អាវុធហត្ថរាចធានីភ្នំពេញ ឃាត់ខ្លួនក្រុមជនជំនាញ ឆបោករថយន្តអ្នកដទៃ ជាង 40 គ្រឿង បញ្ជូនទៅតុលាការ

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ២កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៨

 

ភ្នំពេញ៖ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៨ នេះ ជនសង្ស័យ ស្រីប្រុសចំនួន ០៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួន ទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់ ពាក់ព័ន្ធករណី ជួលរថយន្ត របស់អ្នកដ៏ទៃ សរុបចំនួន ៤២គ្រឿង យកទៅបញ្ចាំ ។

បើតាមការឲ្យដឹង ពមន្ត្រីីអាវុធហត្ថ រាជធានីភ្នំពេញ បានប្រាប់ ឲ្យបណ្ដាញ ព័ត៌មានយើង ដឹងផងដែរថា ជនសង្ស័យ ប្រុស.ស្រី ទាំង ៣នាក់ ដែរកម្លាំងអាវុធហត្ថ បានធ្វើការ ឃាត់ខ្លួននេះ រួមមាន៖ ទី១- ឈ្មោះ ឃាម រដ្ឋា { ហៅ យ៉ា } ភេទស្រី អាយុ៣៥ឆ្នាំ ទី២-ឈ្មោះ ឈ័ន ភក្តី { ហៅ ស្រម៉ូម } { ហៅ ពន្លក } ភេទប្រុស អាយុ ៤២ឆ្នាំ នឹងទី៣-ឈ្មោះ ផេង លី { ហៅ ដា } ភេទស្រី អាយុ៣៣ឆ្នាំ

មន្ត្រិអាវុធហត្ថ ខាងលើបានបន្តថា ឃាត់ខ្លួនជនសង្ស័យ ទាំង ៣នាក់ ខាងលើនេះ គឺធ្វើទៅតាម បណ្តឹង របស់ជនរងគ្រោះ ឈ្មោះ នុប សុវណ្ណា ជាអាជីវករ នៅខេត្តកណ្តាល និង ឈ្មោះ អឿន ឡោ ជាអាជីវករ នៅសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ របស់ជនរងគ្រោះ ខាងលើ បានឲ្យដឹងថា ពួកគាត់ ទាំង ២នាក់ បានជួល រថយន្ត ឲ្យទៅជនសង្ស័យ ឈ្មោះ ឃាម រដ្ឋា { ហៅ យ៉ា } តាំងពី អំឡុង ខែមីនា ដល់ខែ វិច្ឆិកា ឆ្នាំ២០១៧ ក្នុងនោះ ឈ្មោះនុប សុវណ្ណា បានជួល រថយន្ត ឲ្យជនសង្ស័យ ទាំងអស់មានចំនួន ០៩ គ្រឿង។ ហើយចំណែក ឈ្មោះ អឿន ឡោ បានជួលរថយន្ត ឲ្យជនសង្ស័យ ខាងលើនេះ មានចំនួន ០៣គ្រឿង តែរហូតមកដល់ ចុងខែមករា ឆ្នាំ២០១៨ ពួកគាត់ ពំឃើញជនសង្ស័យ យកប្រាក់ ថ្លៃឈ្នួល មកបង់ និង ធ្វើកិច្ចសន្យាបន្តទេ ពេលគាត់សួ គឺជនសង្ស័យ ខាងលើនេះ រកលេស ភូតកុហក់ គេចវេះ ដោយសន្យា ម្តងថ្ងៃនេះ ម្តងថ្ងៃនោះរហូត ទើបពួកគាត់ មកដាក់ ពាក្យបណ្តឹង ដល់សមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឲ្យជួយស្រាវជ្រាវ រហូតឈានដល់ ការខាត់ខ្លយនតែម្ដង។

បើតាមមន្ត្រី អាវុធហត្ថខាងលើ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យ បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឃាម រដ្ឋា { ហៅយ៉ា } តាមពាក្យបណ្ដឹង យកមកសួរនាំ តាមវិធាន ជំនាញ របស់អាវុធហត្ថ រាជធានី ភ្នំពេញ ក៍បានចំលើយសារភាព ពីជនសង្ស័យ បានសារភាពថា រូបនាងពិតជា បានជួលរថយន្ត ពីម្ចាស់ ទាំង ២នាក់ ខាងលើ សរុបទាំងអស់ មានចំនួន ១២គ្រឿង ពិតប្រាកដមែន ។

ហើយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញ នៃការិយា ល័យ បទល្មើស ព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ ចំនួន ០២នាក់ បន្ថែមទៀត គឺឈ្មោះ ទី១- ឈ័ន ភក្តី { ហៅ ស្រម៉ូម } { ហៅ ពន្លក } ភេទប្រុស និង ឈ្មោះ ផេង លី { ហៅ ដា } ភេទស្រី។ តាមចម្លើយ សារភាព របស់ជន
សង្ស័យ ទាំងបី សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានរកឃើញ ជនរងគ្រោះ ១៤នាក់ ផ្សេងទៀត ដែលចាញ់កលល្បិច របស់ក្រុម ជនសង្ស័យ ទាំង ៣នាក់នេះ ដូចគ្នា។ ហើយសមត្ថកិច្ចបាន ទំនាក់ទំនង ទៅជនរងគ្រោះ ទាំង ១៤នាក់ មកដាក់ពាក្យបណ្តឹង។ជនរងគ្រោះ ដែលសមត្ថកិច្ច បានរកឃើញ សរុប មានចំនួន ១៦នាក់ ត្រូវបានក្រុម ឆើតឆាយ ទាំង ៣នាក់ បានជួរថយន្ត ហើយមកបញ្ចាំ សរុបទាំងអស់ ចំនួន ៣៤គ្រឿង។

មន្ត្រីសមត្ថកិច្ច អាវុធហត្ថ បានន្តថា ដោយយោង លើភស្តុតាង ស៊ីសង្វាក់ មិនអាច ប្រកែកបាន ជនសង្ស័យ ទាំង ៣នាក់ ព្រមសារភាព ជាលើក ទី២ថា ក្រុមខ្លួនពិតជា បានជួលរថយន្ត ពីជនរងគ្រោះ យកមកបញ្ចាំនិង ដាក់ជួលបន្ត ពិតប្រាកដមែន តែមិនមែន ជួល ត្រឹមតែ ៣៤គ្រឿងនោះទេ គឺពួកនាង បានជួល រហូតដល់ទៅ ៤២គ្រឿង ពីជនរងគ្រោះ ទាំង១៦នាក់ និងជនរងគ្រោះ ផ្សេងទៀត ដែលសមត្ថកិច្ច មិនទាន់អាច ទាក់ទង មកដាក់ពាក្យបណ្តឹងបាន។

សរុបរថយន្ត ទាំង ៤២គ្រឿង ដែលជនសង្ស័យ បានជួល ពីជនរងគ្រោះ គឺជនសង្ស័យ បានយកទៅបញ្ចាំអស់ ចំនួន ៣៤គ្រឿង និង យកទៅជួលបន្ត ចំនួន ០៨គ្រឿង។ ហើយរថយន្ត ៣៤គ្រឿង ដែលដាក់បញ្ចាំ គឺនៅលើ ឈ្មោះ វុធ { ហៅ រិន } ចំនួន ១៤គ្រឿង, ឈ្មោះ រិទ្ធ ចំនួន ០៤គ្រឿង, ឈ្មោះ ចំរើន ចំនួន ០២គ្រឿង, ឈ្មោះ អឿន { ហៅស៊ិច } ចំនួន ០៤គ្រឿង, ឈ្មោះ ជា ដាវិន ចំនួន ០៤គ្រឿង, ឈ្មោះ ពេជ្រ ចំនួន ០៤គ្រឿង និង ឲ្យទៅជន មិនស្គាល់ ឈ្មោះ ០៣នាក់ ផ្សេងទៀត ចំនួន ០៣គ្រឿង។ ហើយនៅពេល ដាក់បញ្ចាំ គឺធ្វើឡើង នៅតាមផ្លូវ ម្តុំវិមាន ឯករាជ្យ,ម្តុំផ្សារ កណ្តាល, ម្តុំសំណង់ ១២, នៅផាកវេ, នៅហាងកាហ្វេប្រោន, នៅហាងកាហ្វេម៉ានីកា និង នៅម្តុំវិទ្យាល័យ តាខ្មៅ។

ចំណែករថយន្ត ចំនួន ០៨គ្រឿងទៀត គឺជួលបន្ត ទៅនៅលើ ឈ្មោះ លី ចំនួន ០២គ្រឿង { ត្រូវអាវុធហត្ថឃាត់ខ្លួន} , ឈ្មោះ ស៊ិន បុប្ផា ចំនួន ០២គ្រឿង, ឈ្មោះ ជា ផាន់ណា{ ហៅ ហ៊ុយ } ចំនួន០២គ្រឿង និង ឈ្មោះ ឡាយ ធារី ចំនួន ០២គ្រឿង។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ ជាប់ពាក់ព័ន្ធ ចំនួន ០៩នាក់ ដែលបាន ទទួលបញ្ចាំ រថយន្តខុសច្បាប់ និង ជួលបន្ត ពីជនសង្ស័យ ហើយតមរូវបានគេចខ្លួន ហើយក៍ កំពុងត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ តាមចាប់ខ្លួនបន្ត ផងដែរ។

ហើយអ្នក ទាំង ០៩នាក់នោះ រួមមាន៖ ទី១- ឈ្មោះ ទឹក រដ្ឋា { ហៅ វុធ-ហៅ នី ណារិន } ភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើត ឃុំលាយ បូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន ភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ទី២- ឈ្មោះ អ៊ីង ចាន់ដារិទ្ធ { ហៅ ជា ផាន់ណា-ហៅ ហ៊ុយ } ភេទប្រុស ជនជាតិខ្មែរ ស្រុក
កំណើត ភូមិបត់រការ ឃុំបត់រការ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ391Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ទី៣- ឈ្មោះ ហែម ដារិទ្ធិ { ហៅ រិន } ភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើត ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ44 ZA ផ្លូវ៣៣០ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី៤- ឈ្មោះ យ័ន ណាវីន ភេទស្រី ជនជាតិខ្មែរ ស្រុកកំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតា
កែវ។ ទី៥- ឈ្មោះ ឈិន ថុល ភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើត ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ។ ទី៦- ឈ្មោះ តី ភេទស្រី អាយុប្រហែល២៨ឆ្នាំ ។ ទី៧- ឈ្មោះ ស៊ិន បុប្ផា { ហៅ ដា } ភេទស្រី អាយុប្រហែល៣៤ឆ្នាំ។ ទី៨- ឈ្មោះ ស៊ិន ឈឿនវិជ្ជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ។ ទី៩- ឈ្មោះ សេរី { ហៅ ពេជ្រ } ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ។ កាន់ទូរស័ព្ទលេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១។

ដូច្នេះ បើបងប្អូន បានស្គាល់ និងមានដំណឹង ពីជនសង្ស័យ ដែលគេចខ្លួន ទាំង០៩ នាក់ ខាងលើ សូមរាយការណ៍មក សមត្ថកិច្ច អាវុធហត្ថ រាជធានីភ្នំពេញ តាមរយៈ លេខទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះម្ចាស់ករណី ដែរជាជនរងគ្រោះ នឹង មានសាគុណជូន ជាទីកាប់ចិត្ត។

បើតាមរបាយការណ៍ ពីសមត្ថកិច្ច អាវុធហត្ថ បានបង្ហាញ ឲ្យដឹងផងដែរថា៖ រថយន្ត ដែលក្រុម ជនសង្ស័យ បានជួល ពីម្ចាស់ផ្សេងៗគ្នា យកទៅបញ្ចាំ និងដាក់ជួលបន្ត ហើយមិនសង មកម្ចាស់ដើមវិញនោះ រួមមាន៖ ១- ម៉ាក Lexus Rx300 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2O-8984 { ជួលពីឈ្មោះ នុប សុវណ្ណា } ២- ម៉ាក Lexus Rx300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2N-9135 { ជួលពីឈ្មោះ នុប សុវណ្ណា } ៣- ម៉ាក Lexus Rx300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេ
ញ 2AP-6971 { ជួលពីឈ្មោះ នុប សុវណ្ណា } ៤- ម៉ាកRav4 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AA-1008 { ជួលពីឈ្មោះ នុប សុវណ្ណា } ៥- ម៉ាក កាមរីឆ្លាមពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2G-2872 { ជួលពីឈ្មោះ នុប សុវណ្ណា } ៦- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2D-6012 { ជួលពីឈ្មោះ នុប សុវណ្ណា } ៧- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2G-3519 { ជួលពីឈ្មោះ នុប សុវណ្ណា } ៨- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2M-4576 { ជួលពីឈ្មោះ នុប សុវណ្ណា } ៩- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2H-4067 { ជួលពីឈ្មោះ នុប សុវណ្ណា } ១០- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ស្លាក លេខ ភ្នំពេញ 2I-4644 { ជួលពីឈ្មោះ អឿន ឡោ } ១១- ម៉ាក កាមរីបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2R-
8669 { ជួលពីឈ្មោះ អឿន ឡោ } ១២- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០០ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM-7528 { ជួលពីឈ្មោះ អឿន ឡោ } ១៣- ម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៩ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2J-3651 { ជួលពីឈ្មោះ ឃុន វណ្ណធឿន } ១៤- ម៉ាក កាមរី ស៊េរីឆ្នាំ២០០២ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2W-7236 { ជួលពីឈ្មោះ អ៊ិត បូរី } ១៥- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2U-3814 { ជួលពីឈ្មោះ អ៊ិច ប្រុស } ១៦- ម៉ាក ព្រូស ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ { ជួលពីឈ្មោះ អ៊ិច ប្រុស } ១៧- ម៉ាក Lexus RX300 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AS-1806 { ជួលពីឈ្មោះ ជុំ ពិសី } ១៨- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AC-0549 { ជួលពីឈ្មោះ ឈួន បុលវិនិច្ឆ័យ } ១៩- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2J-1604 { ជួលពីឈ្មោះ ថុង វ៉ាន់ឌី } ២០- ម៉ាក កាមរបាឡែន ស៊េរីឆ្នាំ២០០៣ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2A-2410 { ជួលពីឈ្មោះ ឡុង ពុទ្ធិ } ២១- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 2AA-9825 { ជួលពីឈ្មោះ ឌិត វ៉ាន់ថា } ២២- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ត្រីឆ្លូញ ស្លាកលេខ ភ្នំពេញ 2L-6378 { ជួលពីឈ្មោះ លឹម សារូ } ២៣- ម៉ាក Lexus RX300 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 2A-3527 { ជួលពីឈ្មោះ ស្រ៊ន់ ខេន } ២៤- ម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ2AF -49
30 { ជួលពីឈ្មោះ ពុធ សាមាន } ២៥- ម៉ាក Lexus RX300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2T-4164 { ជួលពីឈ្មោះ សៀង ឡី } ២៦- ម៉ាក Lexus LX470 ស៊េរីឆ្នាំ១៩៩៨ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2M-7998 { ជួលពីឈ្មោះ យឹម ឌី } ២៧- ម៉ាក Lexus LX470 ស៊េរីឆ្នាំ២០០០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2O-0430 { ជួលពីឈ្មោះ យឹម ឌី } ២៨- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០១ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2O-2303 { ជួលពីឈ្មោះ យឹម ឌី } ២៩- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០២ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-1707 { ជួលពីឈ្មោះ យឹម ឌី } ៣០- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០៣ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AS-9060 { ជួលពីឈ្មោះ យឹម ឌី } ៣១- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០១ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AS-9050 { ជួលពីឈ្មោះ យឹម ឌី } ៣២- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AO-8205 { ជួលពីឈ្មោះ យឹម ឌី } ៣៣- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AH-4531 { ជួលពីឈ្មោះ យឹម ឌី } ៣៤- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០១ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AE-1157 { ជួលពីឈ្មោះ លាស់ ប៊ីហ្សីយ៉ា } ៣៥- ម៉ាក Lexus RX300 មិនចាំស្លាកលេខ { ទាក់ទងម្ចាស់ដើមមិនទាន់បាន } ៣៦- ម៉ាក Lexus RX300 មិនចាំស្លាកលេខ { ទាក់ទងម្ចាស់ដើមមិនទាន់បាន } ៣៧- ម៉ាក កាមរីឆ្លាម មិនចាំស្លាកលេខ { ទាក់ទងម្ចាស់ដើមមិនទាន់បាន } ៣៨- ម៉ាក កាមរីបាឡែន មិនចាំស្លាកលេខ { ទាក់ទងម្ចាស់ដើមមិនទាន់បាន } ៣៩- ម៉ាក ហាយឡែនឌ័រ មិនចាំស្លាកលេខ { ទាក់ទងម្ចាស់ដើមមិនទាន់បាន } ៤០- ម៉ាក ឡង់គ្រីស័រ មិនចាំស្លាកលេខ { ទាក់ទងម្ចាស់ដើមមិនទាន់បាន }៤១- ម៉ាក Lexus LX470 មិនចាំស្លាកលេខ { ទាក់ទងម្ចាស់ដើមមិនទាន់បាន } និង៤២- ម៉ាក ស្តារិច មិនចាំស្លាកលេខ { ទាក់ទងម្ចាស់ដើមមិនទាន់បាន }៕ ដោយសហការី { CSN }

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author