ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវរថភ្លើងមួយខ្សែ ពីក្រុងសេរីសោភ័ណ មកក្រុងប៉ោយប៉ែត សាជាថ្មីម្ដងទៀតហើយ.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៨

បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នេះ នៅក្រុងប៉ោយប៉ែត បានរៀបចំពិធី បើកស្ថានីរថភ្លើង ក្រុងប៉ោយប៉ែត ជាផ្លូវការហើយ នឹងឲ្យចាប់ផ្តើម ដឹកជញ្ជួន អ្នកដំណើរ ដោយ ជិះហ្រី Free ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៤ ខែមេសា នេះ រហូតទៅដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ។

ពិធីបើកឲ្យដំណើរការ ដឹកអ្នកដំណើរ តាមរថភ្លើង សារជាថ្មី ពីប៉ោយប៉ែត ទៅក្រុងសិរីសោភ័ណ និង ពីក្រុងសិរីសោភ័ណ មកក្រុងប៉ោយប៉ែតនេះ ធ្វើឡើង ក្រោមអធិបតេយ្យភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជួន។

សូមបញ្ជាក់ ផងដែលថា ស្ថានីរថភ្លើងនេះ ស្ថិតនៅក្នុង ភូមិប៉ោប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហើយនៅក្នុងពិធីនេះ មានការចូលរួម ពីលោក សាន ស៊ានហូ អភិបាលក្រុង និងកម្លាំង កងរាជអាវុធហត្ថ ព្រមទាំងកម្លាំង នគរបាល នៃអធិការដ្ឋាន ក្រុងប៉ោយប៉ែតផងដែរ។

នៅក្នុងពិធីនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា មូលហេតុ ដែលរាជរដ្ឋាភិបាល ហើយនិងអាជ្ញាធរ ភូមិ ក្រុង/ខេត្ត បង្កើតរទេះភ្លើង ដឹកអ្នកដំណើរនេះឡើង គឺមានអត្ថប្រយោជន៍ ដូចជា៖ ជួយកាត់បន្ថយ ថ្លៃធ្វើដំណើរ របស់ប្រជាពលរដ្ឋ កាត់បន្ថយ ការកកស្ទះ និង កាត់បន្ថយ ការគ្រោះថ្នាក់ ចរាចរណ៍ នៅលើដងផ្លូវជាតិ។ ហើយ ឯកឧត្តម បានសូមសំណូមពរ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ជិតផ្លូវរទេះភ្លើង ទាំងអស់ ត្រូវនាំគ្នា ធ្វើការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ជាពិសេស ចំពោះសុវត្តិភាព របស់ក្មេងតូចៗ ព្រោះ ថា ក្មេងតូចៗ វាងាយរង នូវការគ្រោះថ្នាក់ លឿនបំផុត ប្រសិនជា ឱពុកម្តាយ ខ្វះការប្រុងប្រយ័ត្ន ខណះពេលដែល រទេះភ្លើង បានធ្វើដំណើរឆ្លងកាត់។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹង ផង ដែរថា រទះភ្លើង គឺក្នុង ១ថ្ងៃរ រត់ ៣ជើង វាស្មើនិង ៦ដង ក្នុង ១ថ្ងៃ ។ ហើយ ឯកឧត្តម បន្តថា ចំពោះប្រភេទ ទំនិញធ្ងន់ៗ វិញនោះ គឺនិង ត្រូវបញ្ឃប់ ឲ្យដឹកតាមរថយន្ត ធំៗទៀតហើយ ចំពោះទំនិញធ្ងន់ៗ ទាំងនោះ ត្រូវរៀបចំ ឲ្យដឹកជញ្ជួន តាមរទេះ ភ្លើងវិញម្តង ហើយអត្ថប្រយោជន៍ របស់វា គឺ អាចជួុយកាត់បន្ថយ ការដឹកលើសចំណុះ បណ្តាលឲ្យខូចផ្លូវ ។

នៅក្នុពិធិនោះ ផងដែរ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយ ប៉ែត ក៍បានប្តេជ្ញាចិត្ត ផងដែរថា លោកនិងរៀបចំបរិស្ថាន ហើយនិង សណ្តាប់ធា្លប់ សាធារណ: ក្នុងក្រុងប៉ោយប៉ែត ឲ្យបានល្អជាងមុន ។ លោកបន្តទៀតថា សព្វថ្ងៃនេះ លោកសង្កេតឃើញថា មានបងប្អួន អ្នករត់តាក់សុី បានយក ជញ្ចើមផ្លូវ ចតរថយន្ត ធ្វើជាបេន សំរាប់ ដេញចាប់ម៉ូយ ដែលបង្ករឲ្យ មានការកកស្ទះ លើដងផ្លូវសាធារណ: ដោយសារតែ ភាពរញ៉េរញ៉ៃ នេះហើយ លោកសូមសំណូមពរ ដល់ក្រុមហ៊ុន ឡានក្រុង និង រថយន្តឈ្នូល ទាំងអស់ សូមមេត្តា ចូលរួមសហការ ទាំងអស់គ្នា ម៉្យាងវិញទៀតនោះ សូមក្រុមហ៊ុន ជួយរៀបចំកន្លែង បេនសំរាប់ឲ្យ រថយន្តចត ឲ្យបានត្រឹមត្រូវផង៕ រូបភាព នឹង អត្ថបទ ដោយលោក រ៉ម សាវី CSN

សូមជួយស៊ែរព័ត៌មាននេះផង: