លោក ជុំ ប៊ុណ្ណារ័ត្ន នាយនគរបាលអន្តោប្រវេសន៍ ច្រកព្រែកចាក ល្បីថាអាងខ្នង លោកនាយកដ្ឋាន អន្តោប្រវេសន៍ សុខ ផល គាបជំរិតយកលុយ ពីឈ្មួញតូចធំ ដើម្បីការពារតំណែង និងកៅអីរបស់ខ្លួន?

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០១៨

ខេត្តកំពត៖ បើកតាមសេចក្ដី រាយការណ៍ បានឲ្យដឹងថា លោក ជុំ ប៊ុណ្ណារ័ត្ន កំពង់សាង ភាពល្បីល្បាញ ខាងប្រព្រឹត្ត អំពើពុករលួយ នៅច្រកទ្វារអន្តរជាតិ ព្រែកចាក យ៉ាងពេញបន្ទុក តាមរយៈ គាបជំរិត ទារលុយពីឈ្មួញ តូចធំ តាមតែអំពើចិត្ត?។ ហើយបើតាមប្រភព ផ្ដល់ព័ត៌មាន ក៏បានឲ្យដឹង ផងដែរថា៖ បច្ចុប្បននេ្ននេះ លោក ជុំ ប៊ុណ្ណារ័ត្ន មេប៉ូលីស អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ព្រែកចាក កំពង់ កែបប្រមូលលុយ ដាក់ហោប៉ៅ យ៉ាងសុខស្រួល ទាំងនេះ ត្រូវបាន គេដាក់ការ សង្ស័យថា មានការបើកដៃ ពីលោក សុខ ផល ជាមេកើយរបស់ខ្លួន។

ជុំវិញរឿងនេះ បើយោង តាមប្រភព ពីក្រុមអ្នករត់ការ ឯកសារ របស់ក្រុមហ៊ុន នាំចូលទំនិញ ពីប្រទេសវៀតណាម មួយចំនួន បានខ្សឹបប្រាប់ ឲ្យបណ្ដាញព័ត៌មាន CSN យើង ដឹងថា៖ លោក ជុំ ប៊ុណ្ណារ័ត្ន ដែលគេ ដឹងច្បាស់ថា ជាមេប៉ូលីស អន្តោប្រវេសន៍ មុខលុយ ប្រចាំច្រកទ្វារ អន្តរជាតិ ព្រែកចាក ខេត្តកំពត ពាក់ព័ន្ធ ទៅនឹង ការប្រព្រឹត្ត អំពើពុករលួយ ខាងលើនេះ មានមតិ រិះគន់ ពីសំណាក់ បងប្អូន ប្រជាពលរដ្ឋ ក៏ដូច ឈ្មួញតូចធំ នាំគ្នានិយាយថា ករណីនេះ គួរឲ្យស្អប់ខ្ពើម ជាទីបំផុត។

ប្រភពរាយការណ៍ បានបញ្ជាក់ថា ទំនិញដែលនាំចូល ទាំងនោះ មិនថា ខុសច្បាប់ ឫស្របច្បាប់ឡើង គឺលោក ជុំ ប៊ុណ្ណារ័ត្ន ប្រើប្រាស់តួនាទីខ្លួន បញ្ជាឲ្យកូនចៅ ក្រោមឱវាទ តាមកោសរូស ជំរិតយក លុយ ដោយ ពួកគេ ប្រើល្បិចកល់ គ្រប់វិធី ក្នុងការជំរិត យកលុយ ពីក្រុមឈ្មួញ នេះ បើមិនអោយគេ ពួកគេថា ខុសនេះ ខុសនោះ រហូត ធ្វើយ៉ាងណា ឱ្យខាងតែបាន? ។

បើតាមប្រភព ពីមន្ត្រី ប៉ូលីស អន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់លោក ជុំ ប៊ុនណារ័ត្ន ដោយសុំ មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ពួកគេ ធ្វើទៅតាមបញ្ជា របស់ លោក ជុំ ប៊ុណ្ណារ័ត្ន ដែលជាមេកោយ នឹងជា មេប៉ូលីស អន្តោប្រវេសន៍ ប្រចាំច្រក ព្រែកចាក ខេត្តកំពត នេះ ទាំងអស់? ទាំងការបញ្ជា ឲ្យក្រុមហ៊ុន និងឈ្មួញ បង់ពន្ធចូលរដ្ឋ ត្រឹមត្រូវ ក៍ត្រូវបង់ បារ៉ែន ថ្លៃបាយទឹក ផងដែរ?។ ហើយ រួមទាំង ប្រជាពលរដ្ឋក្រីក្រ ដែរជាអ្នករកស៊ី ចេញចូល ច្រកនេះ ប្រចាំថ្ងៃទាំងអស់ ក៍ត្រូវបាន លោក ជុំ ប៊ុណ្ណារ័ត្ន តម្រូវ ឲ្យបង់លុយផង? ដោយប្រាប់ ពួកគេថា ប្រមូលលុយ យកទៅ ជូនមេលើ នៅឯ នាយកដ្ឋាន អន្តោប្រវេសន៍?។

ពាក់ព័ន្ធរឿងនេះ បើតាមប្រភព ពីឧកញ៉ា មួយរូប ដែលសុំមិន បញ្ចេញឈ្មោះ បានបរិយាយ ឲ្យដឹងថា៖ រាល់ទំនិញ ដឹកឆ្លងកាត់ ច្រកខាងលើនេះ តាមកុងតឺន័រ តាម រថយន្តតូច ឬ ធុនធំ ត្រូវតែ ចំណាយលុយ អោយទៅ ក្រុមមន្ត្រី ជំនាញ អន្តោប្រវេសន៍ អស់រាប់រយ ដុល្លារ ឯណោះ? ទើបនាំទំនិញ ពីទឹកដីយួន ចូលទឹកដី ខ្មែរ បាន? ដោយគ្មានការរំខាន?។

ហើយ បើមិនព្រមបង់ អ្វីទៅតាម ការកំណត់ ឬតាមការទាមទៀ របស់មន្ត្រីប៉ូលីស អន្ដោប្រវេសន៏ទេ គឺដាច់ខាត មិនអាច នាំចូលទំនិញ ទៅមករួចឡើយ? ប្រភពបន្តថា៖ នេះជាវប្បធម៌ របស់ក្រុមមន្ត្រី ស្រលាញ់អំណាច ប្រឹងរកលុយ ក្រប់ពិធី តាមរបៀបពុករលួយ គ្មានញញើត ដើម្បី យកទៅជូន មេៗលើ សម្រាប់ ការពារតំណែង និងកៅអី របស់ខ្លួន ទៅមុខទៀត? គ្មានខ្លាចញញើត ទៅនឹង អង្គភាព ប្រឆាំង អំពើ ពុករលួយ ដែលមាន ឯកឧត្តម បណ្ឌិត ឱមយិនទៀង ប្រធាន អន្តរភាព ប្រឆាំងអំពើពុករលួយ នោះទេ?។

ប្រភពដដែល បានបន្ត រៀបរាប់ ក្នុងការបង់លុយ អោយទៅ ក្រុមមន្ត្រី ប៉ូលិសអន្តោប្រវេសន៍ ដោយក្រោមបញ្ជា ពីលោក ជុំ ប៊ុណ្ណារ័ត្ន ជាប្រធាន ប្រចាំច្រក ខាងលើនេះ រាល់ទំនិញ ដែលបានដឹកឆ្លងកាត់ តាមច្រកមួយនេះ ត្រូវតែបង់លុយ ក្រោមតុ ជូនទៅឲ្យ ក្រុមមន្ត្រី ប៉ូលីស របស់លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ព្រែកចាក ខេត្តកំពតនេះ ដូចជាការដាក់បញ្ជា អោយមន្ត្រី ដាក់កំហឹត ជម្រឹតទាលុយ ក្រោម តុ ពីឈ្មួញ តូច-ធំ ឫពីឧកញ៉ាៗ ចេញចូល នាំទំនិញ ឆ្លងកាត់ ត្រូវតែបង់ តាមក្បាលរថយន្ត នឹងកុងតឺន័រ មានដូចជា ២០រៀល ៣០រៀល ៥០រៀល ១លានរៀល ហើយនឹងមាន ១០០ដុល្លារ ៣០០ដុល្លារ នឹង៥០០ ដុល្លារ ផងដែរ?។

