អបអរសាទ ការបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ សកលវិទ្យាល័យក្រចេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty }         ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ     បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨

សាកលវិទ្យាល័យក្រចេះ ស្ថិតនៅក្នុង ទីរួមខេត្ត ក្រចេះ នៅព្រឹកថ្ងៃ ពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតី សម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយ។

 

បើតាមការឲ្យថឹង ពីមន្ត្រី សាលាខេត្ត មួយរូប បានឲ្យដឹងថា សាកលវិទ្យាល័យ ក្រចេះនេះ ត្រូវបាន កសាងឡើង ក្រោមការ បរិច្ចាគ វិភាគទាន ដ៍ថ្លៃថ្លា ពីសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី រួមជាមួយ មូលនិធិ ឧត្តមសិក្សា ក្រចេះ និង ហិរញ្ញប្បទាន ឥតសំណង ពីសាធារណរដ្ឋ ប្រជាមានិត { ចិន } ក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀង រវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក ស៊ី ជិនពីង ប្រធានា ធិបតី { ចិន } ក្នុងនោះ គឺ មូលនិធិស ម្តេចតេជោ ហ៊ុន សែន ជាង ២លាន ដុល្លា { ជាងពីរលានដុល្លារ } និងថវិកាមិត្តចិន ប្រមាណ១០លាន ដុល្លារ ដែលសរុប ការចំណាយ ទាំងអស់ គឺ ១២លាន ដុល្លារ។

បើតាមការឲ្យដឹង ពីលោកគ្រូ អ្នកគ្រូ ក៍បានឲ្យដឹង ផងដែរថា សមិទ្ធផល នៅសាកលវិទ្យាល័យ ដែលកសាងបាន នៅពេលនេះ មានជារួម: អគារបណ្ណាល័យ ១ខ្នង អគារវិទ្យាស្ថាន ភាសា និង ព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថាន មច្ឆវិទ្យា ១ខ្នង អគារអភិសាល ១ខ្នង អគារសិក្សា ២ខ្នង អគារពិសោធន៍ ២ខ្នង អគាររោងជាង ១ខ្នង អគារអាហារដ្ឋាន ១ខ្នង អគារផ្គត់ផ្គង់ ទឹកស្អាត និង បណ្តាញ ចែកចាយអគ្គិសនី ១ខ្នង។

បន្ទាប់ពីចប់ ថ្លែងនូវសន្ទុរកថា ក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសំដែង នូវក្តីរីករាយ យ៉ាងខ្លាំង ដែលបានអញ្ជើញ មកសម្ពោធ សាកលវិទ្យាល័យ ក្រចេះនេះ។ ហើយសម្តេចតេជោ មានមោទនភាព ចំពោះ ការកើតមានឡើង នូវសាកលវិទ្យាល័យ ដ៍ធំ នៅខេត្តក្រចេះនេះ។ ហើយ សម្តេចតេជោ ហ៊ុន សែន ក៍បានជូនពរ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ក្នុង ឆ្នាំថ្មី ដែលកន្លងផុតទៅ ថ្មីៗនេះ ជួបតែសេចក្តីសុខ និង ពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត ឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ បញ្ជាក់ថា នេះជាគោលនយោបាយ នៃ ចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ វិស័យអប់រំ ដែលបានកំណត់ថា ខេត្ត១ , ត្រូវមានសាកលវិទ្យាល៏យ១ , ឃុំ១ យ៉ាងហោចណាស់ មានអនុវិទ្យាល័យ១ និង ក្នុងស្រុក១ អាចមាន វិទ្យាល័យច្រើន។

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជា បានចាប់ផ្តើម ពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀន អ្នកមិនចេះសោះ រហូតមកដល់ពេលនេះ យើងបានពង្រាយ គ្រូបង្រៀន ស្ទើរគ្រប់ទីកន្លែង ដើម្បីបណ្តុះបណ្តាល ធនធានមនុស្ស ឲ្យរីកលូតលាស់ ទៅ
មុខ។ ហើយ សាកល វិទ្យាល័យនេះ មិនត្រឹមតែ អ្នកនៅខេត្ត ក្រចេះទេ អាចរៀនបាន សូម្បីអ្នកនៅកំពង់ចាម និង ខេត្តដ៍ទៃទៀត ក៍អាចមករៀន នៅទីនេះ បានដែរ។ ហើយ កម្ពុជាត្រូវការ កសាងសាលារៀន និង អគារស្នាក់នៅ របស់គ្រូ និង សិស្សបន្តែមទៀតតាមតំបន់ និង បណ្តា ខេត្តនានា ក្នុងការបំពេញ តម្រូវការ នៃការខ្វះ
ខាត ក្នុងការអភិវឌ្ឍ វិស័យអប់រំ អោយមានការ រីចម្រើនតទៅមុខទៀត។

នៅកន្នុងពិធី សម្ភោធ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅថ្ងៃខាងមុខ កម្ពុជានឹង សាងសង់ ស្ពានឆ្លងកាន់ ទន្លេមេគង្គ នៅលើទឹកដី ខេត្តក្រចេះ ដែលរួម ចំណែក យ៉ាងសំខាន់ ក្នុងការកាត់បន្ថ យភាពក្រីក្រ និង ជួយសម្រួល ដល់ការងារ និងជីវភាព រស់នៅ របស់ពលរដ្ឋ ឲ្យកាន់តែ ប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាល និង ប្រជាជនចិន ដែល បានចូលរួមចំណែក យ៉ាងសំខាន់ ឧបត្ថម្ភ ជាហិរញ្ញប្បទាន ឥតសំណង ក្នុងការរួមចំណែក កសាង នូវសាកលវិទ្យល័យ ក្រចេះនេះ និង អរគុណ មិត្តចិន ដែលកន្លងមក តែងតែជួយ ដល់កម្ពុជា ទៅលើវិស័យ ផ្សេងៗ ជាពិសេស លើការកសាង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជា។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែង អំណរគុណ និង ជូនពរចំពោះ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលបានមកចូលរួម ក្នុងពិធីសម្ពោធ សាកលវិទ្យាល័យ ក្រចេះនេះ សូមជួប តែសេចក្តីសុខចម្រើន គ្រប់ៗគ្នា។

ក្រោយពី ចប់ប្រសាសន៍ ថ្លែងសំណេះ សំណាល នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៍បាននាំមក នូវអំណោយ ជាថវិការ មួយចំនួន ជូនដល់ លោកតា លោកយាយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងសៀវភៅ អប់រំ របស់ភិរម្យ អ៊ូ { ក្រម ង៉ុយ } និង បណ្ឌិត អ៊ូ ចុង ក្នុងម្នាក់ៗ ចំនួន ២ក្បាល ផងដែរ និង បានកាត់ខ្សែបូរ ប្រកាស ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវ { សាកលវិទ្យាល័យក្រចេះ } ចាប់ពីពេលនេះ តទៅ៕ ដោយ សហការី យកព័ត៌មាន CSN

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author