នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨
ខេត្តមណ្ឌលគិរី ជាខេត្តមួយ ឆ្ងាយដាច់ស្រយ៉ា ពីរាជធានីភ្នំពេញ បច្ចុ ប្បន្ន នេះ គេបាន សង្កេតឃើញ មានការអភិវឌ្ឍន៍ ររីកចំរើន គ្រប់វិស័យ ទាំងនេះ ដោយសាតែ មានការខិតខំ ប្រឹងប្រែង ពីថ្នាក់ដឹកនាំខេត្ត ដែលមាន ឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាល នៃគណៈអភិ បាលខេត្ត ផងដែរ ។ ហើយ កាលព្រឹក ថ្ងៃអង្គារ៍ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី២៤ ខែមេសាឆ្នាំ២០១៨ ម្សិលមិញនេះ ក្រោមការដឹកនាំ របស់ឯកឧត្តម អភិបាលខេត្ត នៅអគារសាលប្រជុំ សាលាខេត្ត បានបើកកិច្ចប្រជុំ ពិភាក្សាមួយ ស្ដីអំពីវឌ្ឍនភាព នៃការអនុវត្ត គម្រោង សាងសង់សួនច្បារ សែន មនោរម្យ និង ការរៀបចំផ្សារ សែនមនោរម្យ ឡើងវិញ ផងដែរ។
ក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត នាពេលនោះ មានការចូលរួម ពីឯកឧត្តម ចឹង សុចន្ថា អភិបាល រងខេត ព្រមទាំង អស់លោក លោកស្រី ប្រធានមន្ទីរ ជុំវិញខេត្ត ផងដែរ ក្រោមប្រធានបទ ដើម្បី អភិវឌ្ឍន៍ ក្រុងសែន មនោរម្យ ខេត្ត
មណ្ឌលគិរី ឲ្យកាន់តែ មានភាព ល្អប្រសើរ និងទាក់ទាញ ភ្ញៀវទេសចរណ៍ ឲ្យមកកម្សាន្ត កាន់តែច្រើន ថែមទៀត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្ត និង ជាប្រធាន ក្រុមការងារ ដោះស្រាយ បញ្ហាការ ឆេះផ្សារ សែនមនោរម្យ បានឲ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរក្រុង បានសហការ ជាមួយក្រុម បច្ចេកទេស ខិតខំធ្វើការ ឈួសឆាយដី និង រៀបចំផ្លូវ ប្រព័ន្ធលូ បណ្តាញទឹកស្អាត ភ្លើង ព្រមទាំង រួសរើផ្ទះ ដែលប៉ះពាល់ ដល់ការស្ថាបនា នឹង ចូលរួមដោះស្រាយ សំណង ជាគោនយោបាយ ជូនប្រជាពលរដ្ឋ ដែលរងនូវ ផលប៉ះពាល់ បានមួយចំនួនផងដែរ ។
បន្ទាប់មក ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ក៍បានថ្លែង ជម្រុញ ដល់ប្រធាន ក្រុមការងារ ដោះស្រាយបញ្ហា លើការ សាងសង់ផ្សារ សែនមនោរម្យ ផងដែរ។ ហើយ ឯកឧត្តម បានថ្លែង ជម្រុញទៅដល់ ក្រុការងារ សាងសង់ថា ត្រូវពន្លឿន ការងារនេះ ឲ្យបានលឿន បំផុត ដើម្បីបានរៀបចំ សាងសង់ផ្ទះ និង តូប សម្រាប់ ឲ្យអាជីវករ បានលក់ដូរ នៅក្នុងផ្សារ សែនមនោរម្យ នេះ ឡើងវិញ។
ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែង ទៅកាន់ ដល់ក្រុមការងារ សាង សង់ ទៀតថា ទី១ ត្រូវដោះស្រាយ នូវប្រព័ន្ធលូ ទី២ ត្រូវរៀបចំ បណ្តាញ ទឹកស្អាត ទី៣ រៀបចំ ប្រព័ន្ធភ្លើង ដែលងាយ ធ្វើឲ្យ ប៉ះពាល់ ឲ្យបានឆាប់រហ័ស ទី៤ ត្រូវរៀបចំ ផ្លូវចូលផ្សារ ឲ្យបានធំទូលាយ ងាយស្រួល អាចឲ្យឡានទឹក បើកចេញចូលបាន ដើម្បីបង្ការ នៅពេលដែរ មានបញ្ហា ជាយថាហេតុ ណាមួយ បានកើតឡើង ទៀតនោះ ។
ក្នុងកិច្ចប្រជុំ នោះផងដែរ ឯកឧត្ដម ក៍បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលរងគ្រោះ ដោយសារ ភ្លើងឆេះផ្សារ នាពេលកន្លងមក មេត្តាចូលរួម សហការ ជាមួយមន្រ្តីជំនាញ និង អាជ្ញាធរ ដែលកំពុង អនុវត្តការងារ រៀបចំក្នុងផ្សារ ឲ្យមានភាព ស៊ីសង្វាក់គ្នា ដើម្បីជៀសវាង មានការរាំងស្ទះ ណាមួយ ដល់ការអនុវត្ត ការ
ងារសាងសង់ផ្សារ របស់មន្ត្រីជំនាញ។
ចំណែក ការសាងសង់ សួនច្បារ សែនមនោរម្យ ឯកឧត្តម មានប្រសាសន៍ បន្ថែមដែរថា រដ្ឋបាល សាលាខេត្ត បានសហការ ជាមួយក្រសួង រៀបចំដែនដី នគរូបណីយកម្ម និង សំណង់ បានរៀបចំ គម្រោងប្លង់ និង រចនាបទ រួចរាល់ហើយ ព្រមទាំងបាន ប្រមូលផ្តុំ គៀងគរ រកប្រភព ធនធាន សម្រាប់ ទ្រទ្រង ដល់ការសាងសង់ សួនច្បារនេះ ផងដែរ ៕ រូបភាព នឹង អត្ថបទ ដោយ លោក រស់ សភា