ប្រភពបន្តទៀតថា បើប្រជាពលរដ្ឋ ក្រីក្រ ជាអ្នករកស៊ី ត្រូវបង់ មានដូចជា៖ ២០០០០ រៀល បើអ្នករកស៊ី តូចតាច បន្ដិចបន្តួច ត្រូវបង់ចាប់ពី ៣០០០០ ម៉ឺនរៀល ៤០០០០ រៀល ទៅ ៥០០០០ ម៉ឺនរៀល?។ ហើយជាងនេះទៅទៀត អ្នកជំងឺ ឆ្លងកាត់ ទៅព្យាបាល នៅប្រទេសវៀតណាម គ្មានអត្តសញ្ញាណប័ណ្ណ ត្រូវបង់ យ៉ាងហោច
ណាស់ ត្រូវបង់ ២០ដុល្លា ទៅ ៣០ ដុល្លារ ទេពអាចទៅបាន? ករណីនេះ ដូចចាប់ជម្រឹត អញ្ចឹង ដោយឃើញគ្មាន ការយោគយល់ ដល់ប្រជាពលរដ្ឋ ណាឡើយ? ។ ហើយករណី ពើងទ្រូង ប្រព្រឹត្តអំពើពុករលួយ អាងអំណាច ជាមេនគរបាល អន្ដោប្រវេសន៏នេះ លោក ជុំ ប៊ុណ្ណារ័ត្ន បានយកតួនាទី ទៅចាប់ជម្រឹត ក្រុមឈ្មួញ និងប្រជាពលរដ្ឋ ជាអ្នករកស៊ី រួមទាំងអ្នកជំងឺ ឆ្លងកាត់ច្រកនេះ បានកើតមានឡើង ជាយូរមកហើយ?។

ជុំវិញបញ្ហានេះផងដែរ ប្រជាពលរដ្ឋ រួមទាំងមន្ត្រីសមត្ថកិច្ច ស្អប់ខ្ពើម ទៅនឹងអំពើពុករលួយ បានលើកឡើងថា ប្រសិនបើ លោក ជុំ ប៊ុណ្ណារ័ត្ន នៅតែបន្ត ការបើកដៃនេះ ឧ្យមន្ត្រី ក្រោមឱវាទរបស់ខ្លួន ធ្វើស្រេចតែ អំពើចិត្តនេះទៀត លោក ជុំ ប៊ុណ្ណារ័ត្ន គេចមិនផុត ពីការប្រឈម នឹង ការរិះគន់ ខ្លាំងៗ បន្តទៀត នោះឡើយ។

ប្រភពបានបន្តថា បញ្ហានេះ ក៍អាច ធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់មុខរបរ រកស៊ី របស់ ក្រុមឈ្មួញ ដែលនាំចូលទំនិញ ស្របច្បាប់ និង ប្រជាពលរដ្ឋ ក្រីក្រ រួមអ្នកជំងឺ ឆ្លងដែន ទៅព្យាបាលជំងឺ ផងដែរ។ ហើយជុំវិញ បញ្ហានេះផងដែរ មិនដឹងថា លោកនាយ ឧត្តមសេនីយ៍ ផ្កាយមាសបួន សុខ ផល បានទទួលជ្រាប ហើយឫនៅទេ តែទោះយ៉ាងណា មិនគួរបើ ថ្នាក់ដឹកនាំ នាយកដ្ឋាន អន្ដោប្រវេសន៏ គឺលោកនាយឧត្តមសេនីយ៍ ផ្កាយ មាសបួន សុខ ផល មើលរំលង នោះទេ ។

ប្រភពបានបន្ត ទៀតថា អ្វីដែលពួកគេ បារម្ភនោះគឺ អាចធ្វើឧ្យ ប៉ះពាល់យ៉ាងខ្លាំង បំផុតនោះ គឺជា កិត្តិយ័ស នឹង សេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ និង កិត្តិយ័ស របស់អង្គភាព នៃអគ្គនាយកដ្ឋាន នគបាល អន្តោប្រវេសន៏ របស់ក្រសួងមហាផ្ទៃ ផងដែរ។

