នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៨
មណ្ឌលគិរី ៖ នៅមន្ទីរសេដ្ឋកិច្ច នឹង ហិរញ្ញវត្ថុ ខេត្តមណ្ឌល់គិរី កាល ពីព្រឹក ថ្ងៃអង្គារ៍ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នេះ មានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពីការធ្វើតារាង ប្រៀបធៀប ទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ ២០១៧ កើនឡើង ឬ ថយចុះ ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួម ពីសំណាក់ ឯកឧត្តម ចឹង សុចន្ថា អភិបាលរង ខេត្តមណ្ឌល់គិរី ផងដែរ។
ក្នុងពិធីនោះ ឯកឧត្តម បានឲ្យដឹងថា គោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីផ្តល់ ជាគោលការណ៍ ណែនាំថ្មីៗ និង មគ្គុទេស បច្ចេកទេស គន្លឹះសម្រាប់ ជំនួយដល់មន្ត្រី គ្រប់មន្ទីរ អង្គភាព ជំនាញ រដ្ឋបាលក្រុង ស្រុក ដែលជាអង្គភាព ប្រើប្រាស់ ទ្រព្យសម្បត្តិរដ្ឋ ក្នុងការធ្វើតារាងប្រៀបធៀប ទ្រព្យសម្បត្តិរដ្ឋ កើនឡើង ឬ ថយចុះសម្រាប់ឆ្នាំ ២០១៧ ដើម្បីសម្រេចបាន តាមគោលបំណង និង គោលនយោបាយ របស់រាជរដ្ឋា ភិបាលកម្ពុជា។
ក្នុងពិធីនោះផងដែរ ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការ ក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៍បានបញ្ជាក់ ឲ្យដឹងបន្ថែមទៀតថា កិច្ចប្រជុំនេះ គឺដើម្បីបញ្ចូល ក្នុងបញ្ជី សារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ និង ការធ្វើប័ណ្ណកម្មសិទ្ធិ ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំផែនការ បីសំខាន់៖ ទី១. ការធ្វើតារាង ប្រៀបធៀប ទ្រព្យសម្បត្តិរដ្ឋ កើនឡើង ឬ ថយចុះ សម្រាប់ឆ្នាំ ២០១៧ ទី២.ការកំណាត់ តម្លៃ ទ្រព្យសម្បត្តិរដ្ឋ ទី៣. ការធ្វើប័ណ្ណ កម្មសិទ្ធិ ទ្រព្យសម្បត្តិរដ្ឋ ដែលអង្គាភាព ប្រើប្រាស់ ទ្រព្យសម្បត្តិរដ្ឋ ត្រូវពន្លឿន ការធ្វើប័ណ្ណកម្មសិទ្ធិ សម្គាល់អចលនទ្រព្យ ឲ្យបានរួចរាល់ ។
ឯកឧត្តម ក៍បានជម្រុញ ដល់អង្គភាព ប្រើប្រាស់ ទ្រព្យសម្បត្តិរដ្ឋ ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ច និង កាតព្វកិច្ច ការងាររៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ឲ្យមានប្រសិទ្ធភាព ស្របតាមការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវត្រួតពិនិត្យ ការអនុវត្ត ដោយគោរព ទៅតាមច្បាប់លក្ខន្តិកៈ និងឯកសារ លិខិតបទដ្ឋាន គតិយុត្តនានា និង រួមសហការគ្នា ជាកម្លាំងចលករ ដ៏សំខាន់ សម្រាប់ក្រសួង ស្ថាប័នសាម៉ី ក្នុងការជម្រុញ និងបង្កើនហិ រញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ៕ រូបភាព នឹងអត្ថបទ ដោយលោក រស់ សុភា មណ្ឌល់គិរី CSN