ខូចទៀតហើយ.! ក្រោយពីមិនមានបទបញ្ជា ពីសម្ដេចតេជោ ហ៊ុន សែន មន្ត្រីសាធារណការ នឹងដឹកជញ្ជូន ក្រោមការគ្រប់គ្រង របស់លោក ស៊ុន ចាន់ថុល មិនខ្វល់.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៨

ប្រភព ព័ត៌មាន ក្នុងស្រុក បានចេញផ្សាយ ក៍ដូចប្រភព ពីសង្គម ហ្វេសប៊ុក បានបង្ហោះ ផងដែរថា មិនទាន់បាត់ស្នាម ការខូចខាត កាលពីមុនផង ស្រាប់តែនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នេះ មានរថយន្ត ខ្នាតយក្ស បិទលោហ្គោ កងដឹកជញ្ជូន { H.C } G08 ដឹកស៊ីម៉ង់ត៍ មួយគ្រឿង មិនដឹងថា លើសទម្ងន់ ប៉ុន្មានទេ បានឡើងមកខូច នៅលើស្ពាន ត្សឹបាស្សា { ហៅស្ពាន អ្នកលឿង } ដោយរ៉េចង្កូត ជាប់ខៀនស្ពាន ទ្រុតប្រេះកៅស៊ូ កម្រាលស្ពាន ចំនួន ២កន្លែ ទៀតហើយ។

ហេតុការណ៍នេះ បើតាមប្រភព ពីបងៗ នឹង ពូៗ អ្នករត់ម៉ូតូឌុប នៅទីនោះ បានឲ្យដឹងថា មុនពេល ហេតុការណ៍នេះ កើតឡើង នៅម៉ោង ១រសៀល ថ្ងៃទី២០ ខែមេសា នេះ ពួកគាត់ បានឃើញ រថយន្ត មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A.1787 ដែលមានបិទអក្ស កងដឹកជញ្ជូន { H.C G08 } ក្នុងទិសដៅ ពីភ្នំពេ
ញ ដោយឆ្លងកាត់ ស្ថានីយ៍ ជញ្ជីង ថ្លឹងរថយន្ត ឆ្ពោះទៅ ឡើងស្ពាន អ្នកលឿង បានដោយរលូន។

ប្រភពដដែរ បានបន្តថា លុះមកដល់ ចំណុចកើតហេតុ រថយន្ត ខាងលើ ដោយផ្ទុកធ្ងន់ ជាន់ហ្រាំងបង្ខំ ក៍បានបែក ទុយោខ្យល់ រថយន្ត ក៍បានរ៉េចង្កូត គាបនឹងខៀនស្ពាន ជាប់នៅទីនោះ តែម្ដង។ ហើយ ហេតុការណ៍នេះកើតឡើង ក៍ដោយសាតែ មានការធូរលុង ពីមន្ត្រីជញ្ជីង ក្រោមការគ្រប់គ្រង របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ នឹង ដឹកជញ្ជូន ផងដែ។

ប្រភពបន្តថា ទាំងនេះ ទំនងប្រហែល មន្ត្រីជញ្ជីង ទាំងនោះ ខ្លាចនូវអំណាច ម្ចាស់រថយន្ត កងដឹកជញ្ជូន មួយនេះហើយ ព្រោះលឺល្បីថា រថយន្តនេះ ជារបស់ លោក ឧត្តមសេនីយ៍ មួយរូប នៅភ្នំពេញ ផងដែរ ឬ មួយក៍មន្ត្រី ជញ្ជីង មួយក្រុម តូចនោះ មានជាប់ពាក់ព័ន្ធ ទៅនឹងលាភសក្ការៈ កញ្ចប់ប្រចាំខែ ពីម្ចាស់រថយន្ត ឬ មួយយ៉ាងណា ក៍មិនដែង។

បញ្ហានេះ មន្ត្រីផ្នែកជញ្ជីង ដែលមិនបាន បង្ហាញឈ្មោះ បានឲ្យដឹងថា រថយន្តនេះ ដឹកមិនលើស ទម្ងន់ទេ មូលហេតុ បណ្ដាល ខូចផ្លូវនេះ ដោយសារតែ រថយន្តខូច ប្រព័ន្ធហ្វ្រាំង ហើយរអឹល ថយក្រោយ ហើយព្រូឡាន ក៍បានយក កំណល់ដាក់ទប់ ម្យ៉ាងទៀត ដោយកំដៅថ្ងៃក្ដៅ ខ្លាំងផង ទើបធ្វើអោយ កៅស៊ូទន់ជ្រាយ ប្រេះបែបនេះ ។​

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសបើករថយន្តបង្កប មានឈ្មោះ ង៉ែត សុភ័ក្រ អាយុ ៣៣ ឆ្នាំ បុខរបរបើករថយន្ត កងដឹកជញ្ជូន រស់នៅ ភូមិពស់ពង ឃុំនរាយ ស្រុកឈូក ខេត្តកំពត ក្រោយកើតហេតុ កម្លាំងនគរបាលស្រុក សហការជាមួយ មន្ត្រីសាធារណៈការ និងដឹកជញ្ជូនខេត្ត ក៍បានចុះទៅពិនិត្យ ឃើញថា រថយន្តនេះ មិនបានបង្ក ឲ្យមនុស្សគ្រោះថ្នាក់ ទើបឲ្យសមត្ថកិច្ច អូសយកទៅ រក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាល ព្រែកខ្សាយ { ក } ដើម្បីដោះស្រាយ សំណង ដែលធ្វើឲ្យ ខូចខាត សម្បត្តិសាធារណៈ។

តែទោះជាយ៉ាងណា ក៏ដោយ ប្រជាពលរដ្ឋ ជាច្រើន រងចាំមើលផងដែរ នូវករណី រថយន្ត ដឹកស៊ីម៉ង់ត៍ បានមកខូច នៅលើស្ពាន បណ្តាលឲ្យ ប៉ះពាល់ដល់ សណ្តាប់ធ្នាប់ចរាចរណ៍ និងទ្រុត កម្រាលកៅស៊ូស្ពាន ដោយកំណល់ កង់ឡាន នេះ ហើយក៍បាន លើកឡើងផងដែរថា បញ្ហានេះ មានតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង ​សាធារណការ​ និង ដឹកជញ្ជូនទេ ជាអ្នកពិនិត្យ បញ្ហានេះ ឡើងវិញ ព្រោះ​ថា បច្ចុប្បន្ននេះ មានឈ្មួញ ​មួយចំនួន ប្រើប្រាស់រថយន្តធំៗ រថយន្តកែច្នៃ ដឹកជញ្ជូនទំនិញ លើសទម្ងន់ កម្រិត ផ្ទុយទៅនឹង បទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន លើសមុន ជាពិសេស នៅពេលយប់ មិនថាតែ ផ្លូវជាតិលេខ១ នេះទេ គឺមានគ្រប់តែផ្លូវ សំខាន់ៗ តែម្ដង។ ហើយមន្ត្រី ប្រចាំការនៅតាមស្ថានីយ៍ និមួយៗ មិនមានចាត់ការរ ឬ ពិន័យ តាមច្បាប់ឡើយ គឺឃើញតែ មន្ត្រីខិល ខូខ ទាំងនោះ គិតតែពីនាំគ្នាសប្បាយ នឹងការប្រមូលលុយ ចែកគ្នាដាក់ ហោប៉ៅ តែប៉ុណ្ណោះ?។

បញ្ហានេះផងដែរ មហាជន បាននាំគ្នាលើកឡើងថា បច្ចុប្បន្ន មានរថយន្ត ធុនធំៗ នឹង ដឹកលើសទម្ងន់ ដែលជាហេតុត នាំឲ្យខូចផ្លូវថ្នល់ និង នានា រួមទាំង ស្ពានអ្នកលឿង កាលកន្លងមក នឹងថ្មីៗនេះ ក៍មានការ ពាក់ព័ន្ធ មកពី មានមន្ត្រីៗ ខិលខូច មួយចំនួន នាំគ្នាប្រព្រឹត្ត អំពើពុករលួយ មានលក្ខណៈ ជាប្រព័ន្ធផងដែរ?។

ជាក់ស្ដែង ដូចជា ផ្លូវជាតិ លេខ១ នេះ ក្នុងយប់ៗ មានរថយន្ត ដឹកទំនិញ ផ្ទុកលើសទម្ងន់ យ៉ាងតិច ៧៥% មិនអាច គិចផុត ពីបង់លុយ ឲ្យទៅមន្ត្រី ខិលខូច មួយចំនួន នៅប្រចាំ តាមស្ថានីយ៍ ថ្លឹងរថយន្ត ទាំងនោះទេ?។ ហើយ ជាពិសេសនោះ គឺរថយន្ត ដឹកផលអនុផលព្រៃឈើ និង ដឹកទំនិញ គេចពន្ធ មុនឆ្លងកាត់ គឺពួកគេ ទូរស័ព្ទ ទំនាក់ទំនងគ្នា បង់លុយជាមុន គឺ មិនចាំបាច់ឈប់ ឬ ធ្វើការចូលថ្លឹង ទម្ងន់អីនោះទេ? ។

ប្រភពបន្តថា បើទោះបី មានមន្ត្រី អធិការកិច្ច របស់ក្រសួង ចុះត្រួតពិនិត្យ ម្ដងម្កាល ក៍ដោយ ក៍ការចុះពិនិត្យនោះ គឺគ្រាន់តែ ធ្វើឲ្យល្អមើល តែប៉ុណ្ណោះ? ប្រការនេះ គឺជារឿង ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង ​សាធារណការ​ និង ដឹកជញ្ជូន គួរ​តែពិនិត្យ ឡើងវិញ ជាបន្ទាន់ផង ព្រោះថា មន្ត្រីទាំងនោះ អនុវត្ត តែពេលមានបញ្ជា របស់សម្ដេច តេជោ ហ៊ុន សែន តែប៉ុណ្ណោះ ។

ហើយមកដល់ បច្ចុប្បន្ននេះ គេនៅតែ សង្កេតឃើញ មានឈ្មួញ ​មួយចំនួន​ នៅតែប្រើប្រាស់ រថយន្តកែច្នៃ ធំៗ ដឹកជញ្ជូន ទំនិញលើស ទម្ងន់ កម្រិត នៅពេលយបើ លើសមុនទៅទៀត? ហើយមន្ត្រី ខិលខូច ប្រចាំការស្ថានីយ៍ ថ្លឹងរថយន្ត ក៍ត្រូវបាន គេមើលឃើញ កំពុងសប្បាយ យកអនុសាសន៍ ក៍ដូចបញ្ជា របស់សម្ដេច តេជោ ហ៊ុន សែន មកធ្វើអាជីវកម្ម ប្រមូលលុយ តាមរបៀបពុកលួយ ចែកគ្នាដាក់ហោប៉ៅ យ៉ាងស្របច្បាប់។

បើតាមដឹង ពីមន្ត្រីសាធារណការ នឹង ដឹកជញ្ជូន ដោយសុំ មិនបញ្ចេញ ឈ្មោះ បានឲ្យដឹងថា គឺពួកគេមានបញ្ជី ចំណូល និងចំណាយ ចំនួន៣ ដើម្បីប្រព្រឹត្ត អំពើពុករលួយ មានលក្ខណៈ ជាប្រព័ន្ធ ទី១ គឺបញ្ជីចំណូល ផ្ទាល់ របស់់ក្រុម មន្ត្រីជញ្ជីង ទី២ គឺបញ្ជី ថ្នាក់ខេត្ត និងទី៣ គឺបញ្ជី របាយការណ៍ ថ្នាក់ក្រសួង ។ ហើយរបាយការណ៏ទាំង៣ នេះ គឺគេរៀបចំ ឲ្យស៊ីចង្វាក់គ្នា ដោយឡែក បញ្ជីពិសេស ទី៤ គឺទុកជាសម្ងាត់ ។

ប្រភពបានបន្តថា ជញ្ជីងថ្លឹង ទម្ងន់រថយន្ត របស់ក្រសួង សាធារណការ និង​ ដឹកជញ្ចូន ដាក់នៅខាងលិចស្ពាននិង ខាងកើត ស្ពានអ្នកលឿង តែរថយន្ត ដឹកលើសចំណុះ នៅតែមាន លទ្ធភាព ដឹកបំផ្លាញស្ពាន បំផ្លាញផ្លូវបាន​ដោយរលូន​។ ហើយជាក់ស្តែង កាលពីថ្ងៃ ទី២០ ខែមេសា ឆ្នាំ ២០១៨នេះ មានរថយន្ត H.C G08 កងដឹកជញ្ជូន បានដឹកទំនិញ ប្រហែលជា លើសទម្ងន់ ធ្វើឲ្យខូច ស្ពានអ្នកលឿង ចាំមើលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ នឹងដឹកជញ្ជូន មានវិធានការបែបណា ទៅលើមន្ត្រី ស្ថានីយ៍ថ្លឹងរថយន្ដ នឹងម្ចាស់រថយន្ត បង្កទាំងនោះ.!។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះ គន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ។

ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ ដោយ ៖ អ្នកប្រម៉ាញ់ ព័ត៌មាន គ្រប់ទីកន្លែង

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author