ដែលតែងតាំងបុគ្គល ឧ្យទៅជាតំណាង ប្រចាច្រក ពិសេសៗ ក្នុងមាន ជាមន្ត្រីយុត្តិធម៍ បែជាដូច ចាត់តាំងបុគ្គលនោះ ទៅចាប់ ជំរិត ប្រជាពលរដ្ឋ ចាប់ជំរិតឈ្មួញ នឹងឧកញ៉ាៗ យកលុយ ស្រង់ដើម តាមច្រក ពិសេសៗនេះ ទៅវិញ។

ព្រោះថា បច្ចុប្បន្ននេះ ត្រូវបានគេ មើលឃើញថា លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល អន្តោប្រវេសន៍ ប្រចាំច្រក ទ្វារអន្តរជាតិព្រែកចាក តម្រូវឧ្យ ក្រុមឈ្មួញ តូច-ធំ ទាំងស្របច្បាប់ និងខុសច្បាប់ បង់លុយ លើតុ និង ក្រោមតុ ទៅឧ្យបក្ខពួក ក្រុមរបស់ខ្លួន តាមតែទំនើងចិត្ត?។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ រស់នៅ ខេត្តកំពត ទាំងមូល ក៍បានលើកឡើង ផងដែរថា សព្វថ្ងៃ ពូកគាត់ មានការលំបាក យ៉ាងខ្លាំង នៅពេលដែល ចង់ឆ្លងដែន ចូលទៅពិនិត្យ និង ព្យាបាលជំងឺ នៅប្រទេស វៀតណាម និយាយរួមគឺ ប្រឈម នឹង ការលំបាក ខ្លាំងណាស់ ព្រោះ ត្រូវបានមន្ត្រី ក្រោមឱវាទ របស់លោក ជុំ ប៊ុណ្ណា រ័ត្ន គាបជំរិត បង្ខំឧ្យបង់លុយ ស្រេចតែអំពើចិត្ត ដោយ មិនយោគយល់ ថាអ្នកជំងឺ ក្រខ្សត់ ប្រឈម ខ្វះមុខ ខ្វះក្រោយ ឫ ត្រូវប្រឈម នឹងការឆ្លងដែន ទៅសង្គ្រោះ ជាបន្ទាន់នោះទេ ។

ពាក់ព័ន្ធទៅនឹង កើតមាន អំពើពុករលួយ នៅច្រកទ្វារអន្តរជាតិ ខាងលើនេះ មហាជនជាច្រើន ក៍បាននាំគ្នាលើកឡើង ផងដែរថា ក្រៅពីក្រុមមន្ត្រី នគរបាល អន្តោប្រវេសន៍ នៅមានដូចជា៖ ក្រុមមន្ត្រីគយ, មន្ត្រី កាំកុងត្រូល, មន្ត្រី នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច និង ក្រុមមន្ត្រី ស្នាក់ការ ច្រកទ្វារ ទាំងនោះ ផងដែរ?។

ប្រភពបានបន្តថា ក្រុមមន្ត្រី ជំនាញ តាមស្ថាប័ននីមួយៗ ប្រចាំច្រកខាងលើនេះ ពួកគេ ភាគច្រើន គឺមមាញឹក បំផុត គិតតែពីរឿង ប្រមូលលុយ ដាក់ហោប៉ៅ។ សូម្បី តែឈ្មួញ ឬក្រុមហ៊ុនវិយោគទុន នាំចូលទំនិញ តាម ច្រកទ្វារ អន្តរជាតិ ព្រែកចាកនេះ ក៍ត្រូវបាន ក្រុមមន្ត្រីៗជំនាញទាំងនោះ នឹង ក្រុមមន្ត្រី នគរបាល អន្តោប្រវេស
ន៍ តម្រូវឲ្យបង់លុយ លើតុ នឹងលុយ ក្រោមតុ កាន់តែ ច្រើនឡើង រហូតបែកធ្លាយ រឿងអាស្រូវ ពុករលួយ ជាហូហែរ មកដល់ អ្នកសារព័ត៌មាន ជាបន្ដបន្ទាប់នេះ។

ប្រភពពីមេឈ្មួញ បានបញ្ជាក់ថា៖ អតីតកាល លោក ជុំ ប៊ុណ្ណារ័ត្ន គឺធ្លាប់ធ្វើជា ប្រធានក្រុម នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គឺគាត់កាន់ មានជំនាញបំផុត ខាងប្រដេញចាប់ នឹង ចុះប្រមូលលុយ ពីក្រុមឈ្មួញ រកស៊ី នៅខេត្ត កំពតនេះ រាប់សិបឆ្នាំ មកហើយ? ។ ហើយលើសពីនេះ ទៅទៀត ជំនាញរបស់គាត់ គឺស្គាល់មុខឈ្មួញរកស៊ី ដឹកទំនិញខុស ច្បាប់ដូចថ្ងៃអញ្ចឹង?។

ប្រភពបន្តថា សូម្បី តែគាត់ មានជំនាញថ្មីនេះ ជាមេនគរបាល អន្តោប្រវេសន៍នោះ ក៍ត្រឹមកេរ៏ឈ្មោះ របស់គាត់ ឭដល់ ឈ្មួញ រិតតែធ្វើអោយ ក្រុមឈ្មួញទាំងនោះ ខ្លបខ្លាចកាន់តែ ខ្លាំងឡើង ត្រូវតែចូលមក សុំការយោគយល់ ពីលោក ជុំ ប៊ុណ្ណារ័ត្ន នឹងបង់លុយ ក្រោមតុ នឹងលើតុ ជូនពួកគាត់ យ៉ាងប្រញាប់ប្រញាល់ បើមែននោះទេ កុំសង្ឃឹមថា បានរកស៊ី ស្រួលៗនៅច្រកនេះ តទៅទៀតនោះ?។

សូមរំលឹក ផងដែរថា៖ បើយោងតាម សេចក្តីប្រកាស លេខ ៣៥៨០ ប្រក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៧ របស់ ក្រសួង មហាផ្ទៃ លោក វរសេនីយ៍ឯក ជុំ ប៊ុណ្ណា រ័ត្ន អត្ថលេខ ១៩៩៩៩ ពីមុនជា នាយរងប៉ុស្តិ៍ ច្រកទ្វារ ព្រំដែន អន្តរជាតិ ត្រពាំងស្រែ ត្រូវបានតែងតាំង ជា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វារព្រំដែន អន្តរជាតិ ព្រែកចាក ជំនួស លោក វរសេនីយ៍ឯក ណុប សារឹម កាលពីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៧ ដែល ត្រូវបានដកចេញ ពីតួនាទី កន្លងទៅ ពាក់ព័ន្ធ និង រឿងដ៍រសើប ខាងលើនេះ?។

ជុំវិញបញ្ហាខាងលើនេះ ការរិយាល័យ បណ្ដាញព័ត៌មានស៊ី អេស អិន របស់យើង មិនអាចសុំការបំភ្លឺ ពីលោក ជុំ ជុំប៊ុណ្ណារ័ត្ន បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ការិយាល័យយើងខ្ញុំ សង្ឃឹមថា នឹងមានប្រតិកម្ម ពីលោក ជុំ ប៊ុណ្ណារ័ត្ន នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

ហើយជុំវិញបញ្ហានេះ សម្រាប់ ក្រុមប្រជាពលរដ្ឋ ឈ្មួញ នឹង អ្នកឧកញ៉ា រកស៊ី ដឹកទំនិញ ឆ្លងដែន ពីប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកព្រែកចាកនេះ ក៍បានទទូច សុំអំពាវនាវហើយ អំពាវនាវទៀត សូមឧ្យ ក្រសួងមហាផ្ទៃ និង នាយកដ្ឋាន អន្តោប្រវេសន៍ ជាពិសេស អង្គភាព ប្រឆាំងអំពើពុករលួយ ដែលមាន ឯកឧត្តម បណ្ឌិត ឱម យិនទៀង ជាប្រធានអង្គភាព មេត្តា ដាក់ការអង្កេត តាមដាន ទៅលើមន្ត្រី ស្ថាប័នពាក់ព័ន្ធ ប្រចាំច្រក ព្រែកចាក ជាពិសេសនោះ ស្នាក់ការនគរបាល អន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់លោក ជុំ ប៊ុណ្ណារ័ត្ន ដែលកំពុងល្បីៗ ខាងគាបជំរិត ទារលុយ ពីឈ្មួញ និង ប្រជាពលរដ្ឋ ជាអ្នករកស៊ី ទាំងស្របច្បាប់ និង ខុសច្បាប់ ជាបន្ទាន់ផងទាន។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយា យ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ៖ សហការី CSN

សូមជួយស៊ែរព័ត៌មាននេះផង: