លោក ប៊ុន គុណ នាយប៉ុស្តិ៍ ច្រករបៀង បឹងបេង ស្រុកម៉ាឡៃ ត្រូវបានគេមើលឃើញថា កំពុងលួចបើកច្រក ឲ្យពលករចំណាកស្រុក ចេញទៅថៃ ថ្នូរនឹងម្នាក់២០០បាត.?

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ    បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរិទ្ទស័ក នព្វស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៨

ខេត្តបន្ទាយមានជ័យ៖ តាមសេចក្ដីរាយកាណ៍ ពីឃុំបឹងបេង ស្រុកម៉ាឡៃ បានឲ្យដឹងថា គេបានសង្កេតឃើញ ពលករ ចំណាកស្រុក ពួកគាត់ បាននាំគ្នាសម្រុក ចេញទៅ ក្នុងទឹកដី ថៃ វិញ ដើម្បីទៅបន្ត ការងារ តាមកន្លែងធ្វើការ របស់ពួកគាត់ រៀងៗខ្លួនវិញ ជាបន្តបន្តាប់ ចាប់តាំងពី ថ្ងៃទី១៣-១៤ មុនចូលឆ្នាំ រហូតមកដល់ ថ្ងៃនេះ នៅតែមានចូលទៅ ជាបន្ត តាមរយ:មេខ្យល់ ។

ប្រភពរាយការណ៍ បានបន្តថា ដោយអ្នកខ្លះ មានលិខិតឆ្លងដែនស្របច្បាប់ ចេញទៅតាម ច្រកអន្តរជាតិ នានា ជាប់ព្រំដែនថៃ ដោយឡែក អ្នកដែល គ្មានលិខិត ឆ្លងដែន ដែលជាពលករ ទៅធ្វើការ ខុសប្បាប់ នៅស្រុកថៃ គួកគេ បាននាំគ្នា សម្រុកចេញទៅ តាមច្រកតំបន់ នឹងច្រករបៀង ជាច្រើនកន្លែង នៅតាមក្រវាត់ ព្រំដែន កម្ពុជា -ថៃ ជាក់ស្ដែង គេបានសង្កេតឃើញ នៅច្រករបៀងមួយកន្លែង ហៅថា { បឹងបេង } ស្ថិតនៅក្នុង ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមគ្រប់គ្រង របស់លោក ប៊ុន គុណ នាយប៉ុស្តិ៍ បឹងបេង ប្រចាំច្រករបៀង បឹងបេង មានពលករចំណាកស្រុក ប្រុស-ស្រី ដោយមានការដឹងនាំ ពីមេខ្យល់ នឹងមានការសម្រាប់សម្រួល នឹងបើកភ្លើងខៀវ ពីលោក ប៊ុន គុណ នាយប៊ុស្តិ៍ ផងនោះ ពលករបាននាំគ្នាំ ចេញយ៉ាងគគ្រិកគគ្រេង មិនថាយប់ ឬ ថ្ងៃឡើយ?។

ប្រភពរាយការណ៍ ដដែល ក៍បានបន្ត ឲ្យដឹងទៀតថា នៅច្រករបៀង បឹងបេងនេះ បានសង្កេតឃើញ មានជនស្លៀកពាក់ ស៊ីវិលម្នាក់ ដែលជាមនុស្សស្និទ្ធ នឹងជាកូនជីន ធ្វើការ ក្នុងករណីនេះ ជាអ្នកចាំយកលុយ ពីពលករ ចំណាកស្រុក ខុសច្បាប់ពីនោះ ជំនួសលោក ប៊ុន គុណ ដោយក្នុងម្នាក់ៗ { ចំនួន ២០០ បាត? } សម្រាប់អ្កចេញ ទៅថៃ។ ហើយអ្នកចូលពីថៃ មកខ្មែរ ក៍បង់ ២០០ បាត ដូចគ្នាដែរ?។ ហើយចំណែកខាង ទាហ៊ាន ថៃ វិញ ក្នុងម្នាក់ គេយលពីពួកគាត់ ចំនួន ៣០០ បាត ផងដែរទើបអាច ចេញ ឬ ចូលទៅបាន។

ពាក់ពាន់ បញ្ហានេះផងដែរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នេះ បណ្ដាញព័ត៌មាន CSN យើង ក៍បានធ្វើការទំនាក់ទំនង់ តាមទូរស័ព្ទ ទៅលោក ប៊ុន គុណ នាយប៉ុសច្រក របៀង បឹងបេង ធ្វើការសំបំភ្លឺផងដែរ លោកបាន ឲ្យបានប្រាប់ តាមទូរស័ព្ទថា ពាក់ព័ន្ធបញ្ហានេះ លោកក៍ទើបតែ ទទួលបាន ព័ត៌មានដែរ លោកបានទទួលស្គាល់ថា ករណីនេះ អាចមានពិតមែន ស្ថាប័នផ្សេង ជាអ្នកប្រព្រឹត្ត ចំណែកលោក មិនបានទៅយកយុល ពីពលករ ទាំងនោះទេ ។

តែទោះយ៉ាងណា ការបកស្រាយ របស់លោក ប៊ុន គុណ នាយប៉ុស្ដិ៍ ច្រករបៀង បឹងបេង ប្រជាពលរដ្ឋ រស់នៅក្បែរ ច្រកខាងលើនេះ នៅតែនាំគ្នាលើកឡើងថា ការបកស្រាយនេះ គ្រាន់តែបំភាន់ មតិមហាជន នឹង ជាការបិទបាំង ទង្វើរមិនប្រក្រតី របស់ខ្លួន តែប៉ុណ្ណោះ។

ដោយឡែក លោក ឈុន លី មេវរ: ៨១៥ ក៍បានឲ្យបណ្ដាញ ព័ត៌មាន ទូរទស្សន៍ CSN យើងបានដឹង តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី២២ ខែមេសា នេះ ផងដែរថា បញ្ហាខាងលើនេះ លោកមិនបានដឹងទេ ព្រោះអត់មានអ្នក រាយការណ៍មក ទើបទទួល ព័ត៌មានបាន នៅពេលនេះ ចាំលោក ចុះទៅពិនិត្យ ស្រាវជ្រាវ នៅទីនោះឡើងវិញ បើរកឃើញ មានករណីនេះ ពិតមែន លោកមិនលើលែងឲ្យទេ ចំពោះជនខិលខូច ព្រោះមិនមាន ការអនុញ្ញាត ពីខាងណាអោយ បើកច្រក ទាំងនោះទេ សូម្បីតែ ប្រជាពលរដ្ឋ ចេញចូល វិញល្ងាច ក៍ពុំមានការអនុញ្ញាតដែរ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ រូបភាព នឹង អត្ថបទ ដោយ៖ លោក កង ករណា

សូមជួយស៊ែរព័ត៌មាននេះផង: