នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ៤កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨
ខេត្តកណ្ដាល ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ កងយោធពលខេមរ: ភូមិន្ទ និងជាអគ្គលេខាធិការ អចិន្រ្តៃយ៍ នៃគណ:កម្មាធិការ កណ្តាល សមាគមអតីត យុទ្ធជនកម្ពុជា នៅរសៀល ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរិទ្ធ ស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ នេះ ឯកឧត្តម បានអញ្ជើញ ជួបសំណេះសំណាល នឹង បំពាក់មេដាយ ការពារជាតិ ចំនួន ២១៣ ដល់ អតីតយុទ្ធជន កម្ពុជា នៅស្រុកមុខកំពូល ខេត្តកណ្ដាល នឹងបានឧបត្ថម្ភ នុវថវិកា ក្នុងម្នាក់ៗ ចំនួន ៥០០០០រៀល ផងដែរ។
ក្នុងការអញ្ជើញ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីត យុទ្ធជន កម្ពុជា រួមដំណើរដោយ ឯកឧត្តម តាំង ម៉េងលាង អភិបាលរង ខេត្តកណ្ដាល ឯកឧត្តម ស្នងការរង មន្ត្រីៗ សមាគមអតីត យុទ្ធជន កម្ពុជា ឃុំ ស្រុក ខេត្ត ជាច្រើនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីត យុទ្ធជន កម្ពុជា បានមានមតិ សំណេះសំណាល ទៅកាន់បងប្អូន អតីតយុទ្ធជន ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា អតីតយុទ្ធជន របស់យើង បានបំពេញតួនាទី បម្រើជាតិ មាតុភូមិ ហ៊ានលះបង់ សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ក្រោមការដឹកនាំ របស់សម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់ថា ឆ្លើយតប នឹងគុណបំណាច់ ដ៏ធំធេងនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាល កម្ពុជា បានទូលថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ដើម្បីស្នើសុំ ព្រះរាជទាន មេដាយការពារជាតិ ដើម្បីបំពាក់ជូន ដល់អតីត យុទ្ធជន របស់យើង។
ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានគូសបង្ហាញ បន្ថើមផងដែរ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ របស់បងប្អូន អតីតយុទ្ធជន តាមរយៈ ការបង្កើត ឲ្យមានមជ្ឈមណ្ឌល យោធិនពិការ ការផ្តល់ដី និងធ្វើផ្ទះ ជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតខ្លាំង ព្រមទាំង ការឧបត្ថម្ភសម្ភារៈ ថវិការ ក្នុងពេលមានពិធី បុណ្យទានផ្សេងៗ ផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានសំណូមពរ ឱ្យបងប្អូនអតីតយុទ្ធជន បន្តចូលរួមចលនាសង្គម រក្សានូវសុខសន្តិភាព សហការ ជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត កសាង និង អភិវឌ្ឍន៍ក្លាយជាកម្លាំងចលករ ដ៏រឹងមាំ ស្របតាម គោលនយោ
បាយ ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជា ពិសេស ចូលរួម អនុវត្តន៍នូវ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
ក្នុឱកាសនោះផងដែរ អតីតយុទ្ធជន ទាំង២១៣នាក់ ដែលបានទទួល នូវការបំពាក់ មេដាយ ការពារជាតិ ទាំងអស់ បានសម្តែង នូវការរំភើប ក្នុងចិត្តឥតឧបមា ព្រមទាំងបាន គោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ដែលបានចាត់ឲ្យ នាយឧត្តមសេនីយ៍ គន់ គីម មកសួរ
សុខទុក្ខ និង បំពាក់គ្រឿង ឥស្សរិយយស ការពារជាតិដល់ក្រុមគាត់ នាឱកាសនេះ និងបានសន្យា បន្តគាំទ្រ ការដឹកនាំ របស់សម្តេច ជារៀងរហូត៕