នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០១៨
មណ្ឌលគិរី៖ ស្ត្រីវ័យ 40 ឆ្នាំម្នាក់ ត្រូវបានប្តី ដែលមានសតិ មិនសូវគ្រប់ កាប់មួយកាំបិតផ្គាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង០៩ និង ០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នេះ នៅចំណុច ក្រោមដើមស្ដៅ ជិតផ្ទះ ស្ថិតក្នុងភូមិ ពូហ្យា មឃុំសែន មនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីខាងលើនេះ បង្កឡើង ដោយជនសង្ស័យ ជាប្ដីឈ្មោះ ង្រេីម វីន ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិភ្នង មានទីលំនៅ បច្ចុប្បន្ន ភូមិពូហ្យាម ឃុំសែនម នោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រើ កាំបិតផ្គាក់ កាប់ទៅលើស្ត្រី រងគ្រោះ ជាប្រពន្ធ ឈ្មោះ ក្លេីយ សុកេ អាយុ ៤០ឆ្នាំ ចំបំពង់ករ ១កាំបិត និងត្រូវ កញ្ចឹងករ ពីក្រោយ ១កាំបិត ខណះ ជនរងគ្រោះ ជាប្រពន្ធ កំពុងបេះត្រួយស្អំ នៅ ចំណុចកើតហេតុ ខាងលើ បណ្ដាលឲ្យស្លាប់ តែម្ដង។
ប្រភពពីសមត្ថកិច្ច បានបន្តឲ្យដឹងថា ជនសង្ស័យជាប្ដី ក្រោយពីកាប់ ទៅលើជនរងគ្រោះ ជាប្រពន្ធហើយ បានទៅយកកាំបិត ចុងស្រួច អាក សម្លាប់ខ្លួនឯង ខ្លួនឯង ទៅតាមប្រពន្ធផងដែរ ដោយដេកស្លាប់ នៅក្នុងថ្លុកឈាមទម្ទឹមគ្នា ទាំង២នាក់តែម្ដង ដោយបន្សល់ទុក្ខ កូន 3 នាក់ ។
ប្រភពពីសមត្ថកិច្ចដដែរ បានបន្ដ ឲ្យដឹងទៀតថា ករណី សមត្ថកិច្ច មិនទាន់សន្និដ្ឋានថា មកពីហេតុអ្វីនោះទេ បានជា ជនសង្ស័យ ជាប្ដី កាប់ប្រពន្ធខ្លួនឯង បែបនេះ ក៏ប៉ុន្តែ គេគ្រាន់តែដឹងថា ជនសង្ស័យជាប្ដីនេះ មានសតិមិនល្អ ( រយះពេល ៦ ខែមកហើយ ។ ហើយបើតាមប្រភព ពីអ្នកស្រុកជិតខាង ពួកគាត់ បានដាក់ការ សង្ស័យថា ប្រហែលជា ជនសង្ស័យ ដែលជាប្ដី តូចចិត្តខ្លួនឯង មានជំងឺធ្ងន់ធ្ងរ រហូតដល់ឆ្កួត ហើយស្រប់ពេល ដឹងខ្លួន គិតថា រស់នៅក៏លំបាក ឈានដល់ សម្រេចចិត្ត កាប់ប្រពន្ធ ស្លាប់ហើយ យកកាំបិតចុងស្រួច ចាក់កខ្លួនឯង ស្លាប់តែម្ដង។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិត្យទៅលើ កន្លែងកើតហេតុ ភ្លាមឯផងដែរ ដើម្បីស្រាវជ្រាវ និងសាកសួរ សាក្សី ដែរបានឃើញ ហេតុការណ៍ បន្ថែម មកដល់ពេលនេះ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ៖ ករណីនេះ ជនសង្ស័យ ជាប្ដី ឈ្មោះ ង្រើម វីន ពិតជាកាប់សម្លាប់ ជនរងគ្រោះ ជាប្រពន្ធ រួចធ្វើបានអត្តឃាត ខ្លួនឯងពិតប្រាកដមែន សពជនរងគ្រោះទាំងពីរ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ និងធ្វើកោសល្យវិច្ច័យ បានប្រគល់ ទៅឲ្យក្រុមគ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