លោក សាន ស៊ានហូ អភិបាលក្រុង ប៉ោយប៉ែត ធានាជួសជុល លំនៅដ្ឋាន៥៨ខ្នង ជូនប្រជាពលរដ្ឋរងគ្រោះ ដោយភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៥ វិញទាំងអស់..!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៨

បន្ទាយមានជ័យ៖ កាលពីព្រឹក ថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្របនឹងថ្ងៃ ចូលឆ្នាំទី៣ ផងនេះ លោក សាន ស៊ានហូ អភិបាលក្រុង ប៉ោយប៉ែត បានដឹកនាំ មន្ត្រីក្រោមឱវាទ រួមទាំងកងកម្លាំង អាវុធហត្ថ នឹង សមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ទៅសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ រងគ្រោះ ចំនួន ៣ភូមិ ដោយខ្យល់កន្ត្រាក់ រលំផ្ទះ កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ មានទី១- ភូមិព្រៃគប់ ទី២-ភូមិអូរនាង ទី៣-ភូមិទំនប់ក៥ ភូមិទាំ៣នេះ ស្ថិតក្នុង សង្កាត់ផ្សារ កណ្តាល និង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងការអញ្ជើញ ចុះសួរសុខទុក្ខ របស់លោក សាន ស៊ានហ៊ូ អភិបាលនៃគណអភិបាល ក្រុងប៉ោយប៉ែត គេបានសង្កេតឃើញ មានការចូលរួម ពីកម្លាំងយោធា លេខ៥១ នឹង កម្លាំងនគរបាល វរការពារ ព្រំដែនគោក លេខ៩១១ នឹង ក្រុមការងារ កាកបាតក្រហម កម្ពុជា ក្រុងប៉ោយប៉ែត ផងដែរ។ ហើយក្នុងឱកាស នោះផងដែរ លោក សាន ស៊ានហ៊ូ អភិបាលក្រុង ប៉ោយប៉ែត ក៍បានមានប្រសាសន៍ ដោយសន្យា ទៅកាន់ប្រជាពលរដ្ឋ រងគ្រោះ ដោយខ្យល់កន្ត្រាក់ ដួលរលំផ្ទះ ទាំង៣ភូមិ ខាងលើថា លោកនឹងជួសជុល ផ្ទះទាំងអស់នេះ ឡើងវិញ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា ផ្ទះរបស់ពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាត ស្ទើទាំស្រុង ក្នុងភូមិចំនួន៣ ខាងលើនេះ អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែរទទួលរងគ្រោះ ដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៥ ខែមេសា នេះ មានចំនួន ៥៨ខ្នង។ ហើយក្រោយពីលោកអភិបាលក្រុង បានអញ្ជើញ ចុះមកសួរសុខទុក្ខ នឹងបានពិនិត្យ ឃើញដោយផ្ទាល់ លោកក៍បាន មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ផងដែរថា លោកនឹងជួយជួសជុល ឡើងវិញទាំងអស់ ។

នៅរសៀល ក្នុងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ដដែរនោះ ក៍មានការអញ្ជើញ ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ ឯកឧត្តម ម៉ៅ ម៉ាល័យ បានចុះទៅសួរសុខទុក្ខ និង ចែកអំណោយ ដល់ប្រជាពលរដ្ឋ ចំនួន បីភូមិ ដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិ ភ្លៀងលាយឡំ នឹងខ្យល់កន្រ្ទាក់ បណ្ដាលឲ្យខូចខាត ផ្ទះសំបែង ខាងលើនោះ ផងដែរ។ ហើយក្នុងដំណើរអញ្ជើញ ទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ រងគ្រោះនោះ ក៍មានការ ចូលរួម អមដំណើរ ពី ឯកឧត្តម សួន បវរ អភិបាល ខេត្ត បន្ទាយមានជ័យ នឹង លោកឧត្តមសេនីយ៍ទោ អាត់ ខែម រួមទាំងថ្នាក់ដឹកនាំ ក្នុងខេត្ត នឹងមូលដ្ឋាន ជាច្រើនទៀតផងដែរ។

បន្ទាប់ពី ឯកឧត្តម ជួបសំណេះសំណាល នឹងសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ទាំង ៥៨គ្រួសារ ហើយនោះ ក៍មានជូន ជាអំណោយ ដល់ប្រជាពលរដ្ឋ ទាំង៥៨ គ្រួសារផងដែរ ដោយក្នុង មួយគ្រួសារៗ ទទួលបាន សារ៉ុង ចំនួន២, មី ១កេស, ទឹកសុីអុីវ ចំនួន ២យ៉ូរ, ទឹកតែ អូឈិ ១យ៉ូរ, និង ថវិការ ចំនួន ១០មុឺនរៀល៕ដោយ លោក រ៉ម សាវី

សូមជួយស៊ែរព័ត៌មាននេះផង: