យូមកហើយ មិនដែលមាន សមត្ថកិច្ចណា ហ៊ានប៉ះពាល់ទេ ដោយម្ចាស់សង្វៀន ខាងលើនេះ មុនបើកលេង បានរត់ការទំនាក់ទំនង បង់លុយ ឲ្យទៅគ្រប់ស្ថាប័ន សមត្ថកិច្ច ពាក់ព័ន្ធ រួចរាល់អស់ហើយ? ហើយសូម្បីតែ ស្ថាប័នកាសែត ល្បីថាជើងខ្លាំង កូនៅស្រុកនេះ មួយចំនួន ក៍បង់ឲ្យហើយដែរ ទើបបើកដំណើរការណ៍។ ហើយប្រភព បានបន្តអះអាងថា អ្នកលេងដឹងតែ ពីលេងទៅ មិនបាច់ភ័យខ្លាច អ្វីទាំងអស់ គ្មានសមត្ថកិច្ចណា ហ៊ានមកចាប់ចងទេ ព្រោះថា ម្ចាស់សង្វៀន បានរត់បង់លុយ គ្រប់កន្លែងអស់ហើយ ចាប់ពីមូលដ្ឋាន រហូតដល់ស្នងការ សរុបមិនក្រោមពី ១ម៉ឺន ដុល្លារទេ? ហើយនៅមានបង់ ប្រចាំខែទៀតផង ទើបឈជើងបាន រហូតមកដល់ ពេលនេះ។

ហើយប្រភព ក៍បានបញ្ជាក់ បន្ថែមថា នៅទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះ គឺម្ចាស់សង្វៀន មិនអាចអនុញ្ញាត ឲ្យមានអ្នកទី២ មក បើកលេង នៅទឹកដីនេះបានទេ ព្រោះថា សមត្ថកិច្ច ពាក់ព័ន្ធ នៅខេត្តនេះ ជាបក្ខពួក របស់គាតទាំងអស់ សូម្បីតែ ឯកឧត្តម ឯម កុសល ស្នងការនគរបាលខេត្ត ក៍បានបើកភ្លើងខៀវ ឲ្យម្ចាស់សង្វៀន ជុលមាន់ខាងលើនេះ ដំណើរការណ៍បានដោយរលូនផងដែរ?។

គួររំលឹកផងដែរថា ពាក់ព័ន្ធទៅនឹង ល្បែងស៊ីសង ជុលមាន់ នឹងអាប៉ោង យ៉ាងអនាធិបតេយ្យ ដែលកំពុងកើតមាន ស្ថិតនៅចំណុច ភូមិសាស្ត្រ ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ លើកឡើង នឹងរិះគន់ ចំៗថា ករណីនេះ គឺលោក សុខ យ៉េន អធិការនគរបាល ស្រុកស្រីសន្ធរ ក្រោមការ គ្រប់គ្រង របស់លោក ឯម កុសល ស្នងការខេត្តកំពង់ចាម ជាអ្នកទទួលខុសត្រូវ ធ្វើការបង្ក្រាប នឹងទប់ស្កាត់ ក៍ប៉ុន្តែ! ផ្ទុយទៅវិញ ត្រូវបានគេមើលឃើញថា លោក សុខ យ៉េន អធិការទើបឡើង កាន់តំណែងថ្មីនេះ កំពុងតែផ្គើន ទៅនឹងបទបញ្ជា ដ៍ម៉ឺងម៉ាត់ របស់សម្ដេចក្រឡាហោម ស ខេង ឧបករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលបានដាក់ចុះ នូវគោលការណ៍ ទាំង៩ ចំណុច គឺភូមិ ឃុំ មានសុវត្ថិភាព ផងដែរ។

ប្រភពបន្តថា ជាពិសេសនោះ នៅស្រុកស្រីសន្ធរ គឺឋិតនៅក្នុង ដែន សមត្ថកិច្ច លោក ស៊ីម គង់ អភិបាលស្រុក នឹងជាប្រធាន គណបញ្ជា ការ ឯកភាពស្រុក ក្នុងការបង្ក្រាប នឹងទប់ស្កាត់ បទល្មើសទូទៅ រួមទាំងលោក សុខ យ៉េន ដែលជា អធិការនគរបាល ស្រុកសន្ធរផងដែរ មិនមានការបង្ក្រាប ទាល់តែសោះ មិនដឹងថា ក្នុង ១ខែៗ ទាំងលោក ស៊ីម គង់ អភិបាលស្រុក នឹងលោក សុខ យ៉េន អធិការស្រុក ទទួលបានសំណែន បានប៉ុន្មានរយ ឬ ប៉ុន្មានពាន់ ដុល្លារ ពីមេបនល្បែង ដែលជាម្ចាស់សង្វៀន ខាងលើនេះទេ? បានជានាំគ្នា រក្សាភាពស្ងៀមស្ងាត់ មិនបង្ក្រាបបែបនេះ។

បើតាមប្រភព ពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្រាប់ បណ្ដាញព័ត៌មាន CSN យើង ឲ្យបានដឹងផងដែរថា សង្វៀន ជុលមាន់ នឹងអាប៉ោង ខាងលើនេះ បើកលេង ឡើងកក្រើក នៅស្រុកស្រីសន្ធរនេះ ជារៀងរាល់ថ្ងៃ។ ហើយនៅមាន ថ្ងៃពិសេស ណាត់គូរជុល ដាក់ដើមផាន់ ក្នុង ១គូរៗ រាប់ម៉ឺនដុល្លារ ទៀតផង?។ ហើយពាក់ព័ន្ធទៅនឹងទីតាំង បើកលេងល្បែងស៊ីសង ជុលមាន់ នឹងអាប៉ោង យ៉ាងអនាធិបតេយ្យ ផ្នាល់ចាញ់ឈ្នះ រាប់សិបម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋ ជា
ច្រើន រស់នៅ ក្បែរទីនោះ បានសម្ដែង នៅការភ័យខ្លាច យ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹង ភូមិ/ឃុំ មិនមានសុវត្ថិភាព ហើយជាងនេះ ទៅទៀត ពួកគាត់ភ័យខ្លាច ប្ដីរបស់ពួកគាត់ ញៀននឹងល្បែង ខាងលើនេះ ប្រមូលលុយ ទៅលេង ចាញ់អស់ មកផ្ទះវិញ ប្រើអំពើហឹង្សា មកលើពួកគាត់ ផងដែរ។

ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋ ជាច្រើន បានលើកឡើង ផងដែរថា មកដល់ពេលនេះ មិនដឹងថា ថ្នាក់ដឹកនាំខេត្ត ដែលមានតួនាទី ក្នុងការបង្ក្រាប នឹងទប់ស្កាត់ នូវបទល្មើស ល្បែងស៊ីសង ខុសច្បាប់ ដែលមានដូចជា៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តកំពង់ចាម, លោក ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ ចាម , នឹងលោក សោ សារឿន មេបញ្ជាការ អាវុធហត្ថ ខេត្តកំពង់ ចាម មិនឹងថា បានទទួលជ្រាប ពីករណី ល្បែងស៊ីសង ខុសច្បាប់ ដែលមានការបើកដៃ ពីមន្ត្រីក្រោមឱវាទ នៅចំណុចទីតាំង ខាងលើនេះ ហើយឬនៅទេ។ ហើយគេក៍មិនដឹងថា បានទទួលសំណែន ពីមេបនល្បែង តាមរយ: លោក ស៊ីម គង់ អភិបាលស្រុក នឹងលោក ខុស យ៉េន អធិការនគរបាល ស្រុកស្រីសន្ធរនេះ បានប៉ុន្មានពាន់ដុល្លារ ក្នុង ១ខែៗ ឬក៍អត់នោះទេ ព្រោះថា គេនៅតែសង្កេតឃើញ ទីតាំងល្បែង ខាងលើនេះ នៅតែបើកដំណើការណ៍លេង បានយ៉ាងរលូន គ្មានការរំខាន ពីសំណាក់ អស់លោក សមត្ថកិច្ច បន្តិចសោះឡើយ។

តែយ៉ាងណាក៍ដោយ ជុំវិញទៅនឹងការិះគន់ នឹងចោទប្រកាន់ ខាង លើនេះ ប្រជាពលរដ្ឋ ក៍បានសំណូមពរ ដល់អាជ្ញាធរ នឹងសមត្តកិច្ច មូលដ្ឋាន ជាពិសេស ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម នឹង ឯកឧត្ដម ឯម កុសល់ ស្នងការ ខេត្តកំពង់ចាម ដែលកន្លងមក ប្រជាពលរដ្ឋ តែងតែសរសើរថា ជាមន្ត្រីយុត្តិធម៌ បង្ក្រាបមិនរើស មុខនោះ ដូច្នេះ សូមឯកឧត្ដម មេត្តាចុះមកត្រួតពិនិត្យ នឹង ចាត់វិធានការបង្ក្រាប ទៅលើទីតាំង ល្បែងសុីសង ខាងលើនេះ ដើម្បីអោយស្រប តាមគោលការណ៍ របស់រាជរដ្ឋាភិបាល បានដាក់ចុះ នូវ ភូមិ/ឃុំមាន សុវត្ថិភាព ទាំង ៩ចំណុច នឹង ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ នៅតំបននោះ ជាបន្ទាន់ផងទាន ព្រោះថា ល្បែងខាងលើនេះ រហូតមកដល់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នេះហើយ នៅតែដំណើរការណ៍ បើកលេង យ៉ាងពេញបន្ទុក ដដែលទេ។

តែទោះយ៉ាងណា ជុំវិញការរិះគន់ នឹងចោទប្រកាន់ខាងលើនេះ បណ្ដាញព័ត៌មាន CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ នឹងលោក សុខ យ៉េន អធិការនគបាល ស្រុកស្រីសន្ធរ ជុំវិញពីការរិះគន់ នឹង ចោទប្រកាន់ ថាបានឃុបឃិតគ្នា ជាមួយមេបនល្បែង បើកសង្វៀន ជុលមាន់នឹងអាប៉ោង ដែលជាល្បែងស៊ីសង ខុសច្បាប់ ខាងលើនេះ ថ្នូរទៅនឹង លាភសក្ការ: សំណូកសូកប៉ាន់ ពីម្ចាស់សង្វៀនមាន់ ខាងលើបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ការិយាល័យ បណ្ដាញ ព័ត៌មាន CSN យើង សង្ឃឹមថា នឹងមានប្រតិ
កម្ម ឆ្លើយតប បកស្រាយបំភ្លឺ មកអង្គភាងយើងខ្ញុំ នៅពេលក្រោយ។

ហើយសូមបញ្ជាក់ ផងដែលថា រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយ ណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន តែប៉ុណ្ណោះ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថា ឯកសាត្រឹមត្រូវ ដើម្បីយកមកធ្វើការ កែតម្រូវ ឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម នៅមានចេញផ្សាយ ជាបន្តបន្ទាប់ នៅពេលក្រោយៗទៀត។ ដោយ៖ អ្នកប្រមាញ់ កំពង់ចាម

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author